ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ស្គាល់​…​ខេត្ត​ប៉ៃលិន​តំបន់​ត្បូង​ពេជ្រ​មាន​ភ្នំ​ប៉ុន្មាន ឈ្មោះ​អ្វីខ្លះ ?

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ នរណា​ៗ​ក៏​ដឹង​ដែរ​ថា ខេត្ត​ប៉ៃលិន ជា​តំបន់​ត្បូង​ពេជ្រ មាន​កំណប់ទ្រព្យ​មហាសាល ស្ថិត​នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​កម្ពុជា ជាប់​នឹង​ព្រំដែន​ប្រទេស​ថៃ ជា​ដី​តំបន់​ខ្ពង់រាប​សម្បូរ​ទៅ​ដោយ​ភ្នំ និង​ជួរ​ភ្នំ​វែង​អន្លាយ​ដែល​មាន​ដី​កសិកម្ម…

ខេត្ត​ប៉ៃលិន ៖ នរណា​ៗ​ក៏​ដឹង​ដែរ​ថា ខេត្ត​ប៉ៃលិន ជា​តំបន់​ត្បូង​ពេជ្រ មាន​កំណប់ទ្រព្យ​មហាសាល ស្ថិត​នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​កម្ពុជា ជាប់​នឹង​ព្រំដែន​ប្រទេស​ថៃ ជា​ដី​តំបន់​ខ្ពង់រាប​សម្បូរ​ទៅ​ដោយ​ភ្នំ និង​ជួរ​ភ្នំ​វែង​អន្លាយ​ដែល​មាន​ដី​កសិកម្ម សម្រាប់​ធ្វើស្រែ​ចម្ការ​តិចតួច​បំផុត ។ ទំហំ​ខេត្ត​នេះ​ស្ទើរតែ​តូច​ជាងគេ​ក្នុង​ចំណោម​ខេត្ត​ទាំងអស់​ទូ​ទាំង​ប្រទេស ដោយ​មានស្រុក​១ ក្រុង​១​ប៉ុណ្ណោះ គឺ​ស្រុក​សាលា​ក្រៅ និង​ក្រុងប៉ៃលិន ដែល​បំបែក​ចេញពី​ខេត្តបាត់ដំបង គ្របដណ្តប់​ទៅ​ដោយ​ភ្នំ​ជា​ច្រើន ហើយ​បើ​តាម​ការ​ស្រាវ​ជ្រាវ​របស់​កោះសន្តិភាព​ឃើញ​មាន​រហូត​ដល់​ជាង​១៥០​ភ្នំ ។

លោក​គឹ​ម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា រហូត​មក​ដល់​ពេល​នេះ​តាម​ដែល​លោក​ដឹង​នៅ​ក្នុង​ខេត្ត​ប៉ៃលិន មាន​ភ្នំ​ទាំងអស់​ចំនួន​ជាង​១៥០​ភ្នំ រៀបរាប់​ស្ទើរ​មិន​អស់ ភ្នំ​ខ្លះ​មានឈ្មោះ ខ្លះ​ទៀត​គ្មាន​ឈ្មោះ​ពិតប្រាកដ​ទេ គេ​ហៅ​ទៅ​តាម​ការ​ចំណាំ ត​ៗ​គ្នា​មក​ដល់​សព្វ​ថ្ងៃនេះ ។

ភ្នំ​ទាំងនោះ​មានឈ្មោះ​ដូច​ជា ជួរ​ភ្នំ​ខៀវ ភ្នំ​ស្ពុង ភ្នំ​ប៉ោត ភ្នំ​សារ​វ៉ា​ន់ ភ្នំ​ដោះ​ក្រមុំ ភ្នំ​យ៉ា​ត ភ្នំ​កូនភ្នំ ភ្នំ​ដំបង ភ្នំ​រាំង ភ្នំ​បឹង​ព្រលិត ភ្នំ​កេះ ភ្នំ​ក្រិ​ញ ភ្នំ​ដើម​ពុទ្រា ភ្នំ​ចេក ភ្នំ​អូរ​ប្រើស ភ្នំ​អូរ​ខ្ទីង ភ្នំ​ឫស្សី ភ្នំ​ទុរេន​២​ដើម ភ្នំ​ទឹកធ្លាក់​ក្បាលដំរី …​។

មាន​ភ្នំ​មួយ​ឈ្មោះ​ភ្នំ​ធំ​ស្ថិត​នៅ​ក្នុងភូមិ​ភ្នំ​ស្ពុង ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ដែល​ជា​ភ្នំ​ដ៏​ធំ​មួយ​ពេញ​ទៅ​ដោយ​ថ្ម គេ​កំពុង​ជីក​កកាយ​ដាក់​គ្រឿងផ្ទុះ​គាស់​យក​ថ្ម​ទៅ​ប្រើប្រាស់​សម្រាប់​អភិវឌ្ឍ​ខេត្ត ហើយ​ក៏​មាន​ភ្នំ តូច​ៗ ជា​ច្រើន​ទៀត​ដែរ ដូច​ជា​ភ្នំ​កូនភ្នំ​ស្ថិត​នៅ​ភូមិ​កូនភ្នំ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។ មាន​ភ្នំ​មួយ​ចំនួន​ទៀត​ស្ថិត​នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

លោក​គឹ​ម សុខា បាន​បញ្ជាក់​ថា ជួរ​ភ្នំ​ខៀវ​មាន​ផ្ទៃដី​ព្រៃ​៣៨.២០៩​ហិ​កតា ស្ថិត​នៅ​ជួរ​ភ្នំ​ក្រវាញ ជា​តំបន់​អភិរក្ស​ព្រៃឈើ ដោយ​ភ្ជាប់​ពី​ប៉ៃលិន​ឆ្ពោះទៅ​ទិស​ខាងត្បូង ដល់​ស្រុក​សំឡូត រហូត​ដល់​ប្រទេស​ថៃ ។ បើ​គិត​ទៅ​តាម​លក្ខណៈ​កម្ពស់​ខ្នងភ្នំ​មាន​ចាប់ពី​២០០​ម៉ែត្រ​ដល់​៣០០​ម៉ែត្រ ជា​ជួរ​ភ្នំ​ដ៏​វែង​មិន​មានឈ្មោះ​ពិតប្រាកដ​សម្រាប់​សម្គាល់​ទេ ហើយ​ក៏​គ្មាន​ការ​ស្រាវជ្រាវ​ជា​ផ្លូវការ និង​ការ​អភិរក្ស​នៅឡើយ ។

បច្ចុប្បន្ន​នេះ​ដី​ស្ថិត​នៅ​តំបន់​ភ្នំ​ជាប់​នឹង​ព្រំដែន​កម្ពុជា​ថៃ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​​សាលា​ក្រៅ កំពុង​តែ​មាន​ហាងឆេង​ខ្ពស់ ហើយ​ក៏​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​សម្រុក​ទិញ និង​លក់ដូរ មាន​គួ​ក​ជេរ​ទិញ​លក់ខណៈ​ជនជាតិ​ចិន​ជា​ច្រើន​កំពុង​ដើរ​រក​ទិញ​ដី​នៅ​ត្រង់​ចំណុច​នោះ និង​ស្នាក់​នៅ​តំបន់​ព្រំដែន​ផង​ដែរ ។ ជា​ពិសេស​ជនជាតិ​ចិន​ចំណូល​ថ្មី​ទាំងនោះ​បាន​សហការ​ជាមួយ​ម្ចាស់​កាស៊ីណូ​ក្នុង​ខេត្ត បើក​ដំណើរការ​យ៉ាង​គគ្រឹក​គគ្រេង​គួរ​ឱ្យ​កត់សម្គាល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ