ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ល្មោភកាមសូ​ម្បី​តែ​ក្មេង​ស្រី​ខ្វិន​ដៃ​ខ្វិន​ជើង​ក៏​មិន​លើកលែង

5 ឆ្នាំ មុន
  • រតនគិរី

​ខេត្តរតនគិរី ៖ ​យុវជន​ម្នាក់​ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​ស្រុក​អណ្តូង​មាស​ធ្វើការ​ចាប់ខ្លួន​ពី​បទ​រំលោភ​សេពសន្ថវៈ​ទៅ​លើ​ក្មេង​ស្រី​ជា​អា​នីតិជន​ម្នាក់​ដែល​មាន​កាយសម្បទា​ខ្វិន​ជើង​ខ្វិន​ដៃ​ទៀត​ផង ។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នោះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៩​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៨ នៅ​ភូមិ​តា​ឡាវ ឃុំ​តា​ឡាវ ស្រុក​អណ្តូង​មាស ខេត្ត​រន​គិរី…

​ខេត្តរតនគិរី ៖ ​យុវជន​ម្នាក់​ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​ស្រុក​អណ្តូង​មាស​ធ្វើការ​ចាប់ខ្លួន​ពី​បទ​រំលោភ​សេពសន្ថវៈ​ទៅ​លើ​ក្មេង​ស្រី​ជា​អា​នីតិជន​ម្នាក់​ដែល​មាន​កាយសម្បទា​ខ្វិន​ជើង​ខ្វិន​ដៃ​ទៀត​ផង ។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នោះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៩​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៨ នៅ​ភូមិ​តា​ឡាវ ឃុំ​តា​ឡាវ ស្រុក​អណ្តូង​មាស ខេត្ត​រន​គិរី ។​

​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​មានឈ្មោះ ជឿន សុភា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ឡាវ សញ្ជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​កន្លែង​កើតហេតុ​ខាងលើ រីឯ​ជន​រង​គ្រោះ​មានឈ្មោះ ស​.​ង​.​ម អាយុ​១២​ឆ្នាំ ជនជាតិ​ឡាវ (​ខ្វិន​ដៃជើង​) មាន​ទីលំនៅ​ភូមិ​-​ឃុំ​ខាងលើ​ជាមួយ​គ្នា ។​

​ជន​ល្មោភកាម​ខាងលើ​បាន​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​ទៅ​លើ​ក្មេង​ស្រី​ជា​អា​នីតិជន​ម្នាក់​ដែល​មាន​កាយសម្បទា​ខ្វិន​ដៃ​ខ្វិន​ជើង និង​នៅផ្ទះ​ម្នាក់ឯង​នៅ​វេលា​ម៉ោង​១៤​រសៀល ថ្ងៃ​ទី​១៨ ខែតុលា​ឆ្នាំ​២០១៨ ។​

​ប្រភព​ពី​កម្លាំង​ប៉ុស្តិ៍​តា​ឡាវ​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ទទួល​បណ្តឹង​ពី​ឈ្មោះ សេង ណា​ង ត្រូវជា​បងស្រី​ជន​រង​គ្រោះ​ភ្លាម​ៗ​ក៏​បាន​សហ​ការណ៍​នឹង​ជំនាញ​ចុះ​ដល់​កន្លែង​កើតហេតុ និង​ឃាត់ខ្លួន​ជនសង្ស័យ​នោះ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ