ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក​ហើយ​គុយទាវដែល​ញាំ​រាល់ថ្ងៃ​១២​គីឡូក្រាម​មាន​ផ្ទុក​សារធាតុ​គីមី​ប៉ូ​រ៉ា​ក់

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ កាល​ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៨ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តព្រៃវែង សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​គណៈកម្មការ​ផ្សារ​បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​ដែល​ដាក់​តាំង​លក់​នៅ​ផ្សារ​សាមគ្គី ក​អណ្តើក ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១…

ខេត្តព្រៃវែង ៖ កាល​ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៨ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តព្រៃវែង សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​គណៈកម្មការ​ផ្សារ​បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​ដែល​ដាក់​តាំង​លក់​នៅ​ផ្សារ​សាមគ្គី ក​អណ្តើក ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​ប្រាសាទ ឃុំ​ប្រាសាទ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។

ក្នុង​ការ​ត្រួតពិនិត្យ​នេះ​មន្ត្រី​ជំនាញ​បាន​ធ្វើតេស្ត​បឋម​ទៅ​លើ​សរសៃ​គុយទាវ នំ​បញ្ចុក នំ​បាញ់​ហយ ត្រីប្រលាក់ ស្ករត្នោត សណ្តែកបណ្តុះ សរុប​៨​គំរូ ហើយ​ជា​លទ្ធផល​មន្ត្រី​ជំនាញ​បាន​រក​ឃើញ​គុយទាវ​សរសៃ​តូច​ចំនួន​១២​គីឡូក្រាម មាន​ដាក់​លាយ​សារធាតុ​គីមី​ហាមឃាត់​ប៉ូ​រ៉ា​ក់ (Borax) ។

បន្ទាប់​មក​មន្ត្រី​កាំកុងត្រូល​បាន​ធ្វើការ​ណែនាំ​ដល់​ម្ចាស់​គុយទាវ ដែល​ជា​អ្នក​ផលិត​ផ្ទាល់ និង​អោយធ្វើ​កិច្ចសន្យា​កែប្រែ​ក្នុង​ការ​ផលិត ដោយ​ឈប់​ដាក់​លាយ​សារធាតុ​ប៉ូ​រ៉ា​ក់​នេះ​ទៀត និង​បាន​ធ្វើ​កំណត់ហេតុ​ដកហូត​គុយទាវ​ទាំងនោះ​យក​ទៅ​កំទេច​ចោល​ផង​ដែរ ។

ដោយឡែក ក្រៅពី​រក​ឃើញ​គុយទាវ​ដែល​ដាក់​លាយ​សារធាតុ​គីមី​នេះ មន្ត្រី​ជំនាញ​ក៏​បាន​រក​ឃើញ​​ទំនិញ​ខូចគុណភាព ហួស​ថ្ងៃ​កំណត់​ប្រើប្រាស់​ចំនួន​១២,៦៥​គីឡូក្រាម ដែល​ក្រុម​អាជីវករ​បាន​ដាក់​តាំង​លក់​នៅ​ក្នុង​ផ្សារ​សាមគ្គី​ក​អណ្តើក​នេះ​ផង​ដែរ ហើយ​ទំនិញ​ខូចគុណភាព​ទាំងនោះ ក៏​ត្រូវ​បាន​ដកហូត​យក​ទៅ​រក្សា​ទុក​នៅ​ស្នាក់​ការ​សាខា​កាំកុងត្រូល​ខេត្ត ទុក​ធ្វើការ​ដុត​កំទេច​ចោល​នៅ​ពេល​ក្រោយ ។

ជាមួយ​គ្នា​នោះ​ដែរ មន្ត្រី​កាំកុងត្រូល​ក៏​បាន​ចែក​ផ្ទាំង​រូបភាព ដែល​ណែនាំ​អំពី​ប្រភេទ​ទំនិញ​ខូចគុណ​ភាព សារធាតុ​គីមី​ដែល​ច្បាប់​ហាមឃាត់ និង​ទំនិញ​ដែល​មានគុណ​ភាព ដល់​ក្រុម​អាជីវករ និង​ប្រជាពលរដ្ឋ ឲ្យ​បាន​យល់​ដឹង​អំពី​សុវត្ថិភាព​ម្ហូបអាហារ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ