ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​នៅ​មាន​ភាពរឹងមាំ ដោយសារ​ក្ដី​បារម្ភ​ពី​ទណ្ឌកម្ម

5 ឆ្នាំ មុន

ទីក្រុង​សិង្ហ​បុរី ៖ តម្លៃ​ប្រេង​នៅ​មាន​លំនឹង​ល្អ​កាលពី​ថ្ងៃ​ចន្ទ​កន្លង​មក ព្រោះតែ​ការ​បារម្ភ​ពី​ការ​ដាក់​ទណ្ឌកម្ម​អា​មេ​រិ​កលើ​ការ​នាំ​ចូល​ប្រេង​ឆៅ​របស់​អ៊ីរ៉​ង់ ប៉ុន្តែ​តម្លៃ​បាន​រង​ការ​ប៉ះ​ពាល់​​ពី​កំណើន​សកម្មភាព​បូម​ប្រេង​នៅ​អា​មេ​រិ​ក ។ តម្លៃ​ប្រេង​របស់ Brent ស្មើ ៧៩,៧៤​ដុល្លារ​ក្នុង​១​ធុង…

ទីក្រុង​សិង្ហ​បុរី ៖ តម្លៃ​ប្រេង​នៅ​មាន​លំនឹង​ល្អ​កាលពី​ថ្ងៃ​ចន្ទ​កន្លង​មក ព្រោះតែ​ការ​បារម្ភ​ពី​ការ​ដាក់​ទណ្ឌកម្ម​អា​មេ​រិ​កលើ​ការ​នាំ​ចូល​ប្រេង​ឆៅ​របស់​អ៊ីរ៉​ង់ ប៉ុន្តែ​តម្លៃ​បាន​រង​ការ​ប៉ះ​ពាល់​​ពី​កំណើន​សកម្មភាព​បូម​ប្រេង​នៅ​អា​មេ​រិ​ក ។

តម្លៃ​ប្រេង​របស់ Brent ស្មើ ៧៩,៧៤​ដុល្លារ​ក្នុង​១​ធុង ឬ​ទាប​ជាង​ស​ប្តា​ហ៍​មុន​ប្រមាណ​៤​សេន ខណៈ​ដែល​តម្លៃ​ប្រេង​របស់ West Texas Intermediate ស្មើ​៦៩,០៧​ដុល្លារ​ក្នុង​១​ធុង ឬ​ទាប​ជាង​ស​ប្តា​ហ៍​មុន ៥​សេន ។ ការ​ដាក់​ទណ្ឌកម្ម​អា​មេ​រិ​កលើ​ប្រទេស​អ៊ី​រ៉​ង់​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​៤ ខែវិច្ឆិកា​ខាង​មុខ​នេះ ។

ខណៈ​ដែល​អង្គការ​នៃ​ប្រទេស​នាំ​ចេញ​ប្រេង (OPEC) បាន​ព្រមព្រៀង​គ្នា​កាលពី​ខែ​មិថុនា​​ថា នឹង​បង្កើន​ផលិតកម្ម​ប្រេង​ដើម្បី​ជួយ​បំពេញ​ទីផ្សារ​ជំនួស​អ៊ីរ៉​ង់​ពិតមែន​ក្តី ឯកសារ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា OPEC កំពុង​តែ​ជួប​ការ​លំបាក​ក្នុង​ការ​ផលិត​ប្រេង​បន្ថែម ព្រោះតែ​ការ​ធ្លាក់​ចុះ​នៃ​ការ​នាំ​ចេញ​ប្រេង​ពី​អ៊ី​រ៉​ង់ វេ​ណេ​ស៊ុ​យ​អេ​ឡា និង​អង់​ហ្គោ​ឡា ។

ពាណិជ្ជករ​បាន​ឲ្យ​ដឹង​ថា អតិថិជន​ប្រេង​ធំ​ៗ​កំពុង​តែ​ទិញ​ស្តុក​ដោយ​គិត​ថា ទីផ្សារ​អាច​តូច​ចង្អៀត​ជាង​មុន ប៉ុន្តែ​លោក Stephen Innes ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​ប្រចាំ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​នៅ Oanda បាន​ឲ្យ​ដឹង​ថា ការ​ផ្គត់ផ្គង់​ប្រេង​បច្ចុប្បន្ន​នៅ​គ្រប់គ្រាន់​ក្នុង​ការ​ជួបនឹង​តម្រូវការ ។

មានមុខ​សញ្ញា​បង្ហាញ​ពី​កំណើន​ផលិតកម្ម​ខ្លះ​ដែរ ជា​ពិសេស​នៅ​អា​មេ​រិ​ក​ខាងជើង​។ ក្រុមហ៊ុន Baker Hughes បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ក្រុមហ៊ុន​អា​មេ​រិ​កបាន​បន្ថែម​តំបន់​បូម​ប្រេង​ចំនួន ៤​ទៀត​ក្នុង​ស​ប្តា​ហ៍​មុន ដែល​ធ្វើ​ឲ្យ​ចំនួន​តំបន់​បូម​ប្រេង​សរុប​ស្មើ ៨៧៣​កន្លែង ។

ការ​ព្រួយបារម្ភ​ពី​ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន ដែល​នឹង​ប៉ះពាល់​ដល់​ការ​លូតលាស់​សេដ្ឋកិច្ច​ជុំវិញ​ពិភពលោក​អាច​នឹង​ប៉ះពាល់​ដល់​ទស្សន​វិស័យ​តម្លៃ​ប្រេង​ដែរ ។

ធនាគារ Emirates NBD បាន​ឲ្យ​ដឹង​ថា ៖«​ឥទ្ធិពល​ពេញលេញ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន នឹង​កើត​មាន​ឡើង​នៅ​ឆ្នាំ​២០១៩ ហើយ​អាច​ប៉ះពាល់​ដល់​តម្រូវការ​ប្រេង​នៅ​ឆ្នាំ​ក្រោយ​ដែរ ដែល​អាច​ធ្វើ​ឲ្យ​ទីផ្សារ​ខិត​ទៅ​រក​ភាព​វិជ្ជមាន​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ