ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ឆេះ​ចម្ការ​អំពៅ​អស់​ជាង​៦​ហិ​កតា សង្ស័យ​មាន​គេ​លួច​ដុត

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មាន​ភ្លើង​ឆេះ​ចម្ការ​អំពៅ​អស់​ចំនួន​៦,៥០​ហិ​កតា សមត្ថកិច្ច​សង្ស័យ​ថា មាន​មនុស្ស​លួច​ដុត បំផ្លាញ​ចោល​។ បើ​តាម​សមត្ថកិច្ច​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គគីរ​សោម បាន​ឲ្យ​ដឹង​ថា ករណី​គេ​លួច​ដុត​អំពៅ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១២…

ខេត្តស្វាយរៀង ៖ មាន​ភ្លើង​ឆេះ​ចម្ការ​អំពៅ​អស់​ចំនួន​៦,៥០​ហិ​កតា សមត្ថកិច្ច​សង្ស័យ​ថា មាន​មនុស្ស​លួច​ដុត បំផ្លាញ​ចោល​។ បើ​តាម​សមត្ថកិច្ច​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គគីរ​សោម បាន​ឲ្យ​ដឹង​ថា ករណី​គេ​លួច​ដុត​អំពៅ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៥០​នាទី​ថ្ងៃត្រង់ នៅ​ចំណុច​ចម្ការ​អំពៅ​ជិត​ព្រំដែន ស្ថិត​នៅ​ភូមិ​បាត់​ថង់ ឃុំ​គគីរ​សោម ស្រុក​សវាយ​ទាប បណ្តាល​ឲ្យ​ខូចខាត​អំពៅ​អស់​ចំនួន​៦,៥០​ហិ​កតា​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយ​ពី​មាន​អ្នក​លួច​ដុត​អំពៅ​ឆេះ​សន្ធោសន្ធៅ​រួច​មក​ទើប​អ្នកយាម​ចម្ការ​អំពៅ​បានឃើញ ហើយ​បាន​ប្តឹង មក​សមត្ថកិច្ច និង​រាយការណ៍​ទៅ​ម្ចាស់​ក្រុមហ៊ុន គឺ​លោក កុយ សា​រ៉េ​ន ក៏​បាន​យក​គ្រឿង​ពន្លត់អគ្គីភ័យ របស់​ក្រុមហ៊ុន​គឺ​ត្រាក់ទ័រ​ទៅ​ពន្លត់​ចំនួន​៦​គ្រឿង រហូត​ដល់​ម៉ោង​២ និង​០៥​នាទី​រសៀល ទើប​ពន្លត់​បាន​ជោគជ័យ​។

រីឯ​លោក កុយ សា​រ៉េ​ន មាន​ប្រសាសន៍​ថា ជនខិលខូច​តែងតែ​លួច​ដុត​អំពៅ​ខណៈ​អំពៅ​ជិត​ដល់​រដូវ​ប្រមូល​ផល ពេល​អំពៅ​កំពុង​ធ្វើ​ដើម​មាន​ក្មេង​ដេញគោ​ក្របី​ឲ្យ​ចូល​ស៊ី​អំពៅ រីឯ​មនុស្ស​ចាស់​ចូល​លួច​កាត់​ចុង​អំពៅ​យក​ទៅ​ឲ្យ គោក្របី​ស៊ី ដល់​ពេល​ជិត​ដល់​ប្រមូល​ផល​មក​លួច​ដុត​បំផ្លាញ​ចោល​។ លោក​សូម​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​រកមុខ ជន​បង្ក​អគ្គិភ័យ​មក​ផ្តន្ទាទោស​ឲ្យ​ខាន​តែ​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ