ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្រស់​ម្នាក់​បាត់បង់​ជីវិត​តាម​ផ្លូវ ខណៈក្រុម​​គ្រួសារ​ព្យាយាម​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ នារី​ស្រស់​ស្អាត​ម្នាក់​បាន​ស្លាប់​នៅ​ពាក់​កណ្តាលផ្លូវ ខណ​:​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយនឹង​ម៉ូតូ ខណ​:​ជិះ​ម៉ូតូ​ឆ្លង​ផ្លូវបត់​អត់​មើល​ឆ្វេង​ស្តាំ ត្រូវ​បាន​ម៉ូតូ​១​គ្រឿង​ទៀត បើកបរ​ផ្លូវត្រង់​បុក​ចំ​ពីក្រោយ​ពេញទំហឹង បណ្តាល​ឱ្យ​ស្លាប់​និង​រង​របួស​តែ​ម្តង ។…

ខេត្ត​ប៉ៃលិន ៖ នារី​ស្រស់​ស្អាត​ម្នាក់​បាន​ស្លាប់​នៅ​ពាក់​កណ្តាលផ្លូវ ខណ​:​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយនឹង​ម៉ូតូ ខណ​:​ជិះ​ម៉ូតូ​ឆ្លង​ផ្លូវបត់​អត់​មើល​ឆ្វេង​ស្តាំ ត្រូវ​បាន​ម៉ូតូ​១​គ្រឿង​ទៀត បើកបរ​ផ្លូវត្រង់​បុក​ចំ​ពីក្រោយ​ពេញទំហឹង បណ្តាល​ឱ្យ​ស្លាប់​និង​រង​របួស​តែ​ម្តង ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុង​ភូមិប​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​៣​នាក់​រួម​មាន​១-​ឈ្មោះ ជន ចាន់ធូរ ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ​កសិករ បាន​ស្លាប់​តាម​ផ្លូវ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង និង​ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក ហុងដា ​គ្លីក​ ពាក់​ស្លាក​លេខ ប៉ៃលិន ១B-០៦៣៩ រង​ការ​ខូចខាត​ស្រាល ។

២-​ឈ្មោះ អី ឡុ​ង​រ៉ា​លី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ដោយ​បើកបរ​ម៉ូតូ​ម៉ាក ហុងដា ឌ្រីម​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ប៉ៃលិន ១C-៥៩៩១ រង​ការ​ខូចខាត​ធ្ងន់ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

ទី​៣-​ឈ្មោះ រី រ៉ា ភេទ​ស្រី អាយុ​៣០​ឆ្នាំ រស់នៅ ខេត្តបាត់ដំបង រង​របួសធ្ងន់ ជា​អ្នក​រួម​ដំណើរ ។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​នារី​រង​គ្រោះ​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើ ង​ដោយ​ឆ្លងផ្លូវ​បម្រុង​ទៅ​ទិញ​ផ្លែក្រូច​នៅ​លើ​សួន​កុមារ​ទល់មុខ​សាលាខេត្ត​ប៉ៃលិន លុះ​មិន​ទាន់​ដល់​ផង ពេល​ឆ្លងផ្លូវ​មិន​បាន​មើល​ឆ្វេង​ស្តាំ​ក៏​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​ពីរ​នាក់​បើកបរ​តាម​ផ្លូវត្រង់​បុក​ចំ​ពេញទំហឹង បណ្តាល​ឱ្យ​រង​របួសធ្ងន់​និង​ស្រាល​ទាំងអស់​គ្នា​តែ​ម្តង ។ ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​ដែល​រង​របួស​ទាំង​អ​ស់ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ។

ចំណែក​នារីរងគ្រោះ​​ដែល​ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា ពាក់​ស្លាក​លេខ ប៉ៃលិន ១B-០៦៣៩ ដែល​រង​របួសធ្ងន់​ត្រូវ​គេ​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង តែ​ដោយសារ​របួស​ក្បាល​ធ្ងន់​ពេក ក៏​បាន​ស្លាប់​តាម​ផ្លូវ ត្រូវ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

បច្ចុប្បន្ន​ជន​រង​គ្រោះ​ផ្សេង​ទៀត ត្រូវ​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំណែក​ម៉ូតូ​ត្រូវ​បាន​កម្លាំង​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន យក​មក​រក្សា​ទុក​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ