ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាត់​និយាយ​ថា ២​ដង​ហើយ​ដែល​ឃើញ​បែប​នេះ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បើ​ទោះបី​សង្គ្រាម​នៅ​ប្រទេស​កម្ពុជា បាន​បញ្ចប់​ផុតរលត់​ជាង​៤០​ឆ្នាំទៅ​ហើយ ក៏​ពិតមែន​ប៉ុន្តែ​ប្រទេស​មួយ​នេះ​នៅ​តែ​ប្រះ​ឃើញ​គ្រាប់​មីន គ្រាប់​មិន​ទាន់​ផ្ទុះ រួម​ទាំង​គ្រាប់បែក​ធំ​ៗ ទម្លាក់​ពីលើ​យន្តហោះ​នៅ​តែ​មាននៅ​ក្នុង​ដី​គ្រប់​ទីកន្លែង ។ ជាក់ស្តែង​នៅ​ចំណុច​ភ្នំ​បួរ…

ខេត្តកំពង់ឆ្នាំង ៖ បើ​ទោះបី​សង្គ្រាម​នៅ​ប្រទេស​កម្ពុជា បាន​បញ្ចប់​ផុតរលត់​ជាង​៤០​ឆ្នាំទៅ​ហើយ ក៏​ពិតមែន​ប៉ុន្តែ​ប្រទេស​មួយ​នេះ​នៅ​តែ​ប្រះ​ឃើញ​គ្រាប់​មីន គ្រាប់​មិន​ទាន់​ផ្ទុះ រួម​ទាំង​គ្រាប់បែក​ធំ​ៗ ទម្លាក់​ពីលើ​យន្តហោះ​នៅ​តែ​មាននៅ​ក្នុង​ដី​គ្រប់​ទីកន្លែង ។

ជាក់ស្តែង​នៅ​ចំណុច​ភ្នំ​បួរ ស្ថិត​ក្នុងភូមិ​ជំ​ពារ ឃុំ​ព្រៃ​គ្រី ស្រុក​ជល​គី​រី កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៨ មានការ​ភ្ញាក់ផ្អើល​មួយ ដោយសារ​តែ​ប្រជាពលរដ្ឋ​ដែល​កំពុង​ប្រើ​គ្រឿងចក្រ​ជីក​យក​អាចម៍ដី​ចាក់​ក្នុងភូមិ​បាន​ប្រទះ​ឃើញ​ប្រភេទ​គ្រាប់​ទម្លាក់​ពីលើ​យន្តហោះ ដែល​មាន​ប្រវែង​ជាង​១​ម៉ែត្រ កន្លះ ។ ក្រោយ​ការ​ប្រទះ​ឃើញ​ក៏​បាន​រាយការណ៍​ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច​មូលដ្ឋាន​បន្ត ដើម្បី​ការពារ​កន្លែង​កើត​រង់ចាំ​មន្ត្រី​ស៊ី​ម៉ាក់​ទៅ​ទទួលយក ។

បើ​តាម​បុរស​ឈ្មោះ វី មាន​ទីលំនៅ​ភូមិ​ព្រៃ​គ្រី ឃុំ​ព្រៃ​គ្រី ស្រុក​ជល​គី​រី​បានឱ្យ​ដឹង​ថា គាត់​ជា​អ្នកស៊ីឈ្នួល​ជីកដី​ឲ្យ​គេ នៅ​ចំណុច​ភូមិសាស្ត្រ​ខាងលើ ស្រាប់តែ​បាន​ប្រទះ​ឃើញ​ប្រភេទ​គ្រាប់​មិន​ទាន់​ផ្ទុះ​ដែល​ជា​ប្រភេទ​គ្រាប់​ទម្លាក់​ពីលើ​យន្តហោះ មាន​ប្រវែង​ប្រមាណ​ជាង ១,៦០​ម៉ែត្រ ។ ក្រោយ​ពី​ការ​ប្រទះ​ឃើញ​គាត់​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច ដើម្បី​យក​រាយការណ៍​បន្ត​ទៅ​មន្ត្រី​ស៊ី​ម៉ាក់​ឲ្យ​ទៅ​ទទួលយក​ទៅ​រក្សា​ទុក​ជៀសវាង​គ្រោះថ្នាក់​ណាមួយ​ជាយថាហេតុ ។ បុរស​ខាងលើ​បាន​បញ្ជាក់​ថា នេះ​លើក​ទី​២​ហើយ​ដែល​គាត់​ជីកដី​ប្រទះ​ឃើញ​គ្រាប់​ទម្លាក់​ពីលើ​យន្តហោះ​មិន​ទាន់​ផ្ទុះ​បែប​នេះ ដោយ​កាលពី​ជាង​២​ខែ​មុន គាត់​ជីកដី​ប្រទះ​ឃើញ​គ្រាប់​ប្រភេទ​នេះ​ដែរ ហើយ​បាន​រាយ​ការ​ជូន​សមត្ថកិច្ច និង​មន្ត្រី​ស៊ី​ម៉ាក់​យក​ទៅ​រក្សា​ទុក​រួច​ហើយ ។

ដោយឡែក​បើ​តាម​មន្ត្រី​ជំនាញ​ស៊ី​ម៉ាក់​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា គាត់​បានឃើញ ហើយ​តាម​រយៈ​គេ​ផ្ញើ​តាម​ទូរស័ព្ទ​ដៃ ហើយ​តាម​ការ​ពិនិត្យ​មើល​តាម​រូបភាព គឺជា​គ្រាប់​ប្រភេទ MK-82 នេះ​ហៅ​តាម​ភាសា​បច្ចេកទេស តែបើ​ហៅ​តាម​ភាសា​សាម​ញ្ញា គឺជា​គ្រាប់បែក​ទម្លាក់​ពីលើ​យន្តហោះ B 52 ។ លោក​បាន​បន្ត​ថា កាលពី​ជាង​២​ខែ​មុន លោក​ក៏​ធ្លាប់​បាន​ទទួល​បាន​គ្រាប់​ប្រភេទ​នេះ​១​គ្រប់​ដែរ ពី​ចំណុច​ភ្នំ​បួរ​នេះ ។ ប៉ុន្តែ​គ្រាប់​ដែល​បាន​ប្រទះ​ឃើញ កាលពី​ជាង​២​ខែ​មុន គឺជា​ប្រភេទ​គ្រាប់ MK-83 ធំ​ជាង MK- 82 ប្រភព​ពី​មន្ត្រី​ស៊ី​ម៉ាក​ដដែល​បាន​បន្ត​ថា គ្រាប់​ប្រភេទ​ដូច​0​គ្នា​នេះ​មាន MK 81 , MK82, MK83, និង​MK84 សុទ្ធតែ​ជា​ប្រភេទ​គ្រាប់​ទម្លាក់​ពីលើ​យន្តហោះ របស់​អា​មេ​រិ​ក​ទាំងអស់ ។

គួរ​បញ្ជាក់​ដែរ​ថា គ្រាប់បែក​ប្រភេទ​ទម្លាក់​ពីលើ​យន្តហោះ​គេ​តែងតែ​ឃើញ​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស ព្រះរាជាណាចក្រ​កម្ពុជា ហើយ​គ្រាប់​ទាំងនោះ គឺ​បាន​បន្សល់​ទុក កាលពី​សម័យ​សង្គ្រាម​ឆ្នាំ​១៩៧០-៧៥ ដែល​ជា​គ្រាប់បែក​ទម្លាក់​របស់​អា​មេ​រិ​ក​គាំទ្រ​ទាហាន​ល​ន់នល់ ក្នុង​ការ​ប្រឆាំង​នឹង​ទាហាន​ខ្មែរក្រហម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ