ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​បន្ដ អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​គាំទ្រ​ផលិតផល​ក្នុងស្រុក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ពិធី​បើក​សម្ពោធ​ពិព័រណ៍​ពាណិជ្ជកម្ម​ផលិតផល​ខ្មែរ កាលពី​ថ្ងៃ​ទី​១៨ តុលា កន្លង​ទៅ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ពិធី​បើក​សម្ពោធ​ពិព័រណ៍​ពាណិជ្ជកម្ម​ផលិតផល​ខ្មែរ កាលពី​ថ្ងៃ​ទី​១៨ តុលា កន្លង​ទៅ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​អំពាវនាវ​ជា​ថ្មី​ម្ដងទៀត​ដល់​ពលរដ្ឋ​ខ្មែរ​សូម​ចូលរួម​គាំទ្រ​ផលិតផល​ក្នុងស្រុក ដើម្បី​លើ​កម្ពស់​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា ក៏​ដូច​ជា​ជំរុញ​ការ​នាំ​ចេញ​ផលិតផល​ខ្មែរ​ទៅ​កាន់​ទីផ្សារ​ទាំង​ក្នុង និង​ក្រៅប្រទេស ។

លោក​រដ្ឋមន្ត្រី​ថ្លែង​ថា ៖« ក្នុង​ខណៈ​ដែល​ក្រសួងពាណិជ្ជកម្ម​កំពុង​ខិតខំ​ស្វែងរក​ទីផ្សារ​ថ្មី​ៗ​ជូន​វិស័យ​ឯកជន​នោះ សូម​បងប្អូន​ប្រជាពលរដ្ឋ ជួយ​គាំទ្រ​ផលិតផល​ជាតិ តាម​រយៈ​ការ​ប្រើប្រាស់ និង​បំផុស​ចលនា​ទិញ​ឱ្យ​បាន​ច្រើន ដើម្បី​ទ្រទ្រង់​ផលិតកម្ម​ក្នុងស្រុក និង​លើកកម្ពស់​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា ហើយ​បងប្អូន​ផលិតករ និង​សហគ្រិន​ចាំបាច់​ត្រូវ​ចេះ​អភិវឌ្ឍន៍ និង​ពង្រឹងគុណភាព​ផលិតផល​ជាមួយ​គំនិត​ច្នៃប្រឌិត​ខ្ពស់ ដើម្បី​ប្រកួតប្រជែង​ជាមួយ​ទំនិញ​នាំ​ចូល​ពី​បរទេស »​។

លោក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ពី​ការ​រៀង​ចំ​ព្រឹត្តិការណ៍​នេះ គឺជា​សំឡេង​ជួង ដើម្បី​ដាស់​ពញ្ញាក់​ស្មារតី​ប្រជាជន​ខ្មែរ​ផង​ដែរ ឱ្យ​ងាក​មក​ប្រើប្រាស់​ទំនិញ​ផលិត​ក្នុងស្រុក ជំនួស​ទំនិញ​នាំ​ចូល​ពី​បរទេស ដើម្បី​បង្កើន​សកម្មភាព​ធុរកិច្ច និង​ពង្រីក​ឱកាស​ការងារ​សម្រាប់​យុវជន​-​យុវនារី​ថែម​ទៀត »​។ជាមួយ​គ្នា​នេះ លោក​រដ្ឋមន្ត្រី​ក៏​បាន​បញ្ជាក់​អំពី​កិច្ច​អន្តរ​គម​ន៍​របស់​ក្រសួងពាណិជ្ជកម្ម ក្នុង​ការ​កាត់​បន្ថយ​វត្តមាន​ផលិតផល​បរទេស​នៅ តាម​ទីផ្សារ តាម​រយៈ​ការ​ចងក្រង និង​អនុវត្ត​ច្បាប់ ក៏​ដូច​ជា​សម្របសម្រួល​វិស័យ​ឯកជន​កម្ពុជា​ក្នុង​ការ​ចូលរួម​ព្រឹត្តិការណ៍​ពិព័រណ៍​អន្តរជាតិ​នានា​ដើម្បី​ផ្សព្វផ្សាយ​និង​ធ្វើ​ពិពិធ​កម្ម​(​ពង្រីក​)​ការ​នាំ​ចេញ​ផលិតផល​ខ្មែរ​ទៅ​កាន់​ទីផ្សារ​បរទេស​ឱ្យ​បាន​អតិបរមា​ផង​ដែរ ។

អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​ជា​សេនាធិការ​របស់​ក្រសួងពាណិជ្ជកម្ម តែងតែ​រៀបចំ​យុទ្ធនាការ​ទិញ​ផលិតផល​ខ្មែរ ក្នុង​ក្របខ័ណ្ឌ​ទូ​ទាំង​ប្រទេស ។ គិត​មក​ពេល​នេះ អគ្គនាយកដ្ឋាន​បាន​រៀបចំ​ចំនួន​៣​លើក​ហើយ គឺ​រដូវ​កាល​ទី​១ បាន​ចាប់ផ្ដើម​នៅ​ឆ្នាំ​២០១៦ ក្នុង​ខេត្តសៀមរាប​, កំពង់ចាម​, ខេត្ត​ព្រះ​សីហ​នុ និង​រាជធានី​ភ្នំពេញ ។ រដូវ​កាល​ទី​២ ក្នុង​ឆ្នាំ​២០១៧ នៅ​ខេត្តស្ទឹងត្រែង​, បាត់ដំបង​, ស្វាយ​រៀង រាជធានី​ភ្នំពេញ និង​ខេត្ត​កែប និង​រដូវ​កាល​ទី​៣ ក្នុង​ឆ្នាំ​២០១៨​នេះ បាន​រៀបចំ​រួច​នៅ​ខេត្តកណ្តាល , កំពង់ឆ្នាំង​, បន្ទាយ​មាន​ជ័យ និង​ព្រៃវែង ហើយ​ពេល​នេះ​កំពុង​រៀបចំ​រាជធានី​ភ្នំពេញ ។ នៅ​អំឡុង​ខែធ្នូ ខាង​មុខ នឹង​រៀបចំ​នៅ​ខេត្តកោះកុង​ផង​ដែរ ។

លោក ឈួ​ន ដា​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​មាន​ប្រសាសន៍​ថា ក្នុង​យុទ្ធនាការ​ទិញ​ផលិតផល​ខ្មែរ ឃើញ​ថា​មានការ​គាំទ្រ និង​ចូលរួម​យ៉ាង​សកម្ម​ពី​បណ្ដា​ផលិតករ អង្គការ និង​សមាគម​នានា ដែល​បាន​និង​កំពុង​ផលិត​នូវ​ផលិតផល​ខ្មែរ​សម្រាប់​ចែកចាយ​នៅ​ទូ​ទាំង​ប្រទេស ។ លោក​បញ្ជាក់​ថា ៖« នៅ​ក្នុង​ពិព័រណ៍​នេះ មាន​ក្រុមហ៊ុន​សរុប​ចំនួន​១៧៨ បាន​ចូលរួម ដោយ​មាន​ស្ដង់​សរុប​ចំនួន​១៧៩ បាន​ដាក់​តាំង​បង្ហាញ​ផលិតផល និង​សេវា​ជា​ច្រើន​ប្រភេទ ដូច​ជា ផលិតផល​ក​សិ​-​ពាណិជ្ជកម្ម​, ផលិតផល​សិប្បកម្ម​, ផលិតផល ម្ហូបអាហារ និង​ភេសជ្ជៈ​, ផលិតផល​សុខភាព​និង​សម្រស់​, ផលិតផល​ទេសចរណ៍ និង​អប់រំ​, សេវាកម្ម និង​ផលិតផល​ប្រើប្រាស់​ទូទៅ​ជាង​ច្រើន​ទៀត »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ