ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទស្សនវិស័យ​នៃ​ការ​នាំ​ចេញ​អង្ករ​​នៅ​តែ​រឹង​មាំ

5 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ ទស្សនវិស័យ​ការ​នាំ​ចេញ​អង្ករ​របស់​ប្រទេស​ថៃ​សម្រាប់​ឆ្នាំ​ក្រោយ​នៅ​មាន​ភាពរឹងមាំ ដោយ​មាន​ក្រុម​អ្នក​នាំ​ចេញ​អង្ករ​បាន​ព្យ​ករ​ថា ការ​នាំ​ចេញ​អាច​ស្មើ​ប្រមាណ​១០​លាន​តោន​ក្នុង​ឆ្នាំ​២០១៩​ខាង​មុខ ។ សមាគម​អ្នក​នាំ​ចេញ​អង្ករ​ថៃ​បាន​ព្យាករណ៍​ថា ប្រទេស​ថៃ​អាច​នឹង​នាំ​ចេញ​អង្ករ​បាន​១១​លាន​តោន​នា​ឆ្នាំ​នេះ ព្រោះតែ​មាន​តម្រូវការ​ខ្ពស់​។ ចំនួន​អង្ករ​ដែល​បាន​នាំ​ចេញ​ក្នុង​អំឡុង​ពេល​៩​ខែ​កន្លង​មកនេះ​ស្មើ…

ទីក្រុង​បាងកក ៖ ទស្សនវិស័យ​ការ​នាំ​ចេញ​អង្ករ​របស់​ប្រទេស​ថៃ​សម្រាប់​ឆ្នាំ​ក្រោយ​នៅ​មាន​ភាពរឹងមាំ ដោយ​មាន​ក្រុម​អ្នក​នាំ​ចេញ​អង្ករ​បាន​ព្យ​ករ​ថា ការ​នាំ​ចេញ​អាច​ស្មើ​ប្រមាណ​១០​លាន​តោន​ក្នុង​ឆ្នាំ​២០១៩​ខាង​មុខ ។

សមាគម​អ្នក​នាំ​ចេញ​អង្ករ​ថៃ​បាន​ព្យាករណ៍​ថា ប្រទេស​ថៃ​អាច​នឹង​នាំ​ចេញ​អង្ករ​បាន​១១​លាន​តោន​នា​ឆ្នាំ​នេះ ព្រោះតែ​មាន​តម្រូវការ​ខ្ពស់​។ ចំនួន​អង្ករ​ដែល​បាន​នាំ​ចេញ​ក្នុង​អំឡុង​ពេល​៩​ខែ​កន្លង​មកនេះ​ស្មើ ៨៤%​នៃ​គោលដៅ​នាំ​ចេញ​ប្រចាំឆ្នាំ ដែល​ស្មើ​១១​លាន​តោន​ទៅ​ហើយ​សម្រាប់​ឆ្នាំ​នេះ ។

តម្លៃ​នាំ​ចេញ​ត្រូវ​បាន​ព្យាករណ៍​ដែរ​ថា ស្មើ ៥១២,៦៧​ដុល្លារ​ក្នុង​១​តោន ឬ​ច្រើន​ជាង​មុន ១៨% ។ ប្រទេស​ថៃ​ត្រូវ​នាំ​ចេញ​អង្ករ​ជា​មធ្យម ៨៦​ម៉ឺន​តោន​ក្នុង​មួយ​ខែ​ដើម្បី​អាច​សម្រេច​គោលដៅ​នាំ​ចេញ​អង្ករ ១១​លាន​តោន​បាន ។

លោក Charoen Laothammatas ប្រធាន​សមាគម​អ្នក​នាំ​ចេញ​អង្ករ​ថៃ បាន​និយាយ​ថា​ទស្សនវិស័យ​សម្រាប់​អង្ករ​ក្រអូប​ថៃ​នៅ​ឆ្នាំ​ក្រោយ នឹង​បន្ត​មាន​ភាពរឹងមាំ បើ​ទោះជា​អង្ករ​ក្រអូប​កម្ពុជា​ទើបតែ​ជាប់​ជា​អង្ករ​ដែល​ល្អ​ជាងគេ​លើ​ពិភពលោក​ពិតមែន​ក្តី ។

លោក Charoen គិត​ថា តម្លៃ​អង្ករ​ក្រអូប​ថៃ​នឹង​មាន​តម្លៃ​ប្រមាណ​១​ពាន់​ដុល្លារ​ក្នុង​១​តោន​​នៅ​ឆ្នាំ​ក្រោយ​ផង​ដែរ ។  កាលពី​៨​ខែ​ដំបូង​នា​ឆ្នាំ​នេះ ប្រទេស​ថៃ​នាំ​ចេញ​អង្ករ​ក្រអូប​បាន​ពី ៨០​ម៉ឺន​ទៅ​៩០​ម៉ឺន​តោន ឬ​ទាប​ជាង​ឆ្នាំ​មុន​ដល់​ទៅ​២០%​ព្រោះតែ​តម្លៃ​ដ៏​ខ្ពស់​ដែល​ស្មើ​ប្រមាណ​១.១០០​ដុល្លារ​ក្នុង​១​តោន ។

ក្រសួងពាណិជ្ជកម្ម​ថៃ​គិត​ថា ផលិតកម្ម​អង្ករ​ក្រអូប​ថៃ​សម្រាប់​ឆ្នាំ​២០១៨​ដល់​២០១៩ នឹង​ធ្លាក់​ចុះ​១០% ព្រោះតែ​គ្រោះ​រាំង​ស្ងួត​នៅ​ប៉ែក​ខាងជើង និង​ឦសាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ