ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់ រឹប​អូរ​បាន​ថ្នាំ​ញៀន​២​ថង់

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ជនសង្ស័យ​ចំនួន​៥​នាក់ ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគ​បាល​ស្រុក​អូរ​យ៉ាវ បាន​ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ទាក់ទិន​ទៅ​នឹង​មុខសញ្ញា​សេព និង​ចែកចាយ គ្រឿងញៀន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​។ ប្រ​តិ​ប​តិ្ត​ការ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់…

ខេត្តរតនគិរី ៖ ជនសង្ស័យ​ចំនួន​៥​នាក់ ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគ​បាល​ស្រុក​អូរ​យ៉ាវ បាន​ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ទាក់ទិន​ទៅ​នឹង​មុខសញ្ញា​សេព និង​ចែកចាយ គ្រឿងញៀន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​។ ប្រ​តិ​ប​តិ្ត​ការ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃ​ពុធ ៨​កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ចម្ការ​ដំឡូង​មី ស្ថិត​នៅ​ភូមិ​អ៊ុ​ន ឃុំ​លំ​ជ័រ ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី បាន​ដំបូង​៤​នាក់​។

តាម​ប្រភព​បានឱ្យ​ដឹង​ថា ដោយ​កម្លាំង​ជំនាញ​ផ្នែក ប្រឆាំង​បទល្មើស​គ្រឿងញៀន ស្រុក​អូ​រយ៉ា​ដាវ ដឹកនាំ​ដោយ លោក​អនុសេនីយ៍ឯក គង់ សុ​ភី អធិការរង​ទទួល​ផ្នែក​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​លំ​ជ័រ បង្ក្រាប​មុខសញ្ញា​សេព​គ្រឿងញៀន បាន​ចំនួន ៤​នាក់ មានឈ្មោះ​ទី​១-​ឈ្មោះ បាង ប៊ុ​ន​ហ្វុ​ង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ឡាវ​។ ទី​២-​ឈ្មោះ រ​ម៉ា​ម វ៉​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ចា​រាយ​។ ទី​៣-​ឈ្មោះ សល់ អូ​មើ​ត ភេទ​ប្រុស ជនជាតិ​ខ្មែរឥស្លាម​។ ទាំង​បី​នាក់​ជា​មុខសញ្ញា​សេព​មាន​ទីលំនៅ​ភូមិ​ជាមួយ​គ្នា ភូមិ​អ៊ុ​ន ឃុំ​លំ​ជ័រ ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី​។

និង​ទី​៤-​ឈ្មោះ បេ​ត ម៉ែ​ន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខសញ្ញា​សេព ទីលំនៅ​ភូមិ​ប្លង់ ឃុំ​ប៉ា​តេ ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី​។ ផ្អែក​តាម​ការ​ស្រង់​ចម្លើយ​ជនសង្ស័យ បាន​ឆ្លើយ​ថា ថ្នាំ​ញៀន​ដែល​ពួក​គេ កំពុង​សេព​នោះ​គឺ​ទិញ​បាន​មក​ពី​ឈ្មោះ មៀត អ៊ី​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ភូមិ​ប្លង់ ឃុំ​ប៉ា​តេ ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី​។ ហើយ​នៅ​វេលា​ម៉ោង ១ និង​២២​នាទី​រសៀល ថ្ងៃ​ព្រហស្បតិ៍ ៩​កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៨ យោង​តាម​ការ​ស្រាវជ្រាវ ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ឯក សូ​យ សំណាង អធិការ​នគរបាល​ស្រុក​អូ​រយ៉ា​ដាវ ក្រោម​ការ​ចង្អុល ណែនាំ​ពី​លោក​ឧត្ត​សេនីយ៍​ទោ​ស្នងការ។

និង​មានការ​ស​ម្រ​សម្រួល​ពី​លោក ជា ពេជ្រ ព្រះរាជអាជ្ញា​អម សាលាដំបូង​ខេត្តរតនគិរី ទើប​សមត្ថកិច្ច​ឈាន​ទៅ​ដល់​ធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់ នៅ​សារធាតុ​ញៀន​ខុសច្បាប់​យ៉ាង​សកម្ម​ឈ្មោះ មៀត អ៊ី​ន នោះ​ម្នាក់​ទៀត​នៅ​ចំណុច​ចម្ការ​កៅស៊ូ ស្ថិត​នៅ​ភូមិ ត្រាង​ឃុំ​លំ​ជ័រ ស្រុក​អូរ​យ៉ាវ ខេត្តរតនគិរី​។ ហើយ​ធ្វើការ​ដកហូត​បាន​វត្ថុ​តាង​រួម​មាន​៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ថ្នាំ​ញៀន​២​ថង់ តូច​១​ថង់ និង​ធំ​១​ថង់ ទូរស័ព្ទ​Nokia​ចុច​ពិល​១​គ្រឿង​។ ហើយ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ