ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​នឹង​នាំ​ចូល​គ្រាប់ស្វាយចន្ទី​ឆៅ​ជាង​30​ម៉ឺន​តោន​បន្ថែម

5 ឆ្នាំ មុន

ទីក្រុង​ហូ​ជី​មិ​ញ ៖ យោង​តាម​ក្រុមហ៊ុន​កែ​ច្នៃ​ក្នុង​ប្រទេស​វៀតណាម​បាន​ឲ្យ​ដឹង​ថា ប្រទេស​​នេះ​ត្រូវ​នាំ​ចូល​គ្រាប់ស្វាយចន្ទី​ឆៅ​ច្រើន​ជាង​៣០​ម៉ឺន​តោន​ទៅ​ទៀត​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​សម្រាប់​ការ​វេច​ខ្ចប់​ដើម្បី​ជួបនឹង​តម្រូវការ​ក្រុមហ៊ុន​នាំ​ចូល ។ ​លោក Cao Thuc Uy នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន…

ទីក្រុង​ហូ​ជី​មិ​ញ ៖ យោង​តាម​ក្រុមហ៊ុន​កែ​ច្នៃ​ក្នុង​ប្រទេស​វៀតណាម​បាន​ឲ្យ​ដឹង​ថា ប្រទេស​​នេះ​ត្រូវ​នាំ​ចូល​គ្រាប់ស្វាយចន្ទី​ឆៅ​ច្រើន​ជាង​៣០​ម៉ឺន​តោន​ទៅ​ទៀត​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​សម្រាប់​ការ​វេច​ខ្ចប់​ដើម្បី​ជួបនឹង​តម្រូវការ​ក្រុមហ៊ុន​នាំ​ចូល ។

​លោក Cao Thuc Uy នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Cao Phat Co Ltd ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​កែ​ច្នៃ​និង​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​នាំមុខ​ប្រចាំ​ប្រទេស​នេះ បាន​និយាយ​ថា កាលពី​ឆ្នាំ​មុន​មានការ​នាំ​ចូល​ប្រមាណ​១,៣​លាន​តោន ។

ក្នុងអំឡុងពេល​៨​ខែ​ដំបូង​នា​ឆ្នាំ​នេះ ប្រទេស​វៀតណាម​នាំ​ចូល​គ្រាប់ស្វាយចន្ទី​ប្រមាណ ៨២,៥​ម៉ឺន​តោន ដែល​ភាគច្រើន​មក​ពី​ប្រទេស​អាហ្វ្រិក​ខាងលិច ។  លោក Uy បាន​បន្ត​ថា ៖« ប្រសិនបើ​ចំនួន​នាំ​ចេញ​ក្នុងឆ្នាំនេះ​ស្មើ​ឆ្នាំ​មុន ពួក​យើង​ត្រូវ​នាំ​ចូល ៣០​ម៉ឺន​តោន​បន្ថែម »​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​វៀតណាម​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​ដែល​បាន​កែ​ច្នៃ​រួច​ប្រមាណ ៣៥,៣​ម៉ឺ​តោន​កាលពី​ឆ្នាំ​មុន ហើយ​ក្នុងអំឡុងពេល​៨​ខែ​ដំបូង​នា​ឆ្នាំ​នេះ វៀតណាម​នាំ​ចេញ​បាន ២៤,២​ម៉ឺន​តោន​ទៅ​ហើយ ។

ក្នុងអំឡុងពេល​សន្និសីទ​គ្រាប់ស្វាយចន្ទី​អន្តរជាតិ​មួយ អ្នក​ផ្គត់ផ្គង់​នៅ​អាហ្វ្រិក​បាន​ឲ្យ​ដឹង​ថា​ចំនួន​ស្តុក​របស់​ពួក​គេ​នៅ​ខ្ពស់​នៅឡើយ​។ លោក Uy និង​ក្រុមហ៊ុន​កែ​ច្នៃ​ដទៃ​បាន​និយាយ​ថា ពួក​គេ​អាច​ទិញ​គ្រាប់ស្វាយចន្ទី​ដែល​ជួបនឹង​ស្តង់ដា​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ពួក​គេ​បាន​រិះគន់​ថា​គុណភាព​នៃ​ផលិតផល​អាហ្វ្រិក​មិនល្អ​ដូចដែល​បាន​ចែង​ក្នុង​កុងត្រា​ទេ ។

លោក Pham Van Cong ប្រធាន​សមាគម​គ្រាប់ស្វាយចន្ទី​វៀតណាម​បាន​និយាយ​ថា នៅ​ឆ្នាំ​ក្រោយ​សមាគម​នឹង​ប្រើ​ស្តង់ដា​ជាតិ​ប្រចាំ​ប្រទេស​វៀតណាម TCVN:2018 សម្រាប់​ការ​នាំ​ចូល​គ្រាប់ស្វាយចន្ទី ។

គួរ​បញ្ជាក់​ទៀត​ថា ប្រទេស​វៀតណាម​គឺជា​ប្រទេស​នាំមុខ​ក្នុង​ផ្នែក​កែ​ច្នៃ និង​បច្ចេកវិទ្យា​ទាក់ទិន​នឹង​គ្រាប់ស្វាយចន្ទី ហើយ​ក៏​ជា​ប្រទេស​ដែល​នាំ​ចូល​គ្រាប់ស្វាយចន្ទី​ច្រើន​ជាង​គេ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ