ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​គ្រឿង​ពន្លះ​គ្នា​លើ​ផ្លូវជាតិ​លេខ​៥

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៥៣-១៥៤ ស្ថិត​ក្នុងភូមិ​ផ្សារ ឃុំ​អន្លង់​ត្នោត…

ខេត្តពោធិ៍សាត់ ៖ កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៥៣-១៥៤ ស្ថិត​ក្នុងភូមិ​ផ្សារ ឃុំ​អន្លង់​ត្នោត ស្រុក​ក្រគរ មាន​គ្រោះថ្នាក់​ចរា
ចរណ៍​មួយ​បាន​កើតឡើង រវាង​រថយន្ដ​បុក​ជាមួយ​ម៉ូតូ បណ្ដាល​ឲ្យ​ភាគី​ជិះ​ម៉ូតូ​បោក​ក្បាល​នឹង​ថ្នល់​សន្លប់​ស្ដូកស្ដឹង​។


​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ហួត បូ​រី ភេទ​ប្រុស​អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​វាលវង់​ឃុំ​ស្នារ​អ​ន្សា​រ ស្រុក​ក្រគរ ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ ធុន​សេ​១៥​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពោធិ៍សាត់ ១G-០៦៦៣ ។ ចំណែក​រថយន្ដ​បង្ក​គ្រោះថ្នាក់​ម៉ាក KIA ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ ២AQ-៧៩៥២ បើកបរ​ដោយ​ឈ្មោះ សុ​ន វី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ស​ន្ទ្រែ ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ​។

​ទាក់ទិន​នឹង​គ្រោះថ្នាក់​ចរាចរណ៍​នេះ​សមត្ថកិច្ច​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រថយន្ដ​ធ្វើ​ដំណើរ​ពី​លិចទៅ​កើត រីឯ​ម៉ូតូ​ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច​បញ្ច្រាសទិស​គ្នា​លុះដល់​ចំណុច​កើតហេតុ​មិនដឹង​ជា​យ៉ាងម៉េច​ស្រាប់តែ​បុក​គ្នា​តែ​ម្ដង បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ដួល​បោក​ក្បាល​នឹង​ថ្នល់​បែក​ឈាម​រង​របួស​យ៉ាងធ្ងន់ធ្ងរ ។ ជន​រង​គ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ជា​បន្ទាន់​។ ចំណែក​អ្នកបើកបរ​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ។

រថយន្ដ​និង​ម៉ូតូ​ត្រូវ​បាន​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ ចំណែក​អ្នកបើកបរ​រថយន្ដ​ត្រូវ​បាន​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ