ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ដឹកនាំ​កម្ពុជា​- តួ​ក​គី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​កាន់តែ​មានការ​រីក​ចម្រើន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​កម្ពុជា និង​ប្រទេស​តួ​ក​គី​បាន​សន្យា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ទ្វេរ​ភាគី​ឲ្យ​កាន់តែ​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ។ ការ​សន្យា​នេះ​ធ្វើ​ក្នុង​នួ​ប​ពិភាក្សា​ទ្វេរ​ភាគី​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន ជាមួយ​ប៊ី​ណា​លី យី​ដី​រី​ម…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​កម្ពុជា និង​ប្រទេស​តួ​ក​គី​បាន​សន្យា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ទ្វេរ​ភាគី​ឲ្យ​កាន់តែ​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ។ ការ​សន្យា​នេះ​ធ្វើ​ក្នុង​នួ​ប​ពិភាក្សា​ទ្វេរ​ភាគី​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន ជាមួយ​ប៊ី​ណា​លី យី​ដី​រី​ម (Binali Yıldırım)​ប្រធានរដ្ឋសភា និង​ជា​អតីត​នាយក​រដ្ឋមន្ត្រី​តួ​ក​គី​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៨ ដែល​ជា​ថ្ងៃ​ទី​១​នៃ​ការ​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​ទីក្រុង​អី​ស្តា​ន​ប៊ុល​សាធារណរដ្ឋ​តួ​ក​គី ។

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​តេ​ជោ​បាន​ឲ្យ​ដឹង​ថា​ក្នុង ជំនួប​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​លោក​ប្រធានរដ្ឋសភា​តួ​ក​គី​ធ្វើការ​ពិភាក្សា​គ្នា​យ៉ាង​ស៊ីជំរៅ​ទាក់ទិន​ទៅ​នឹង​ការ​រិ​ត​ចំណង​សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​តួ​ក​គី​ឲ្យ​កាន់តែ​រឹង​មាំ និង​រីក​ចម្រើន​ទ្វេ​ឡើង​ថែម​ទៀត ពិសេស​គម្រោង​នៃ​ការ​បើក​ស្ថាន​ឯកអគ្គរាជទូត​របស់​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​សាធារណរដ្ឋ​តួ​ក​គី​ឲ្យ​បាន​ឆាប់រ​ហ័យ​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន បន្ទាប់​ពី​ប្រទេស​តួ​ក​កី​បាន​បើក​ស្ថាន​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ​កាល​បី​ឆ្នាំ​២០១៣ កន្លង​ទៅ ។

ក្នុង​ជំនួប​ទល់មុខ​គ្នា​នោះ​ដែរ​សម្តេច​តេ​ជោ និង​ឯកឧត្តម​ប្រធាន​សភា​តួ​ក​គី​បាន​ធ្វើការ​ពិភាក្សា​គ្នា​យ៉ាង​យកចិត្តទុកដាក់​ទៅ​លើ​ការ​ជំរុញ​ទំនាក់ទំនង​លើ​វិស័យ​ការទូត​ការ​ផ្លាស់​ប្តូរ​យោបល់​ទៅ​លើ​ការ​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម វិនិយោគ​ទេសចរណ៍ និង​វិស័យ​ផ្សេង​ៗ​ទៀត ក្នុង នោះ រួម​ទាំង​ការ​ជំរុញ​ឲ្យ​មានការ​ហោះហើរ​ត្រង់​ពី​តួ​ក​គី​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី ជំរុញ​កំណើន​ទេសចរណ៍ ពាណិជ្ជកម្ម និង​ការ​វិនិយោគ ។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​ឯកឧត្តម​ប្រធាន​សភា​តួ​ក​គី​ក៏​បាន​ពិភាក្សា​គ្នា​យ៉ាង​យកចិត្តទុកដាក់​ទៅ​កាន់​បញ្ហា​ទ្វេភាគី​បញ្ហា​ពហុភាគី​បញ្ហា​តំបន់ និង​អន្តរជាតិ ពិសេស​ការ​បង្កើន​ជំនឿ​ទុកចិត្ត និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ទាំង​ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី ពហុភាគី​តំបន់ និង​អន្តរជាតិ​ដែល​ផ្តល់​នូវ​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា សម្តេច​តែងតែ​ចង់​មក​កាន់ ប្រទេស​តួ​ក​គី​នេះ​ជា​យូរ​មក​ហើយ​ព្រោះថា តួ​ក​គី គឺជា​ដែនដី​នៃ​កា​រត​ភ្ជាប់​ទ្វីបអាស៊ី និង​ទ្វីបអឺរ៉ុប និង​បាន​ចាត់​ទុក​ថា​នេះ គឺជា​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ និង​ជា​លើក​ដំបូង​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​នៃ​មេដឹកនាំ​កម្ពុជា​ដំបូង​គេ​ដែល​បាន​អញ្ជើញ​មក​ធ្វើ​ទស្សនកិច្ច​ការងារ​នៅ​សាធារណរដ្ឋ​តួ​ក​គី ។

ក្នុង​ជំនួប​ពិភាក្សា​ការងារ​នោះ​ដែរ​ភាគី​ទាំង​ពីរ​បាន​ធ្វើការ​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​ក្នុង​ការ​ជំរុញ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​នូវ​ដំណើរ​ទស្សនកិច្ច​ពី​គ្រប់​កម្រិត​ទាំងអស់​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​ធ្វើ​យ៉ាងណា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ​កាន់តែ​មាន​កម្រិត​ខ្ពស់​ថែម​ទៀត ។ បន្ទាប់​ពី​បាន​ចំណាយពេល​នៃ​ជំនួប​ពិភាក្សា​ទល់មុខ​គ្នា​រួច​មក​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​លោក​ប្រធាន​សភា​តួ​ក​គី​បាន​អញ្ជើញ​លំហែកាយ​ក្នុង​បរិវេណ​នៃ​វិមាន​រដ្ឋាភិបាល​ក្នុង​ទីក្រុង​អី​ស្តា​ន​ប៊ុល ពិសេស​ការ​ស្រូប​យក​ខ្យល់អាកាស​បរិសុទ្ធ មាត់សមុទ្រ មុន និង​ពិធី​ទទួលទាន​អាហារ​ការងារ​ពេល​ថ្ងៃ ។

ក្នុង​ឱកាស​នោះ​ដែរ​លោក​ប្រធានរដ្ឋសភា​តួ​ក​គី​បាន​សំដែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត ជូន​ចំពោះ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ជ្រើសរើស​យក​ប្រទេស​តួ​ក​គី​សម្រាប់​ដំណើរ​បំពេញ​ទស្សនកិច្ច​ការងារ​ជា​លើក​ដំបូង ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ទំនាក់ទំនង​របស់​ប្រទេស​ទាំង​ពីរ​ដែល​ទើប​មាន​អាយុ​២០​ឆ្នាំ​កន្លង​មក ។ លោក ប្រធាន​សភា​បាន​ឯកភាព​ទៅ​នឹង​ទស្សនៈ​លើក​ឡើង របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក្នុង​ការ​ជំរុញ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​ពី​គ្រប់​កម្រិត​ទាំងអស់​ក្នុង​ន័យ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​មានការ​រីក​ចម្រើន​ខ្ពង់ខ្ពស់​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ