ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ជួញដូរ​ខុសច្បាប់​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស

5 ឆ្នាំ មុន

ទីក្រុង​ណៃ​ពិដោ ៖ សហព័ន្ធ​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​សហភាព​មី​យ៉ា​ន់​ម៉ា (UMFCCI)​បាន​និយាយ​ថា ការ​រត់ពន្ធ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ខុសច្បាប់ នៅ​តែ​ជា​បញ្ហា​ចម្បង​មួយ​សម្រាប់​សេដ្ឋកិច្ច​របស់​ប្រទេស ។ យោង​តាម​ការ​ស្ទង់​មតិ​ពី​ការ​យល់​ឃើញ​ខាង​ផ្នែក​ពាណិជ្ជកម្ម​ដែល​បាន​ចេញផ្សាយ​ដោយ​UMFCCI…

ទីក្រុង​ណៃ​ពិដោ ៖ សហព័ន្ធ​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​សហភាព​មី​យ៉ា​ន់​ម៉ា (UMFCCI)​បាន​និយាយ​ថា ការ​រត់ពន្ធ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ខុសច្បាប់ នៅ​តែ​ជា​បញ្ហា​ចម្បង​មួយ​សម្រាប់​សេដ្ឋកិច្ច​របស់​ប្រទេស ។

យោង​តាម​ការ​ស្ទង់​មតិ​ពី​ការ​យល់​ឃើញ​ខាង​ផ្នែក​ពាណិជ្ជកម្ម​ដែល​បាន​ចេញផ្សាយ​ដោយ​UMFCCI កាលពី​ខែឧសភា បាន​ឲ្យ​ដឹង​ថា​ពាណិជ្ជកម្ម​ខុសច្បាប់​ឈរ​នៅ​លេខ​រៀង​ទី​៦ ក្នុង​ចំណោម​បញ្ហា​កំពូល​ទាំង​១០ ដែល​រារាំង​សេដ្ឋកិច្ច​របស់​ប្រទេស ។

ការ​ស្ទង់​មតិ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​សិក្សា​បន្ថែម​អំពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា ។ ពាណិជ្ជកម្ម​ខុសច្បាប់​គ្របដណ្តប់​ផលិតផល​ពី​បណ្តា​ប្រទេស​ជិតខាង ចូល​ទៅ​ភូមា​តាម​រយៈផ្លូវ​ពាណិជ្ជកម្ម​ក្រៅផ្លូវការ និង​ផលិតផល​ក្នុង​ស្រុក​ត្រូវ​បាន​លួច​យក​ទៅ​លក់​ខាងក្រៅ ។

តាម​ការ​ស្ទង់​មតិ​នេះ អ្នកជំនួញ​មាន​អារម្មណ៍​ថា ការ​ជួញដូរ​ខុសច្បាប់​គឺជា​បញ្ហា​ធំ​បំផុត​ទី​២ ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ទន់ខ្សោយ ហើយ​ក្នុង​ចំណោម​ចំណុចកំពូល​៥​ចំណុច ដែល​រដ្ឋាភិបាល​គួរតែ​ដោះស្រាយ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​ជំរុញ​សេដ្ឋកិច្ច ។

ការ​ស្ទង់​មតិ​នេះ​គូសបញ្ជាក់​ពី​បញ្ហា​ធំដុំ​នៃ​ការ​ជួញដូរ​ខុសច្បាប់​សម្រាប់​សេដ្ឋកិច្ច​របស់​ប្រទេស​។ ការ​ជួញដូរ​ខុសច្បាប់​រាំងស្ទះ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដែល​ជា​លទ្ធផល​នៃ​ប្រាក់​ហូរ​ទៅ​ក្រុម​មិនមែន​រដ្ឋ ។

ក្នុង​ចំណោម​ឧទាហរណ៍​ដ៏​សំខាន់​បំផុត​នៃ​បញ្ហា​គឺ​ការ​នាំ​ចេញ​អង្ករ​ដោយ​ខុសច្បាប់​ទៅ​កាន់​ប្រទេស​ចិន ដែល​បាន​កើនឡើង​ក្នុង​រយៈពេល​បី​ឆ្នាំ​ចុង​ក្រោយ​នេះ ។ ប្រជាជន​នៅ​ក្នុង​ជំនួញ​ពាណិជ្ជកម្ម​អង្ករ​បាន​និយាយ​ថា ខណៈ​ពេល​ដែល​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​មានការ​នាំ​ចេញ​អង្ករ​ទៅ​ប្រទេស​ចិន ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​បាន​គេ​រត់ពន្ធ​ត្រូវ​បាន​គេ​ជឿ​ថា​កំពុង​កើន​ឡើង ។

ប្រទេស​មី​យ៉ា​ន់​ម៉ា​ស្ថិត​នៅ​ក្នុង​បញ្ជី​នៃ​បណ្តា​ប្រទេស​ដែល​មាន​ពាណិជ្ជកម្ម​ខុសច្បាប់​ខ្ពស់ ហើយ​ឈរ​នៅ​ក្នុង​ចំណោម​ប្រទេស​អាស៊ី​ចំនួន​២១ ក្នុង​ស​ន្ទ​ស្សន៍​បរិស្ថាន​ពាណិជ្ជ​កម្ម​ពិភពលោក​ឆ្នាំ​២០១៨​ដែល​ផលិត​ដោយ​អង្គភាព​ស៊ើបអង្កេត​សេដ្ឋកិច្ច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ