ខេត្តកំពត ៖ តាមព័ត៌មានសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ជនបរទេសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅផ្ទះសំណាក់កំពត១ កាលពីម៉ោង១២និង៣០នាទីថ្ងៃទី២០ តុលា ២០១៨ ស្ថិតក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។
ជនរងគ្រោះដែលស្លាប់ឈ្មោះ BARRY GLENN THOMAS ភេទប្រុស អាយុ៧០ឆ្នាំ ជាជនជាតិអូស្ត្រាលី លិខិតឆ្លងដែនលេខ N5490222 ។
ការិយាល័យបច្ចេកទេស និងគ្រូពេទ្យកោសល្យវិច័យពិនិត្យបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់នៅម៉ោងប្រមាណ២រំលងអធ្រាត្រឈានចូលថ្ងៃទី ២០ តុលា ២០១៨ ដោយសារគាំងបេះដូង ។
ក្នុងបន្ទប់របស់ជនរងគ្រោះ សមត្ថកិច្ចពិនិត្យឃើញមានថ្នាំសំរួលសរសៃឈាម, ថ្នាំទឹកនោមផ្អែម និងថ្នាំបេះដូង ហើយកន្លងមកជើងឆ្វេង ត្រូវបានកាត់អស់៣ម្រាមទៅហើយ ។
សពជនរងគ្រោះនឹងត្រូវបញ្ជូនទៅក្រុមហ៊ុនអូស្បូន នៅវត្តទឹកថ្លា រាជធានីភ្នំពេញ ៕
ចែករំលែកព័តមាននេះ