ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​បង្ក្រាប​មិន​ស្តាប់ ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​ផ្អើល​កណ្តាលរាត្រី

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិ​ចិន​ជាង​១០​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​នគរបាល និង​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បង្ក្រាប និង​ឃាត់ខ្លួន​នៅ​នឹង​កន្លែង ប៉ុន្តែ​មិន​ទាន់​ដឹង​ពី​មូលហេតុ ព្រោះតែ​ពួក​គេ​ប្រដាប់​ដោយ​បំពង់​ទីប និង​ដែក​ស្ទើរ​គ្រប់​ដៃ​។ ករណី​ខាងលើ​ឈាន​ដល់​ការ​ផ្ទុះអាវុធ និង​បង្ក​ភ្ញាក់ផ្អើល​កាលពី​វេលា​រំលង​អា​ធ្រា​ត្រ​ម៉ោង​ជិត​១​ឈាន…

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិ​ចិន​ជាង​១០​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​នគរបាល និង​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បង្ក្រាប និង​ឃាត់ខ្លួន​នៅ​នឹង​កន្លែង ប៉ុន្តែ​មិន​ទាន់​ដឹង​ពី​មូលហេតុ ព្រោះតែ​ពួក​គេ​ប្រដាប់​ដោយ​បំពង់​ទីប និង​ដែក​ស្ទើរ​គ្រប់​ដៃ​។

ករណី​ខាងលើ​ឈាន​ដល់​ការ​ផ្ទុះអាវុធ និង​បង្ក​ភ្ញាក់ផ្អើល​កាលពី​វេលា​រំលង​អា​ធ្រា​ត្រ​ម៉ោង​ជិត​១​ឈាន ថ្ងៃ​ទី​២១ តុលា ២០១៨ លើ​ដងផ្លូវ​បេតុង​ជិត​បុរី​ហ្គោ​ត​ឡាក់ ក្នុងភូមិ​បា​លិ​លេ​យ្យ​១​សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​។

ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា ជនជាតិ​ចិន​ដែល​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ឃាត់ខ្លួន​នេះ​មាន​ចំនួន​១៣​នាក់​។
ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា មុន​កើតហេតុ ជនជាតិ​ទាំងនេះ​មាន​ជម្លោះ​ជាមួយ​ជនជាតិ​ខ្មែរ​មួយ​ក្រុម ប៉ុន្តែ​មិនដឹង​មូលហេតុ​ពិតប្រាកដ​នោះ​ទេ ប៉ុន្តែ​ខ្លះ​ថា​អាច​ដោយសារ​រឿងស្រី ព្រោះ​មួយ​ក្រុម​ជា​ជនជាតិ​ខ្មែរ ក្រោយ​ជម្លោះ​បាន​រត់គេច​ខ្លួន​អស់​។

ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា​ ដំបូង​ជនជាតិ​ចិន​មាន​គ្នា​៤​ទៅ​៥​នាក់​ទេ ពេល​ជម្លោះ​កើតឡើង​បាន​ទូរ​ស័​ព​ហៅ​គ្នា​មក​កាន់តែ​ច្រើន​ប្រដាប់​ដោយ​បំពង់​ទីប និង​ដែក​ស្ទើរ​គ្រប់​ដៃ សូ​ម្បី​សមត្ថកិច្ច​ចូល​បង្ក្រាប​ក៏​ពួក​គេ​ហាក់​មិន​ស្តាប់​ធ្វើ​ឲ្យ​សមត្ថកិច្ច​ពិបាក​ក្នុង​ការ​ចូល​បង្ក្រាប ទើប​ឈាន​ដល់​ការ​បំផ្ទុះ​អាវុធ​ឡើង​លើ​ជា​ច្រើន​គ្រាប់​។

ករណី​ខាងលើ​កោះសន្តិភាព​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​លម្អិត​ពី​លោក​វរ​សេនី​ឯក​ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ទេ​ព្រោះ​ទូរស័ព្ទ​ទាក់ទង​ជា​ច្រើន​ដង​គ្មាន​អ្នក​ទទួល​។លោក​ព្រំ​ ពិសិដ្ឋ ​អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ប៉ោយ​ប៉ែ​ត​ប្រាប់​តាម​ទូរស័ព្ទ​ថា​ករណី​ខាងលើ​ពេល​នេះ​កំពុង​សាកសួរ​ជនជាតិ​ចិន​នៅឡើយ ហើយ​ក៏​មិន​ទាន់​ដឹង​មូលហេតុ​ពិតប្រាកដ​នោះ​ដែរ ព្រោះតែ​ភាគី​ពាក់ព័ន្ធ​ម្ខាង​ទៀត​ជា​ជា​ជនជាតិ​ខ្មែរ​បាន​គេចខ្លួន​អស់​។

លោក​បន្ត​ថា​ ករណី​នេះ​មិន​ទាន់​ឈាន​ដល់​អំពើ​ហិង្សា​បង្ក របួស​ស្នាម​លើ​បុគ្គល​ណាមួយ​នោះ​ទេ ដូច្នេះ​ក្រោយ​សាកសួរ​អាច​ត្រឹមតែ​អប់រំ​ហើយ​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​ទៅ​វិញ​ ។​

តាម​ព័ត៌មាន​ចុងក្រោយ​ទាក់​ទិននឹងករណី​ខាងលើ​បាន​ឱ្យ​ដឹង​ថា លោកអធិការ​រងទទួលបន្ទុក​អន្តោប្រវេសន៍នៃអធិការនគ​ក្រុងប៉ោយប៉ែត​​បញ្ជាក់​សារជា​ថ្មី​​​​ថា បានសុំគោលការណ៍​ពី​ព្រះរាជអាជ្ញា​ហើយ​ ក្រោយពី​សាកសួរជនសង្ស័យដែលជា​ជនជាតិ​ទាំង​នោះនឹង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្តដ​ើម្បី​ផ្តន្ទាទោស​តាម​នីតិវិធី ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ