ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជាមនុស្សឬ​អត់?…បំពាន​នាង​តូច​​ជា​មនុស្ស​​ពិការ​

5 ឆ្នាំ មុន

ខេត្តរតនគិរី ៖ នគរបាល​ស្រុក​អណ្តូង​មាស កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា​កន្លង​ទៅ បាន​ចាប់​ខ្លួន​យុវជន​ម្នាក់​នៅ​ឃុំតា​ឡាវ ស្រុក​អណ្តូង​មាស ពី​បទ​ចាប់រំលោភ​ក្មេង​ស្រី​ជា​អនីតិជន​ម្នាក់ និង​មាន​កាយ​សម្បទា​ខ្វិន​ជើងដៃ​ទៀត​ផង ។…

ខេត្តរតនគិរី ៖ នគរបាល​ស្រុក​អណ្តូង​មាស កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា​កន្លង​ទៅ បាន​ចាប់​ខ្លួន​យុវជន​ម្នាក់​នៅ​ឃុំតា​ឡាវ ស្រុក​អណ្តូង​មាស ពី​បទ​ចាប់រំលោភ​ក្មេង​ស្រី​ជា​អនីតិជន​ម្នាក់ និង​មាន​កាយ​សម្បទា​ខ្វិន​ជើងដៃ​ទៀត​ផង ។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា យុវជនដែល​ត្រូវ​ឃាត់ខ្លួន​នេះ ​ឈ្មោះ ជឿន សុភា អាយុ២៤​ឆ្នាំ ជា​កសិករ មាន​ទីលំនៅ​ក្នុងភូមិ ឃុំ ខាងលើ ។ ជន​នេះ បាន​ចាប់រំលោភ​ក្មេង​ស្រី​អាយុ​១២​ឆ្នាំ​និង​ពិការ​កាយសម្បទា​ផង ខណៈ​នាង​នៅផ្ទះ​ម្នាក់ឯង​ កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១៨ ខែតុលា​។

ប្រភព​ពី​នគរបាល​ប៉ុស្តិ៍​តា​ឡាវ បានឱ្យ​ដឹង​ថាបន្ទាប់​ពី​បាន​ទទួល​បណ្តឹង​ពី​បងស្រី​ជន​រង​គ្រោះ​ភ្លាម ក៏​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ចុះ​ដល់​កន្លែង​កើតហេតុ និង​ឃាត់ខ្លួន​ជនសង្ស័យ​កសាង​សំណុំរឿង​តាម​នីតិ​វិធី។

អត្ថបទសរសេរ ដោយ