ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត​! អត់​ខ្លាច​សមត្ថកិច្ច​អី​តិច​ទាំង​កណ្តាល​ថ្ងៃ

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ យ៉ាង​ហោច​ណាស់​មាន​អ្នកនេសាទ​ខុសច្បាប់​ប្រមាណ​ជា​១០​នាក់ បាន​ប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី​ធ្វើ​សកម្មភាព​ឆក់​ត្រី នៅ​តាម​វាលស្រែ​យ៉ាង​អនាធិបតេយ្យ ស្ថិត​នៅ​ភូមិ​ធ្លក សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត នា​ព្រឹក​ថ្ងៃ​ទី​២១ តុលា…

ខេត្តស្វាយរៀង ៖ យ៉ាង​ហោច​ណាស់​មាន​អ្នកនេសាទ​ខុសច្បាប់​ប្រមាណ​ជា​១០​នាក់ បាន​ប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី​ធ្វើ​សកម្មភាព​ឆក់​ត្រី នៅ​តាម​វាលស្រែ​យ៉ាង​អនាធិបតេយ្យ ស្ថិត​នៅ​ភូមិ​ធ្លក សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត នា​ព្រឹក​ថ្ងៃ​ទី​២១ តុលា ២០១៨​នេះ ដោយ​ពុំ​មាន​សមត្ថកិច្ច​ណា​មក​រំខាន​ពួក​គេ​ឡើយ ។

បើ​តាម​ប្រជាពលរដ្ឋ​នៅ​ភូមិ​ធ្លក​បាន​ឲ្យ​ដឹង​ថា មាន​ក្រុម​នេសាទ​ខុសច្បាប់​ប្រមាណ​ជា​១០​នាក់​​នាំ​គ្នា​ធ្វើ​ស   កម្មភាព​ឆក់​ត្រី​យ៉ាង​អនាធិបតេយ្យ​ទាំង​កណ្តាល​ថ្ងៃ​ចែស ដោយ​គ្មាន​សមត្ថកិច្ច​ជំនាញ​ណា​មក​រំខាន​ឡើយ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រុម​នេសាទ​ខុសច្បាប់​ទាំងនោះ​ធ្វើ​សកម្មភាព​ឆក់​ត្រី​ទាំង​កណ្តាល​ថ្ងៃនេះ ចាប់តាំងពី​មាន​ភ្លៀង​ធ្លាក់​ហើយ មានទឹក​ច្រើន​មាន​ត្រី​ឡើង​ម​កតាមស្រែ​សន្ទូង​របស់​ប្រជាពលរដ្ឋ ពួក​នេសាទ​ខុសច្បាប់​ក៏​នាំ​គ្នា​ដើរ​ឆក់​ត្រី​ធ្វើ​ឲ្យ​ខូច​សន្ទូង​របស់​ប្រជាពលរដ្ឋ​អស់​ជា​ច្រើន ។ ហើយ​នៅ​ពេល​យប់​ពួក​គេ​ដើរ​លួច​ឆក់​ត្រី​តាម​ស្រះ តាម​ឌៀ​រ​របស់​ប្រជាពលរដ្ឋ​ដែល​នៅ​ឆ្ងាយ​ពី​ផ្ទះ​អស់​គ្មាន​សល់ ។

ជាពិសេស ​អ្វី​គួរ​ឲ្យ​ហួសចិត្ត​នោះ​អ្នក​ឆក់​ត្រី​ទាំងនេះ​ឆក់​ត្រី​បាន​នាំ​គ្នា​ដុត​អាំង​ផឹកស៊ី​នៅ​កែង​ស្រែ​តែ​ម្តង​ពិតជា​ផ្គើន​មែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ