ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ផ្សា​រក​អណ្តើក​រអ៊ូរទាំ​ពី​បញ្ហា​ប្រឈម​គ្រប់​គ្នា (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ក្រុម​អាជីវករ​ជា​ច្រើន​នាក់​នៅ​ក្នុង​ផ្សា​រក​អណ្តើក​បាន​និយាយ​ថា សព្វ​ថ្ងៃនេះ​ពួក​គាត់​មានការ​ពិបាក​ខ្លាំង​ណាស់ ដោយសារ​តែ​គ្មាន​អ្នកគ្រប់គ្រង​ផ្សារ​អោយ​បាន​ច្បាស់លាស់ ធ្វើ​អោយ​ចោទ​ជា​បញ្ហា​ជា​ច្រើន ជា​ពិសេស​បញ្ហា​សណ្តាប់ធ្នាប់ អនាម័យ និង​សន្តិសុខ​សុវត្ថិភាព ។…

ខេត្តព្រៃវែង ៖ ក្រុម​អាជីវករ​ជា​ច្រើន​នាក់​នៅ​ក្នុង​ផ្សា​រក​អណ្តើក​បាន​និយាយ​ថា សព្វ​ថ្ងៃនេះ​ពួក​គាត់​មានការ​ពិបាក​ខ្លាំង​ណាស់ ដោយសារ​តែ​គ្មាន​អ្នកគ្រប់គ្រង​ផ្សារ​អោយ​បាន​ច្បាស់លាស់ ធ្វើ​អោយ​ចោទ​ជា​បញ្ហា​ជា​ច្រើន ជា​ពិសេស​បញ្ហា​សណ្តាប់ធ្នាប់ អនាម័យ និង​សន្តិសុខ​សុវត្ថិភាព ។

ក្រុម​អាជីវករ​ទាំងនោះ​បាន​បញ្ជាក់​ថា ផ្សា​រក​អណ្តើក​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​តាម​ស្តង់ដារ​ត្រឹមត្រូវ និង​មាន​មាត់ច្រក​ចេញចូល​ធំ​ទូលាយ​ល្អ ប៉ុន្តែ​បែរជា​គ្មាន​ទ្វា​បិទ​បើក​ត្រឹមត្រូវ ធ្វើ​អោយ​ពួក​គាត់​មានការ​ព្រួយ​បារ​ម្ម​ណ៌​ជាង​ខ្លាំង​អំពី​សុវត្ថិភាព​ទ្រព្យសម្បត្តិ​របស់​ពួក​គាត់ ដែល​ទុក​នៅ​ក្នុង​ផ្សារ ។ ចំណែក​ផ្លូវ​ដើរ​ក្នុង​ផ្សារ​មាន​អាជីវករ​មួយ​ចំនួន​តូច​បាន​យក​របស់​ផ្សេង​ៗ​មក​បិទ​បាំង​តាមតែ​ទំនើងចិត្ត​របស់​ខ្លួន ធ្វើ​អោយ​ប្រជាពលរដ្ឋ​មិន​អាច​ដើរ​ឆ្លងកាត់​បាន ។

លើស​ពី​នេះ​ទៅ​ទៀត​គឺ​បញ្ហា​អនាម័យ​ក្នុង​ផ្សារ​មាន​បន្ទប់ទឹក​២ ប៉ុន្តែ​តាំងពី​ធ្វើ​ផ្សារ​រួច​បន្ទប់ទឹក​ទាំង​២​នោះ ត្រូវ​បាន​គេ​បិទ​ចោល​មិន​អោយ​ប្រើប្រាស់ ជា​ហេតុ​ធ្វើ​អោយ​អ្នកផ្សារ​ទាំងអស់ ត្រូវរ​ត់ទៅ​សុំ​ផ្ទះ​អ្នកស្រុក​បន្ទោបង់ អ្នកខ្លះរ​ត់ទៅ​មិន​ទាន់​នាំ​គ្នា​ចូល​ពួន​គៀន​ៗ​តូប ធ្វើ​អោយ​មាន​ក្លិនឆ្អេះ​ឆ្អាប ប៉ះពាល់​ដល់​សុខភាព​ជា​ខ្លាំង ។

ជុំវិញ​បញ្ហា​នេះ​លោក យ៉ាវ សានិ​ន អភិបាលស្រុក​កំពង់ត្របែក​បានអោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ តុលា ថា​បញ្ហា​ទាំងនេះ​លោក​ទទួលស្គាល់​ថា វា​ពិតជា​កើត​មាន​ដូច​ក្រុម​អាជីវករ​លើក​ឡើង​មែន ព្រោះ​ផ្សា​រក​អណ្តើក​នេះ​មិន​ទាន់​មាន​គណៈកម្មការ​គ្រប់គ្រង​ផ្សារ​នោះ​ទេ ហើយ​ខាង​អាជ្ញាធរ​ឃុំ​ស្រុក​ក៏​មាន​គំរោង​បង្កើត​គណៈកម្មការ សម្រាប់​គ្រប់គ្រង​និង​ដោះស្រាយ​បញ្ហា​ទាំងនោះ​ដែរ ។

ប៉ុន្តែ​អំឡុង​ពេល​នេះ​ស្រុក​កំពុង​តែ​រៀបចំ​គណៈកម្មការ​ផ្សារ​កំពង់ត្របែក​សិន ហើយ​នៅ​ឆាប់​ៗ​ខាង​មុខ​នេះ និង​បន្ត​ទៅ​រៀបចំ​គណៈកម្មការ​គ្រប់គ្រង​ផ្សា​រក​អណ្តើក​ទៀត ប៉ុន្តែ​ចំពោះ​មុខ បើ​អាជីវករ​ត្រូវការ​បែប​នេះ លោក​និង​ចាត់​អោយ​មន្ត្រី​សាលាស្រុក និង​អាជ្ញាធរ​ឃុំ​ចុះ​ទៅ​ពិនិត្យ​មើល​សិន​ដើម្បី​រក​ដំណោះស្រាយ​ជូន​អាជីវករ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ