ខេត្តក្រចេះ៖ ករណីឃាតកម្មមួយ ត្រូវបានកម្លាំងនគរបាលស្រុកស្នួលបញ្ជាក់ថា ផ្តើមចេញពីគំនុំ រហូតឈានដល់ការកាប់សម្លាប់ រវាងជនដៃដល់ជាប្អូនថ្លៃមកលើជនរងគ្រោះជាបងថ្លៃ ដោយប្រើកាំបិតផ្គាក់
កាប់ដាច់.កស្លាប់នៅលើគ្រែយ៉ាងអណោចអាធ័ម ខណៈគាត់កំពុងអង្គុយកិនម្សៅ កើតឡើងកាលពីព្រឹកថ្ងៃទី២០ តុលា នេះ ស្ថិតខាងក្រោយផ្ទះក្នុងភូមិស្នួលវត្តកើត ឃុំស្នួល ស្រុកស្នួល ។
សេចក្តីរាយការណ៍ឱ្យដឹងថា ជនសង្ស័យខាងលើ ឈ្មោះឃាន ណាម អាយុ១៩ឆ្នាំ ដែលពេលនេះ កំពុងគេចខ្លួន បន្ទាប់ពីធ្វើសកម្មកាប់សម្លាប់រួច ។ ដោយឡែក ជនរងគ្រោះឈ្មោះ ផន យ៉ត អាយុ៣១ឆ្នាំ ស្លាប់នៅក្នុងថ្លុកឈាមលើគ្រែ ។ ជនដៃដល់ គឺជាបងប្អូនសាច់ថ្លៃនិងគ្នា គឺប្រពន្ឋរបស់ជនរងគ្រោះជាបងស្រីបង្កើតរបស់ជនដៃដដល់ ។
បើតាមលោកវរសេនីយ៍ឯក ចាន់ សុខគីម អាធិការនគរបាលស្រុកស្នួលថា កន្លងមក ជនរងគ្រោះ និងជនដៃដល់ធ្លាប់មានទំនាស់គ្នា ។ កាលពីយប់មួយ ជនរងគ្រោះជាបងថ្លៃ បានគោះទ្វារផ្ទះចូលដេក តែជនដៃដល់មិនព្រមបើកទ្វារឱ្យ ក៏កើតជាទំនាស់តែម្តង ។ កាលណោះ ដោយសារខឹងជនដៃដល់ជាប្អូនថ្លៃ មិន ព្រមបើកទ្វារផ្ទះនោះ ជនរងគ្រោះបានយកកាំបិត និងបបួលជនដៃដល់ជាប្អូនថ្លៃចេញមកប្រយុទ្ធគ្នា ។
លោកបញ្ជាក់ទៀតថា ក្រោយមានគំនុំអស់រយៈពេលជាង១០ថ្ងៃ រហូតនៅព្រឹកថ្ងៃកើតហេតុ ខណៈជនរងគ្រោះកំពុងតែអង្គុយកិនម្សៅនៅលើគ្រែផ្ទះបាយខាងក្រោយផ្ទះ ក៏ត្រូវជនសង្ស័យបានមកលបយកកាំបិតផ្គាក់មកកាប់លើជនរងគ្រោះចំកញ្ចឹង.កខាងស្តាំស្លាប់ភ្លាម ។
ចែករំលែកព័តមាននេះ