ខេត្តកំពង់ស្ពឺ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា បុរសជនជាតិអាមេរិកម្នាក់មានប្រពន្ធជាខ្មែរត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ដើម្បីធ្វើការសង្គ្រោះបន្ទាប់ ដោយជនរងគ្រោះរអិលដួលក្នុងបន្ទប់ទឹកបោកក្បាល បណ្តាលឲ្យរងរបួសធ្ងន់ ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១១និង២០នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ នៅបូរីសុវណ្ណ ស្ថិតនៅភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
បុរសរងគ្រោះខាងលើមានឈ្មោះ KANE ROBERT JON (M) អាយុ៧២ឆ្នាំ សញ្ជាតិអាមេរិក កាន់PASSPORT 455726795.VISA ER ប្រពន្ធឈ្មោះ ជួន ស្រីល័ក្ខ អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ។
តាមការសាកសួរប្រពន្ធជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុជនរងគ្រោះបានចូលក្នុងបន្ទប់ទឹក ក្រោយមកក៏បានរអិលដួលបោកក្បាលនៅក្នុងផ្ទះរបស់ខ្លួន បណ្តាលឲ្យរងរបួសធ្ងន់ ។ ឃើញប្តីដួលគាត់ក៏បានរាយការណ៍ទៅសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍បញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ។
ក្រោយទៅដល់ពេទ្យដោយស្ថានភាពរបួសធ្ងន់ធ្ងរពេកទើបប្រពន្ធជនរងគ្រោះ (ជួន ស្រីល័ក្ខ) ក៏ស្នើសុំដឹកជនរងគ្រោះពីសម្ភពច្បារមនបញ្ជូនបន្តទៅមន្ទីរពេទ្យរ៉ូយ៉ាល់នៅភ្នំពេញតែម្តង តែខាងយើងមិនទាន់ដឹងថា គាត់យ៉ាងណាទៅហើយទេពេលនេះ ៕
ចែករំលែកព័តមាននេះ