ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ​ប្រកាស​ធានា​ជូន​អ្នក​វិនិយោគ​នូវ​សន្តិភាព​សន្តិសុខ​ក្នុង​ធុរកិច្ច​កម្ពុជា​-​តួ​ក​គី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​នាម​រាជរដ្ឋាភិបាល​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​សូម​ស្វាគមន៍​ចំពោះ​រាល់​ការ​សម្រេចចិត្ត​ដ៏​ឈ្លាសវៃ​របស់​អ្នក​វិនិយោគ​បរទេស​ទាំងអស់ ជា​ពិសេស​អ្នក​ដែល​មាន​បំណង​មក​វិនិយោគ​នៅ​កម្ពុជា និង​ធានា​សន្តិភាព សន្តិសុខ​ជូន ។ ថ្លែង​ក្នុង​ក្នុង​ពិធី​បើក​វេទិកា​ធុរកិច្ច​កម្ពុជា​-​តួ​ក​គី កាលពី​ថ្ងៃ​ទី​២០ តុលា​នេះ…

រាជធានី​ភ្នំពេញ ៖ ក្នុង​នាម​រាជរដ្ឋាភិបាល​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​សូម​ស្វាគមន៍​ចំពោះ​រាល់​ការ​សម្រេចចិត្ត​ដ៏​ឈ្លាសវៃ​របស់​អ្នក​វិនិយោគ​បរទេស​ទាំងអស់ ជា​ពិសេស​អ្នក​ដែល​មាន​បំណង​មក​វិនិយោគ​នៅ​កម្ពុជា និង​ធានា​សន្តិភាព សន្តិសុខ​ជូន ។

ថ្លែង​ក្នុង​ក្នុង​ពិធី​បើក​វេទិកា​ធុរកិច្ច​កម្ពុជា​-​តួ​ក​គី កាលពី​ថ្ងៃ​ទី​២០ តុលា​នេះ នៅ​ទីស្នាក់ការ​សភាពាណិជ្ជកម្ម​អ៊ី​ស្តា​ន​ប៊ុល ក្នុង​ប្រទេស​តួ​ក​គីស​ម្តេច​តេ​ជោ ហ៊ុន សែន អ្នក​វិនិយោគ សូម​ចាប់ផ្តើម​មក​វិនិយោគ​នៅ​កម្ពុជា​ហើយ​សម្ដេច​ក៏​សូម​ធានា​ជូន​អ្នក​វិនិយោគ​ទាំងអស់​នូវ​សន្តិភាព សន្តិសុខ និង​ស្ថេ​រ​ភាព​ម៉ាក្រូសេដ្ឋកិច្ច​ប្រកបដោយ​ក្របខ័ណ្ឌ​ច្បាប់​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព​គណនេយ្យ​ភាព និង​ភាព​អាច​ប៉ាន់​ប្រមាណ​បាន ។ យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នៅ​ថ្ងៃ​ទី​២១ តុលា សម្តេច​តេ​ជោ​បាន​លើក​ឡើង​តាម​រយៈ​វេទិកា​ធុរកិច្ច​តួ​ក​គី​-​កម្ពុជា ជា​ការ​បង្ហាញ​ពី​ការ​រីក​ចម្រើន​នា​ពេល​បច្ចុប្បន្ន ព្រមទាំង​ការ​អនុវត្ត​ភាព និង​សក្កា​នុ​ពល​សម្រាប់​កម្ពុជា​ផង​ដែរ ។

សម្តេច​លើក​ឡើង​ថា តួ​ក​គី និង​កម្ពុជា គឺជា​ប្រទេស​ដែល​មាន​អរិយធម៌​យូរណាស់​មក​ហើយ​ដែល​កម្ពុជា​គេ​ស្គាល់​តាម​រយៈ​ចក្រភព​អង្គរ ហើយ​ទួ​ក​គី​គេ​ស្គាល់​តាម​រយៈ​ប្រភព​ប៊ី​ហ្សេ​ន​ថា​ញ់​ប្រទេស​យើង​ទាំង​ពីរ​ក៏​បាន​គាំទ្រ​បេក្ខភាព​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ក្រប​ខណ្ឌ​ទំនាក់ទំនង​ទ្វេភាគី ។ ស​ម្តេ​បន្ត​ថា កិច្ចព្រមព្រៀង​ចំនួន​៨​ត្រូវ​ចុះ​អនុស្សា​រណៈ​ជាមួយ​គ្នា​ដែល​ក្នុង​នោះ​ទាក់ទង​នឹង​វិស័យ​អប់រំ ទេសចរណ៍ ធនធានទឹក កសិកម្ម វប្បធម៌ និង​វិនិយោគ​នឹង​ត្រូវ​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​២១ តុលា ២០១៨​នេះ​ដែល​នឹង​ធ្វើ​ឲ្យ​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​យើង​ទាំង​ពីរ​កាន់តែ​មាន​ភាព​ជិត​ស្និទ្ធ​ប្រសើរ​ថែម​ទៀត ។

តាម​រយៈ​កិច្ចព្រមព្រៀង​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​នឹង​ខិតខំ​ធ្វើ​យ៉ាងណា​ដើម្បី​ឈាន​ទៅ​សម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​ដោយ​មិន​យកពន្ធ​ត្រួត​គ្នា ដែល​នេះ គឺជា​ចំណែក​មួយ​យ៉ាង​សំខាន់​សម្រាប់​ផលប្រយោជន៍​នៃ​ប្រទេស​ទាំង​ពីរ ។ តាម​រយៈ​កំណើនសេដ្ឋកិច្ច​ធ្វើ​ឲ្យ​កម្ពុជា​សម្រេច​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​មធ្យម កម្រិត​ទាប​នៅ​ឆ្នាំ​២០១៥ និង​ស្ថិត​នៅ​លើ​គន្លង​សម្រេច​យក​បាន​នូវ​ការ​ដាក់​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ​២០៣០ ។

សម្តេច​តេ​ជោ​បន្ត​ថា ក្នុង​គោលដៅ​ទាញ​យក​ផលប្រយោជន៍​ជា​អតិបរមា​ពី​ជំនួប​ទ្វេភាគី និង​ឧត្តមភាព​នៃ​ប្រទេស​យើង​ទាំង​ពីរ សូម​សំណូមពរ​ឲ្យ​មានការ​ព​ន្លឿ​ន​នូវ​សកម្មភាព​ក្នុង​ការ​ជំរុញ​ឱ្យ​មានការ​ហោះហើរ​ត្រង់​ដឹក​អ្នកដំណើរ​ពី​តួ​ក​គី​ទៅ​កម្ពុជា ដើម្បី​ពង្រីក​សកម្មភាព ទេសចរណ៍​ផង​ដែរ ។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ហាញ​ពី​សក្តានុពល​វិនិយោគ និង​ឧត្តមភាព​សំខាន់​ៗ​របស់​ប្រទេស​កម្ពុជា​ដូច​ជា​១-​កត្តា​ស្ថិរភាព​នយោបាយ និង​សន្តិសុខ​ក្នុង​ប្រទេស​បាន​ធ្វើ​ឲ្យ​កម្ពុជា ស្ថិត​នៅ​លើ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ក្នុង​អត្រាកំណើន​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​ជា​មធ្យម​៧​ភាគរយ ។ ២- កម្ពុជា​ស្ថិត​នៅ​លើ​ទី​យុទ្ធសាស្ត្រ ក្នុង​ប្រវត្តិ​អាស៊ាន ដែល​ជា​តំបន់​បាន និង​កំពុង​ក្លាយទៅជា​រោងចក្រ​នៃ​អាស៊ាន ហើយ​ម្យ៉ាងទៀត​កម្ពុជា​ក៏​ស្ថិត​នៅ​ក្នុង​ចំណុចកណ្ដាល នៃ​តំបន់​មេគង្គ​ដែល​ជា​តំបន់​មាន​កំណើនសេដ្ឋកិច្ច​ត​ភ្ជាប់​ខ្ពស់​ជាងគេ​សម្រាប់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ផលិតកម្ម និង​សេវាកម្ម​ជាមួយនឹង​បណ្ដា​ប្រទេស​ក្នុង​តំបន់ ។ ៣- កម្លាំង​ពលកម្ម​ដែល​មាន​ភាព​សម្បូរ​បែប​ដែល​ក្នុង​នោះ​ដែល​មាន​អាយុ​ត្រឹម​៣៥​ឆ្នាំ​ចុះ​មាន​ចំនួន​រហូត​ដល់​៧២​ភាគរយ​នៃ​ចំនួន​ពលកម្ម​សរុប​គួប​ផ្សំ​នឹង​ការ​កើនឡើង​នៃ​ចំនួន​ប្រជាជន​ដែល​មាន​ចំណូល​មធ្យម និង​ជា​វណ្ណៈ​កណ្តាល​នឹង​បង្កើត​កាលានុវត្តភាព​សម្រាប់​កម្ពុជា ក្នុង​ការ​សម្រេច​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់​នេះ ។

៤- កម្ពុជា​បាន​បើកចំហ​សេដ្ឋកិច្ច​សម្រាប់​អ្នក​វិនិយោគ​ទាំងអស់​ដោយ​គ្មាន​ការ​រើសអើង​រវាង​អ្នក​វិនិយោគ​ក្នុង​ស្រុង និង​អ្នក​វិនិយោគ​បរទេស ហើយ​បរទេស​អាច​វិនិយោគ​បាន​១០០%​តែ​ម្តង ។ ៥- ទំនិញ​ផលិត​នៅ​កម្ពុជា​មិន​ត្រឹមតែ​ផ្គត់ផ្គង់​លើ​ទីផ្សារ​កម្ពុជា​ប៉ុណ្ណោះ​ទេ គឺ​មានការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អនុ​តំបន់​មេគង្គ​ដែល​មាន​អតិថិជន​ប្រមាណ​ជា​២៥០​លាន​នាក់ និង​ទីផ្សារ​អាស៊ាន​ជា​ច្រើន​ទៀត ។ ៦- កម្ពុជា​បាន និង​កំពុង​ធ្វើ​សមាហរណកម្ម​នៃ​កា​រត​ភ្ជាប់​តាម​ប៉ូ​ល​សេដ្ឋកិច្ច​សំខាន់​ៗ​ទៀត ក្នុង​តំបន់​ដែល​បង្កើត​បាន​នូវ​ប្រព័ន្ធ​ឡូ​ជី​ស្ទីក និង​លើកកម្ពស់​ជីវភាព​ប្រជាជន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ