ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជំនាញ Guinness World Record នឹង​ចុះ​មក​វាយតម្លៃ​ទូកង​វែង​បំផុត​របស់​កម្ពុជា

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ទូកង​វែង​ជាងគេ​បំផុត ដែល​ធ្វើ​ឡើង​ដើម្បី​ត្រៀម​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក ត្រូវ​បាន​អាជ្ញាធរ​ខេត្តព្រៃវែង រៀង​ចំ​ធ្វើ​ពី​ធី​ក្រុង​ពាលី​ដាក់​តាំង​បង្ហាញ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣​ តុលា ព្រឹក​មិ​ញ​នេះ នៅ​ចំណុច​អតីត​កំពង់ចម្លង​អ្នក​លឿង​ត្រើយ​ខាងកើត ដែល​ស្ថិត​ក្នុងភូមិ​៤…

ខេត្តព្រៃវែង ៖ ទូកង​វែង​ជាងគេ​បំផុត ដែល​ធ្វើ​ឡើង​ដើម្បី​ត្រៀម​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក ត្រូវ​បាន​អាជ្ញាធរ​ខេត្តព្រៃវែង រៀង​ចំ​ធ្វើ​ពី​ធី​ក្រុង​ពាលី​ដាក់​តាំង​បង្ហាញ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣​ តុលា ព្រឹក​មិ​ញ​នេះ នៅ​ចំណុច​អតីត​កំពង់ចម្លង​អ្នក​លឿង​ត្រើយ​ខាងកើត ដែល​ស្ថិត​ក្នុងភូមិ​៤ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាមរ​ក៍ ខេត្តព្រៃវែង​។

បើ​តាម​ការ​អះអាង​ពី​អាជ្ញាធរ​ខេត្តព្រៃវែង បានអោយ​ដឹង​ថា ការ​ដាក់​តាំង​បង្ហាញ​ទូកង​ដែល​វែង​ជាងគេ​បំផុត​នេះ គឺ​ដើម្បី​អោយ​ប្រជាពលរដ្ឋ​បានឃើញ និង​ទស្សនា​នូវ​សមិទ្ធិ​ផល​ដ៏​អស្ចារ្យ​ជា​ប្រវត្តិសាស្ត្រ​មួយ​នេះ​ផង និង​រៀបចំ​ត្រៀម​សម្រាប់​អោយ​មន្ត្រី​ជំនាញ​របស់​អង្គការ​កំណត់​ត្រា​ពិភពលោក ដែល​ហៅ​កាត់​ថា ហ្គី​ណេ​ស​ប៊ុ​ក មក​ត្រួតពិនិត្យ​វាយតម្លៃ​នៅ​ថ្ងៃ​ទី​១២ វិច្ឆិកា ខាង​មុខ​នេះ​ផង ហើយ​បើសិនជា​ទូកង​វែង​ជាងគេ​បំផុត​មួយ​នេះ​អាច​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក ហ្គី​ណេ​ស​ប៊ុ​ក នឹង​ប្រគល់​ពានរង្វាន់​អោយ​នៅ​ថ្ងៃ​១២ វិច្ឆិកា​នេះ​តែ​ម្តង​។

ទោះជា​យ៉ាងណា​ក៏​ដោយ នៅ​ពេល​ដែល​ទូកង​វែង​ជាងគេ​បំផុត​នេះ ត្រូវ​បាន​នាំ​យក​មក​ដល់​មាត់ទន្លេ ទីប្រជុំជន​អ្នក​លឿង គឺ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ប្រជាពលរដ្ឋ​ជា​ខ្លាំង ហើយ​គេ​រំពឹង​ថា​និង​មាន​អ្នក​មក​ចូលរួម​ទស្សនា​ទូកង​នេះ​យ៉ាងច្រើន​បំផុត ជា​ពិសេស​នៅ​ថ្ងៃ​ដែល​មន្ត្រី​ជំនាញ ហ្គី​ណេ​ស​ប៊ុ​ក ចុះ​មក​វាយតម្លៃ​នោះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ទូកង​វែង​ជា​គេ​បំផុត​ក្នុង​លោក​នេះ ត្រូវ​បាន​ផ្តួចផ្តើម​កសាង​ឡើង​ដោយ​លោក ស សុខា អ្នកតំណាង​រាស្ត្រ​មណ្ឌល​ព្រៃវែង និង​លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង ដោយ​បាន​ចាប់ផ្តើម​កសាង​ឡើង​កាលពី​ចុង​ខែមេសា​ឆ្នាំ​២០១៨ និង​បាន​ធ្វើ​រួចរាល់​ជា​ស្ថាពរ​នៅ​ពាក់កណ្តាល​ខែតុលា​នេះ ដោយ​ធ្វើ​ឡើង​ពី​ឈើ​គគីរ​ធំ​ៗ​ចំនួន​៣​ដើម​កន្លះ​។ ទូក​នេះ​មាន​បណ្តោយ​ប្រវែង​៨៧​ម៉ែត្រ ទទឹង​ប្រមាណ​ជិត​២​ម៉ែត្រ និង​ផ្ទុក​ចំណុះ​មនុស្ស​បាន​ចំនួន​១៧៩នាក់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ