ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗ​លេង​សាក​ក្បាច់​គុណ និង​វ៉ៃ​ចិញ្ចើម​ដាក់​គ្នា​ផ្អើល​ពេញ​ភូមិ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នក​ផឹកស៊ី​ប្រចាំ​ភូមិ​ពីរ​វង់​ផ្សេង​គ្នា ដោយ​ម្ខាង​អំនួត​អួត​ផឹក​ក្លែម​សាច់ ម្ខាង​ស្រាថ្នាំ​ត្រាំ មិន​ចេះ​ដាច់​ផឹក​ក្លែម​ក្តឹប​អំពិល ផឹក​បណ្តើរ​ក្លែម​បណ្តើ​រស​សើរ​អួត​រៀងខ្លួន​បួន​ទៅ​ប្រាំ​កែវ​ផ្ទួន​ៗ​ដៀមដាម​សម្តី​ឌឺដង​ដាក់​គ្នា​ទីបំផុត​ស្ទុះ​ចូល​ស្រាយ​កំហឹង ទើប​ឈាន​ដល់​ប្រើ​កម្លាំង​ស្រាយ​ចិញ្ចើម​សម្បើម​យក្ស​ដាក់​គ្នា​ផ្អើល​ពេញ​ភូមិ លុះ​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​រត់ ចែក​ជើង​គ្នា​បាត់​អស់…

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នក​ផឹកស៊ី​ប្រចាំ​ភូមិ​ពីរ​វង់​ផ្សេង​គ្នា ដោយ​ម្ខាង​អំនួត​អួត​ផឹក​ក្លែម​សាច់ ម្ខាង​ស្រាថ្នាំ​ត្រាំ មិន​ចេះ​ដាច់​ផឹក​ក្លែម​ក្តឹប​អំពិល ផឹក​បណ្តើរ​ក្លែម​បណ្តើ​រស​សើរ​អួត​រៀងខ្លួន​បួន​ទៅ​ប្រាំ​កែវ​ផ្ទួន​ៗ​ដៀមដាម​សម្តី​ឌឺដង​ដាក់​គ្នា​ទីបំផុត​ស្ទុះ​ចូល​ស្រាយ​កំហឹង ទើប​ឈាន​ដល់​ប្រើ​កម្លាំង​ស្រាយ​ចិញ្ចើម​សម្បើម​យក្ស​ដាក់​គ្នា​ផ្អើល​ពេញ​ភូមិ លុះ​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​រត់ ចែក​ជើង​គ្នា​បាត់​អស់ កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​សែន​សុខ​១ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ។

តាម​ពលរដ្ឋ​ក្នុងភូមិ​បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នក​ផឹក​២​ក្រុម​សុទ្ធតែ​ជា​អ្នក​ភូមិ​ផង​របង​ជាមួយ​គ្នា ដោយ​ម្ខាង​ផឹកស៊ី​គ្នា​២​នាក់​អួត​រឿង​ស្រា​បៀរ​ក្លែម​សាច់ ម្ខាង​គ្មាន​អ្វី មាន​តែ​ស្រាថ្នាំ​ប្រចាំ​ត្រកូល ប្រមូល​ក្តឹប​អំពិល​ចុច​អំបិល​ជ្រលក់​ចេក​ខ្ចី​សម្តី​មិន​ចុះចាញ់ ក៏​ដោយសារ​ស្រា​បៀរ​ក៏​គ្រឿង​ស្រវឹង​ស្រាថ្នាំ ក៏​គ្រឿង​ស្រវឹង ចូល​ពោះ​ស្រវឹង​ដូច​តែ​គ្នា ដូច​មាន​ខ្លា​៧​ក្នុង​ខ្លួន​ឌឺដង​សម្តី​រហូត​សុះ​ចូល​ប្រើ​កម្លាំងបាយ សាក​ក្បាច់​គុណ​ផ្អើល​អស់អ្នក​ភូមិ រំខាន​ដល់​ដំណេក​អ្នក​ជិតខាង​ទ្រាំ​មិន​បាន​កម្លាំង​ប៉ូលិស​លើកគ្នា​ចូល​បំបែក​ទាំង​២​ក្រុម រត់​ចែក​ជើង​គ្នា​គេចខ្លួន​បាត់​អស់​ប្រឡោះ​លូ​ក៏​ត្បុល​ចូល​សិន​ដែរ ខ្លាច​ប៉ូលិស​ចាប់​មាន​តែ​សងខាង ព្រោះ​បង្ក​បញ្ហា​ក្នុង​មូលដ្ឋាន​ដូច​គ្នា សំណាងល្អ​រត់​រួច​អស់ ។

ក្រោយ​ពី​ក្រុម​អ្នក​ផឹក​ប៉ះ​ចំ​ស្រា​ខ្លា​រត់គេច​បាត់​អស់​សមត្ថកិច្ច​បាន​ត្រឹម​អប់រំ​ពលរដ្ឋ​ក្នុងភូមិ​ឲ្យ​ចេះ​សាមគ្គី​គ្នា​ទោះជា​ស្រាស​ចូល​ពោះ​ក៏​ស្រវឹងស្រា​បៀរ​ចូល​ពោះ​ក៏​ស្រវឹង​វា​ដូច​តែ​គ្នា​ទេ​ផឹកស៊ី​សូម​រក្សា​ភាព​ស្ងៀមស្ងាត់​ថ្លៃថ្នូរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ