ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មីនជា​ឃាតករ​លាក់​មុខ​ដែល​ចាំតែ​ឆក់​យកអាយុ​ជីវិត​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នាយ​ឧត្តមសេនីយ៍ មាស សុភា ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​មីន គ្រាប់​មិន​ទាន់​ផ្ទុះ និង​ការងារ​វិស្វកម្ម នៃ​កង​យោធពលខេមរភូមិន្ទ មាន​ប្រសាសន៍​ថា…

ខេត្តកំពង់ឆ្នាំង ៖ នាយ​ឧត្តមសេនីយ៍ មាស សុភា ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​មីន គ្រាប់​មិន​ទាន់​ផ្ទុះ និង​ការងារ​វិស្វកម្ម នៃ​កង​យោធពលខេមរភូមិន្ទ មាន​ប្រសាសន៍​ថា អ្នក​កប់​មីន​ខ្លះ​បាន​ស្លាប់ និង​ខ្លះ​ទៀត​មិន​បាន​ប្រាប់​ទីតាំង​ដែល​ខ្លួន​បាន​កប់ ដូច្នេះ​មីន​គឺជា​ឃាតករ​លាក់​មុខ​ដែល​ចាំតែ​ឆក់​យកអាយុ​ជីវិត​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង ។

នេះ​ជា​បុព្វហេតុ​ដែល​យើង​ទាមទារ​អ្នក​ដោះ​មីន​ត្រូវ​តែ​មាន​ជំនាញ​ខ្ពស់ ដើម្បី​រំដោះ​ដី​ជូន​ប្រជាពលរដ្ឋ​សម្រាប់​បង្កបង្កើន​ផល ក៏​ដូច​ជា​សម្រាប់​ការ​អ​ភ​វឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​សាងសង់​ផ្លូវ និង​ស្ពាន ជាដើម​ ។

មាន​ប្រសាសន៍​បែប​នេះ​ក្នុង​ពេល​ដែល​លោក​អញ្ជើញ​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ និង​ពិនិត្យ​ស្ថានភាព​ការ​ហ្វឹកហ្វឺន​របស់​វិទ្យាស្ថាន​ជាតិ​កំចាត់​មីន​ស៊ី​ម៉ាក់ ខេត្តកំពង់ឆ្នាំង​នា​ព្រឹក​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៨ នេះ ។

លោក​បាន​បន្ត​ថា «​ថ្ងៃនេះ​ខ្ញុំ​ពិតជា​មាន​ក្តី​សប្បាយ​រីករាយ និង​កោត​សើ​សើរ​ចំពោះ ការ​ហ្វឹកហ្វឺន​នៅ​ទី​នេះ ព្រោះថា កាល​ដើម​ឡើយ​យើង​ដោះ​មីន​គឺ​ប្រើ​ដោយ​ដៃ​សុទ្ធសាធ តែ​បច្ចុប្បន្ន​នៅ​ទី​នេះ​គឺ​បាន​ស្រាវជ្រាវ និង​បណ្តុះបណ្តាល​ដល់​សិក្ខាកាម​ដោះ​មីន​ដោយ​ប្រើ​សត្វ​សុ​ខន សត្វ​កណ្តុរ រហូត​ដល់​របៀប​បញ្ជារ​តាម​ត្រូ​ន (Drone) ទៀត ពិតជា​មិនធម្មតា​ទេ ព្រោះ​ត្រូ​ន​មាន​ភាព​និយម​ច្រើន​ជាង ។ ការ​ដោះ​មីន មិនមែន​ទាមទារ​ត្រឹមតែ​កម្រិត​ខ្ពស់​នោះ​ទេ គឺ​ទាមទារ​ការ​លះបង់​ខ្ពស់ និង​ត្រូវ​សិក្សា​ស្វែង​យល់​ជា​បន្តបន្ទាប់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​អោយ​កាន់តែ​ប្រសើរ​ឡើង​» ។

លោក​បាន​បញ្ជាក់​ថា «​ភារកិច្ច​របស់​ក្រុម​កំចាត់​មីន​ស៊ី​ម៉ាក់​គឺ​ទូរ​លំ​ទូលាយ​ខ្លាំង​ណាស់ ដូច​ជា​ផ្នែក​មនុស្សធម៌ គឺ​កំចាត់​មីន រំដោះ​ផ្ទៃដី​ជូន​ប្រជាពលរដ្ឋ ជូន​សហគមន៍ និង​រាជរដ្ឋាភិបាល ។ ហេតុនេះ សាលា​នៅ​ទីនោះ ត្រូវ​តែ​ពង្រីក​ហើយ​ពង្រឹង​អោយ​មាន​សមត្ថភាព​កាន់តែ​ខ្ពស់ ដូច​យើង​បាន​ហើយ​ដឹង​ថា រាជរដ្ឋាភិបាល​បាន​សម្រេច​ផ្តល់​អោយ​មន្ត្រី​ស៊ី​ម៉ាក់​ចូល​ជា​ក្រប​ខណ្ឌ​កង​យោធពលខេមរភូមិន្ទ​គឺ​មាន​ក្រម​ខណ្ឌ​ត្រឹមត្រូវ​» ។

ក្នុង​ឱកាស​នោះ​លោក ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​កំចាត់​មីន​ស៊ី​ម៉ាក់​បាន​រាយការណ៍​ថា នៅ​សាលា​ហ្វឹកហ្វឺន​បោសសំអាត​មីន​នៅ​ទី​នេះ​គឺ​បាន​ស្រាវជ្រាវ និង​រិះរក​វិធី​គ្រប់យ៉ាង​ដើម្បី​ព​ន្លឿ​ន​ក្នុង​ការ​ដោះ​មីន​អោយ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង ដើម្បី​រំដោះ​ផ្ទៃដី​ជូន​ប្រជាពលរដ្ឋ​ទាន់​ពេលវេលា​ក៏​ដូច​ជា​រួមចំណែក​កាត់​ប​ន្ឋ​យ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ ។

នៅ​ទី​នេះ​មានការ​បង្វឹក​សត្វ​សុនខ សត្វ​កណ្តុរ ដើម្បី​ដោះ​មីន មាន​កន្លែង​សំរាប់​ព្យាបាល​សត្វ​មាន​កន្លែង​សំរាប់​បន្សាប​សារធាតុ​ផ្ទុះ​ហើយ​យើង​ក៏​បាន​យក​កាក់​សំណល់​ទាំងនោះ​មក​កែ​ច្នៃ​សម្រាប់​យក​ទៅ​បន្សាប​ឬ​កម្ទេច​គ្រាប់​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ផ្សេង​ៗ​ដែល​មិន​អាច​លើកយក​ចេញពី​ដី​បាន​នៅ​តាម​ទីតាំង​មួយ​ចំនួន ។

នៅ​ទី​នេះ​ផង​ដែរ​យើង​ក៏​មានការ​ហ្វឹកហាត់​ដល់​អ្នក​រាវរក​អាវុធយុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​ក្នុង​ទឹក ដែល​ការ​ងាយ​នេះ​មិនមែន​ងាយស្រួល​ឡើយ​គឺ​យើង​ត្រូវ​ប្រើ​បច្ចេកវិជ្ជា​ដើម្បី​កំណត់​ទីតាំង​ច្បាស់លាស់​ទើប​អោយ​អ្នក​មុជទឹក​ចុះ​ទៅ​រុករក ព្រោះថា យើង​មិន​អាច​ចេះ​តែ​មុ​ចរាវរ​កដោយ​ទទេ​ៗ​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ