ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆែកឆេរ​ប្រុស​ស្រី​៤​នាក់ បែកធ្លាយ​ខ្ទេច

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ប៉ូលិស​ក្រុង​សំរោង​បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ស្រី​ចំនួន​៤​នាក់​ដោយ​ជាប់​ពាក់ព័ន្ធ​ពី​បទ​ប្រើប្រាស់ ​និ​ង​ចែកចាយ​នូវ​សារធាតុ​ញៀន​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១៩​តុលា​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​សំរោង សង្កាត់​សំរោង ខេត្តឧត្តរមានជ័យ​។ ជនសង្ស័យ​ទាំង​៤​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​រួម​មាន ១-​ឈ្មោះ​ភឹ​ម វ៉ា​ន​ឆៃ…

ខេត្តឧត្តរមានជ័យ ៖ ប៉ូលិស​ក្រុង​សំរោង​បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ស្រី​ចំនួន​៤​នាក់​ដោយ​ជាប់​ពាក់ព័ន្ធ​ពី​បទ​ប្រើប្រាស់ ​និ​ង​ចែកចាយ​នូវ​សារធាតុ​ញៀន​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១៩​តុលា​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​សំរោង សង្កាត់​សំរោង ខេត្តឧត្តរមានជ័យ​។

ជនសង្ស័យ​ទាំង​៤​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​រួម​មាន ១-​ឈ្មោះ​ភឹ​ម វ៉ា​ន​ឆៃ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ទីលំនៅ​ភូមិ​មោ​នោ​រម្យ​១ ឃុំ​គោក​ខ្ឋ​ស់ ស្រុក​បន្ទាយ​អម្ពិល ខេត្តឧត្តរមានជ័យ ២-​ឈ្មោះ​និ​ត ប៊ុ​ន​ឆ​ង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា ៣-​ឈ្មោះ​ឈុំ បូ​និ​ត​ភេទ​ស្រី​អាយុ​២៦​ឆ្នាំ​ រស់នៅ​ភូមិ​សំរោង សង្កាត់​សំរោង ក្រុង​សំរោង ខេត្តឧត្តរមានជ័យ និង​៤-​ឈ្មោះ សេង ពិសី ភេទ​ស្រី អាយុ​២៦​ឆ្នាំ នៅ​ក្នុងភូមិ​ជាមួយ​គ្នា​។

ប៉ូលិស​អធិការ​ក្រុង​សំរោង​បានឱ្យ​ដឹង​ថា មុន​ពេលធ្វើការ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ទាំង​៤​នាក់​នេះ ដោយ​បាន​ទទួល​ព័ត​មាន​ពី​បណ្តាញ​ភ្លាម ប៉ូលិស​បាន​ចុះ​ទៅ​ដល់​ហើយ​បាន​ធ្វើការ​ឆែកឆេ រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ICE ចំនួន​កញ្ចប់​ធំ នឹង​៥​កញ្ចប់​តូច ទូរស័ព្ទ​ដៃ​ចំនួន​៣​គ្រឿង ប្រាក់​ថៃ​ចំនួន​១០០​បាត ប្រាក់​ខ្មែរ​ចំនួន​៥០០០០​រៀល និង​សំភារៈ​សំរាប់​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន​ផង​ដែរ​។

ប៉ូលិស​ក្រុង​សំរោង​បាន​បញ្ជាក់​ថា យោង​ទៅ​លើ​ចម្លើយ​សារភាព និង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ជនសង្ស័យ​ទាំង​៤​នាក់​ទៅ​តុលាការ​អម​សាលាដំបូង​ខេត្តឧត្តរមានជ័យ​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ