ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ដរាបណា​សម រ​ង្ស៊ី នៅ​ចង់​កាន់​អំណាច​សម្តេច​នៅ​តែ​បន្ត​ដឹកនាំ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា សម្តេច នៅ​តែ​កាន់​អំណាច​ដរាបណា លោក សម…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា សម្តេច នៅ​តែ​កាន់​អំណាច​ដរាបណា លោក សម រ​ង្ស៊ី នៅ​តែ​ចង់​កាន់​អំណាច​នោះ ។

សម្តេច​តេ​ជោ​លើក​ឡើង​ក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​សមាគមនិស្សិត​នៅ​ថ្ងៃ​ទី​២១ តុលា​នេះ​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​មិន​ភ្ញាក់ផ្អើល​នោះ​ទេ ពេល​ខ្ញុំ​ទៅ​នេះ​ទៅ​នោះ​គេ​ធ្វើ​បាត​តុ​កម្ម ។ ក្មួយ​ៗ​គិត​មើល តាំងពី​ឆ្នាំ​១៩៩៨ តើ​ពូ​បាន​ធ្វើ​អ្វី​ទៅ​បាន​គេ​ហៅ​អា​មេ​រិ​ក​បាញ់​មី​ស​ស៊ី​ល​ចូល​ផ្ទះ​ពី​នៅ​តា​ខ្មៅ ? មនុស្ស​ដល់​ថ្នាក់​នឹង​ហើយ​បាន​គេ​ហៅ​មនុស្ស​ទៅ​ទេ​គេ​វា​សត្វ ។ ប្រទេស​សន្តិភាព​មួយ​កំពុង​ដំណើរការ​បោះ​ឆ្នោត​ពេល​បោះ​ឆ្នោត​ចាញ់​បែរ​ហៅ​អា​មេ​រិ​ក​បាញ់​មី​ស​ស៊ី​ល​ចូល​ក្នុងផ្ទះ ។ វា​មិន​ស្លាប់​ហ៊ុន សែន ទេ គេ​ប្រជាពលរដ្ឋ​» ។ សម្តេច​លើក​ឡើង​ថា ការ​ប្រឆាំង​នៅ​ថ្ងៃនេះ​គ្មាន​ចម្លែក​នោះ​ទេ​សម្រាប់​សម្តេច​ព្រោះ កាលពី​ឆ្នាំ​១៩៩៨ ហ៊ាន​ហៅ​អា​មេ​រិ​ក​បាញ់​មី​ស​ស៊ី​ល​នៅផ្ទះ​ខ្ញុំ​នៅ​តា​ខ្មៅ ហើយ​មុន​នេះ​គេ (​សម រ​ង្ស៊ី​) ដើរទៅ​ប្រទេស​ជប៉ុន អា​មេ​រិ​ក​…​ឲ្យ​ផ្តាច់ជំនួយ​នៅ​កម្ពុជា​ថែម​ទៀត ។

នេះ​ជា​រឿង​ដដែល​របស់​ក្រុមប្រឆាំង​ដែល​តែងតែ​ធ្វើ​ឡើង​ចំពោះ​សម្តេច ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ​ក៏​បាន​ហៅ​សកម្មភាព​របស់​ក្រុមប្រឆាំង​ដែល​តែងតែ​ធ្វើ​បាតុកម្ម​ប្រឆាំង​នេះ​សម្តេច គឺជា​រុយ​ក្បាល​ខៀវ ។ សម្តេច​តេ​ជោ​ថា​៖« ពួក​នឹង​ដូច​ជា​រុយ ក្បាល​ខៀង​អ​ញ្ចឹ​ង​តាម​ធ្វើ​បាតុកម្ម ។ ពូ​អត់​ឆ្ងល់​ទេ​ព្រោះ កម្រិត​ដល់​ថ្នាក់​ហៅ​អា​មេ​រិ​ក​បាញ់​មី​ស​ស៊ី​ល​ចូល​ក្នុងស្រុក​ខ្លួនឯង​អី​ញ្ចឹ​ង​វា​ចប់​ហើយ គេ​អាច​ហៅ ថា​«​អា​ជៅ​មនុស្ស​» ។ អី​ញ្ចឹ​ង​ទេ​ចង់​ធ្វើ​ដឹកនាំ​គុណធម៌​យ៉ាងម៉េច​»​។ សម្តេច​តេ​ជោ​បាន​គូសបញ្ជាក់​«​ពូ​នៅ​ប្តូរផ្តាច់​ជាមួយ​អា​មួយ​នេះ (​សម រ​ង្ស៊ី​) អត់​ទេ ដរាបណា​អា​មួយ​នឹង​មាន​ម​ហិច​តា​ចង់​កាន់​អំណាច​! ពូ​នៅ​តែ​បន្ត​ដឹកនាំ ។ អា​ឡូ​វ​បរទេស​មួយ​ចំនួន​មើល​ឡើង​វិញ​នូវ​សភាពការណ៍​នៅ​កម្ពុជា ។ ហ៊ាន​ឲ្យ​អា​មេ​រិ​ក​បាញ់​មី​ស​ស៊ី​ល​ចូល​ប្រទេស​វា​ជា​ឃាតករ​ឈាម​ត្រជាក់​» ។

សម្តេច​លើក​ឡើង​ថា លោក​សម រ​ង្ស៊ី គឺជា​មនុស្ស​ថោកទាប​បំផុត​ដែល​ឲ្យ​បរទេស​ឈ្លានពាន​ប្រទេស​រហូត​ដល់​ឲ្យ​គេ​បាញ់​មី​ស​ស៊ី​ល​ចូល​ក្នុង​ប្រទេស​ខ្លួន​ថែម​ទៀត ។ សម្តេច​តេ​ជោ​ក៏​បាន​រំ​ឮ​ក​ពី​ការ​ធ្វើ​បាតុកម្ម​របស់​ក្រុមប្រឆាំង​ដែល​ដឹកនាំ​ដោយ​លោក សម រ​ង្ស៊ី កាលពី​ឆ្នាំ​២០១៣ ឲ្យ​ហ៊ុន សែន ចុះ​ចេញពី​ដំណែង​នោះ​គ្មាន​ផ្លូវ​ទេ ។ សម្តេច​តេ​ជោ​បាន​និយាយ​ខ្លាំង​ទៅ​កាន់​លោក សម រ​ង្ស៊ី ដែល​ចង់បាន​អំណាច​ដោយ​ធ្វើ​បាតុកម្ម​ជា​ច្រើន​លើក​ច្រើន​សារ​យ៉ាង​ដូច្នេះ​ថា​«​គេ​ថា​ខ្ញុំ​ក្រាញ​អំណាច​ចុះ​សព្វ​ថ្ងៃនេះ ហ្អែ​ង​ធ្វើ​ដើម្បី​ចង់​អំណាច ហ្អែ​ង​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ហ្វេ​ស​ប៊ុ​ក​ទេ​អា​ពៅ ! ។ វា​ចង់​ណាស់ ដេក​ក៏​យល់​សុ​បិ​ន្ត​ថា ពេល​ធ្វើ​នាយក​រដ្ឋមន្ត្រី​បង្កើត​អង្គរក្ស​ការពារ និង​អ្វី​ៗ​ទៀត​» ។

សម្តេច​លើក​ឡើង​ថា គ្មាន​អ្នក​ណា​ដេក​ផ្ទះ​ឈ្នះ​ឯង​នោះ​ទេ ។ ៨៣​ភាគរយ​ទៅ​បោះ​ឆ្នោត​១៧%​មិន​ទៅ​បោះ​មិនមែន​ថា អ្នក​មិន​ទៅ​បោះ​ឆ្នោត​គាំទ្រ​គណបក្សប្រឆាំង​នោះ​ទេ ក្នុង​នោះ​ក៏​មាន​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ ដែល​ពួក​គេ​មានការ​ជាប់រវល់​ទៅ​ណា​មក​ណា ។ សម្តេច​បន្ថែម​ថា អ្នក​ដែល​ទៅ​បោះ​ឆ្នោត​អាណត្តិ​ទី​៦​រដ្ឋសភា​នេះ គឺ​ចង់បាន​សន្តិភាព និង​ការ​អភិវឌ្ឍន៍​ពិតប្រាកដ​ពិតមែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ