ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

EUSFTA ​ផ្ញើ​ជា​សារ​ថា EU ​និង​សិង្ហ​បុរី​គាំទ្រ​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី

5 ឆ្នាំ មុន

ទីក្រុង​ប្រ៊ុ​ច​សែ​ល ៖ លោកនាយក​រដ្ឋមន្ត្រី Lee Hsien Loong របស់​ប្រទេស​សិង្ហ​បុរី​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​កន្លង​មក​ថា ខណៈ​ដែល​មាន​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​នេះ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​រវាង​ប្រទេស​សិង្ហ​បុរី​និង​សហ​ភព​អឺរ៉ុប (European…

ទីក្រុង​ប្រ៊ុ​ច​សែ​ល ៖ លោកនាយក​រដ្ឋមន្ត្រី Lee Hsien Loong របស់​ប្រទេស​សិង្ហ​បុរី​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​កន្លង​មក​ថា ខណៈ​ដែល​មាន​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​នេះ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​រវាង​ប្រទេស​សិង្ហ​បុរី​និង​សហ​ភព​អឺរ៉ុប (European Union-Singapore Free Trade Agreement ហៅ​កាត់​ថា (EUSFTA)​បាន​ផ្ញើ​ជា​សារ​ថា ភាគី​ទាំង​ពីរ​បន្ត​ប្តេជ្ញា​លើ​តម្លៃ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី និង​កិច្ច​សហប្រតិបត្តិការ ។

លោក​ក៏​សង្ឃឹមថា ប្រទេស​ដទៃ​នឹង​រក្សា​ការ​ប្តេជ្ញា​នេះ​នឹង​បន្ត​គោរព​ការពារ​ប្រព័ន្ធ​ពហុ​ភាគី​ដែល​យោង​តាម​ច្បាប់ និង​បាន​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រទេស​ទាំងអស់ ។  លោក Lee បាន​មាន​ប្រសាសន៍​ដូចនេះ​បន្ទាប់​ពី​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង EU និង​សិង្ហ​បុរី ឬ​ហៅ​កាត់​ថា EUSFTA នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ លោក Lee បាន​បន្ត​ថា ការ​ចាកចេញ​របស់​ប្រទេស​អង់គ្លេស​ពី EU គឺជា​ការ​ចាកចេញ​ដ៏​ពិបាក​មួយ​ដែល​ធ្វើ​ឲ្យ​ការ​ចរចា​មក​ដល់​ពេល​នេះ​មិន​ទាន់​អាច​សម្រេ​ច​ចេញ​អ្វី​បាន ។

លោក​បាន​បន្ថែម​ថា លោក​បាន​ប្រាប់​ដល់​លោកស្រី​នាយក​រដ្ឋមន្ត្រី Theresa May របស់​ប្រទេស​អង់គ្លេស​ថា ប្រទេស​សិង្ហ​បុរី​អាច​ប្រើ​លក្ខខណ្ឌ​នៃ EUSFTA សម្រាប់​កិច្ចព្រម​ព្រៀង​​ពាណិជ្ជកម្ម​មួយទៀត​ជាមួយនឹង​ប្រទេស​អង់គ្លេស ក្រោយ​ការ​ចាក​ចេញពី EU ទៀត​ផង ។

លោក Lee បាន​ប្រាប់​ទៀត​ថា ប្រទេស​អង់គ្លេស​បាន​បង្ហាញ​ពី​គោលបំណង​ចង់​ចូលរួម​កិច្ចព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក (TTP) ថ្មី​ថែម​ទៀត ហើយ​ប្រទេស​អង់​គ្លេស​នឹង​ចរចា​ជាមួយនឹង​ប្រទេស​ជា​សមាជិកដទៃ ។

តទៅ​មុខ​ទៀត លោក Lee សង្ឃឹមថា EUSFTA អាច​បើកផ្លូវ​សម្រាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​កាន់តែ​ធំ​មួយ​រវាង EU និង​អាស៊ាន ប៉ុន្តែ​ការ​ចរចា​នៅ​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ