ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​កត់​ឆ្នោត​កំពុង​រីក​ដូច​ផ្សិត នៅ​ស្រុក​កណ្តាលស្ទឹង

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ទីតាំង​កត់​ឆ្នោត​ដុះ​ស្លែ​ជា​ច្រើន​កន្លែង​នៅ​ស្រុក​កណ្តាលស្ទឹង ត្រូវ​បាន​ប្រជាពលរដ្ឋ​រិះគន់ ទៅ​លើ​អាជ្ញាធរ និង​សមត្ថកិច្ច​យ៉ាង​ខ្លាំង​ៗ​ថា អាជ្ញាធរ និង​សមត្ថកិច្ច​បើក​សិទ្ធិ​យ៉ាង​ទូលាយ ទៅ​លើ​ក្រុម អ្នកលេង​ល្បែងស៊ីសង…

ខេត្តកណ្តាល ៖ ទីតាំង​កត់​ឆ្នោត​ដុះ​ស្លែ​ជា​ច្រើន​កន្លែង​នៅ​ស្រុក​កណ្តាលស្ទឹង ត្រូវ​បាន​ប្រជាពលរដ្ឋ​រិះគន់ ទៅ​លើ​អាជ្ញាធរ និង​សមត្ថកិច្ច​យ៉ាង​ខ្លាំង​ៗ​ថា អាជ្ញាធរ និង​សមត្ថកិច្ច​បើក​សិទ្ធិ​យ៉ាង​ទូលាយ ទៅ​លើ​ក្រុម អ្នកលេង​ល្បែងស៊ីសង និង​ក្រុម​អ្នក​បើក​ល្បែងស៊ីសង​គ្រប់​ប្រភេទ ពិសេស​គឺ​ល្បែង​កត់​ឆ្នោត​វៀតណាម (​កន្ទុយលេខ​)​តែ​ម្តង ដែល​ធ្វើ​ឲ្យ​អ្នក​ញៀន​ល្បែង​ទាំងនោះ​អស់​ដី អស់​ផ្ទះសម្បែង កើតជា​អំពើ​ហិង្សា ក្នុង​គ្រួសារ លួច ឆក់ ប្លន់​ជាដើម​។ ពលរដ្ឋ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ក្រុម​អ្នក​ដែល​ញៀន​ល្បែងស៊ីសង និង​អ្នក​បើក​ល្បែងស៊ីសង​កន្ទុយលេខ​ដ៏​ធំ​ៗ​ប្រចាំ​ស្រុក​កណ្តាលស្ទឹង ក្នុង​ខេត្តកណ្តាល​។

ទី​១-​ឈ្មោះ ដា ភេទ​ប្រុស ស្ថិត​នៅ​ភូមិ​អន្លង់​រមៀត ឃុំ​អន្លង់​រមៀត ហើយ​ទី​២-​ឈ្មោះ ពាង ស្ថិត​នៅ​ភូមិ​ស្វាយមីង ឃុំ​បា​គួ និង​ទី​៣-​ឈ្មោះ ហេង ភេទ​ប្រុស ស្ថិត​នៅ​ភូមិ​ចំបក់ ឃុំ​សៀមរាប អ្នក​ទាំង​៣​នៅ​ក្នុងស្រុក​តែ​មួយ​គឺ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។ អស់លោក​មេ​កន្ទុយលេខ​ដែល​មាន សារជាតិ ចូល​ចិត្ត​ល្បែង​ខាងលើ​នេះ​គឺ​ពួក​គេ​បើក​លេង​ជា​យូរ​ឆ្នាំ​ណាស់​មក​ហើយ រហូត​ដល់​ដុះ​ស្លែ​ក៏​នៅ​តែ​អាជ្ញាធរ និង​សមត្ថកិច្ច​ស្រុក​បិទ​ភ្នែក​បើកដៃ​ឲ្យ​លេង​យ៉ាង​ពេញបន្ទុក​។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ខាងលើ​នេះ លោក បូ​ណា​រ៉េ​ត អភិបាលស្រុក​កណ្តាលស្ទឹង បាន​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃ​២៣ ខែតុលា ឆ្នាំ​២០១៨ ឲ្យ​ដឹង​ថា ពាក់ព័ន្ធ​នឹង​ល្បែង​កន្ទុយលេខ កន្លង​មក​យើង​តែងតែ​ប្រជុំ​ផ្សព្វផ្សាយ និង​អប់រំ​បាន​ជោគជ័យ​ម្តង​រួច​មក​ហើយ​ៗ ក្នុង​មួ​យស​ប្តា​ហ៍​យើង​ធ្វើ​វេទិការ​សាធារណៈ​បង្ការ​បង្ក្រាប​នៅ​បញ្ហា​នេះ​។ ដោយឡែក​យើង​បាន​ចេញ​លិខិត​អញ្ជើញ ក្រុម​អ្នកលេង​កត់​ឆ្នោត​ឲ្យ​មក​ធ្វើ​កិច្ចសន្យា​ម្ដង​ជា​ពីរ​ដង តែបើ​មិន​រាងចាល​លើក​ទី​៣​យើង​ឲ្យ​លោក​អធិការ​នគរបាល​ដែល​ជា​សេនាធិការ​ស្រុក​ចុះ​បង្ក្រាប​ទៅ​តាម​ផ្លូវច្បាប់​។

ហើយ​បញ្ហា​ល្បែង​នេះ គឺ​ទើបតែ​កើត​ក្រោយ​ទេ ពួក​គេ​ដើ​កត់​លួចលាក់​មិនជា​ចំហរ​ឡើយ ពីព្រោះ​កន្លង​មក​យើង​បាន​បង្ក្រាប​នៅ​បឹង​ខ្យា​ង​ម្តង និង​ផ្សារ​កំពង់​ក​ន្តួ​ត​ម្តង​រួច​មក​ហើយ ដូច្នេះ​អ្នក​ប្រព្រឹត្ត​អំពើ​ល្បែង​បែប​នេះ​ក៏​អាច​រាងចាល​ខ្លះ​ផង​ដែ​។ គួ​រំលឹក​ផង​ដែ​ថា​៖ អ្នក​ញៀន​ល្បែង​កន្ទុយលេខ​ជា​ច្រើន​នៅ​ស្រុក​កណ្តាលស្ទឹង​កើត​រីក​ដូច​ផ្សិត​យ៉ាង​ទាន់សម័យ​តែ​គេ​ពុំ​ឃើញ​អាជ្ញាធរ និង​សមត្ថកិច្ច​ថ្នាក់​ណា​មាន​វិធានការ​ចុះ​បង្ក្រាប​នោះ​ទេ។

ឬ​ក៏​ពួក​គេ​អាច​ទទួល​លាភសក្ការៈ​ជា​ឆ្នាំងបាយ​ពី​មេ​ល្បែង​ទាំងអស់​ខាងលើ​ធ្វើ​ឲ្យ​រីកថ្លើម​សើម​ហោប៉ៅ​ទើប​ពុំ​ចេញ​បង្ក្រាប​បែប​នេះ​។ ពលរដ្ឋ​បាន​លើក​ឡើង​ថា បើ​អាជ្ញាធរ​មិន​បង្ក្រាប​នោះ​គឺ​មាន​ន័យ​ថា ធ្វើ​ផ្ទុយ​ពី​បទបញ្ជា​របស់​ថ្នាក់លើ​ហើយ ជា​ពិសេស​គឺ​ហាក់បីដូចជា បណ្តោយ​ឲ្យ​មាន​បទល្មើស​ផ្សេង​ៗ ដូច​ជា​ចោរលួច ឆក់ ប្លន់ កើនឡើង​ហើយ ព្រោះ​ល្បែង​ជា​ប្រភព​នៃ​បទល្មើស​ទាំងនោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ