ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​៩​នាក់ ពី​បទ​ករណី​ប្រើប្រាស់​អាវុធ​ខុសច្បាប់

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​កម្លាំង​ការិយាល័យ នគរបាល​ការពារ និង​អន្តរាគមន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ចុះ​ប្រតិបត្តិការ ធ្វើការ​បង្ក្រាប​ករណី​ប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់…

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​កម្លាំង​ការិយាល័យ នគរបាល​ការពារ និង​អន្តរាគមន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ចុះ​ប្រតិបត្តិការ ធ្វើការ​បង្ក្រាប​ករណី​ប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់ និង​ករណី​ជួញដូរ​ចែកចាយ​ប្រើប្រាស់​សារធាតុ​ញៀន ដោយ​ខុសច្បាប់ ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៩​នាក់ ក្នុង​នោះ​ស្រី​ម្នាក់ និង​វត្ថុ​តាង មួយ​ចំនួន​ធំ រួច​យក​មក​សួរនាំ​នៅ​អធិការ​នគរបាល​ក្រុង ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ចាត់ការ​តាម​ផ្លូវច្បាប់​។

ហេតុ​ការ​ចុះ​បង្ក្រាប​ករណី​ប្រើប្រាស់​អាវុធ​ខុសច្បាប់ និង​ជួញដូរ​គ្រឿងញៀន​នោះ ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​១៨ ខែ​ខែតុលា ឆ្នាំ​២០១៨ រហូត​ដល់ រសៀល​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច ភូមិ​ស្វាយ​ដង្គំ ក្រុង​/​ខេត្តសៀមរាប​។ លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង ទទួល​ផែន​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ ខេត្តសៀមរាប ដោយ​មានការ​ចង្អុលបង្ហាញ ពី​លោក​ឧត្តមសេនីយ៍ត្រី ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នគរបាល​ខេត្តសៀមរាប បានឱ្យ​លោក​ដឹកនាំ កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប។ ចុះ​សហ​ការណ៍​ជាមួយ កម្លាំង​នគរបាល​កា​រិ​យា​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​កម្លាំង​កា​រិ​យ​ល័យ​នគរបាល​ការពារ និង​អន្តរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ធ្វើការ​បង្ក្រាប​ករណី ប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់ និង​ករណី​ជួញដូរ​ចែកចាយ​ប្រើប្រាស់​សារធាតុ​ញៀន ដោយ​ខុសច្បាប់​នៅ​ចំណុច ភូមិ​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន ៩​នាក់ ស្រី ០១​នាក់​។

រួច​យក​មក​សួរនាំ​នៅ​អធិការ​ក្រុង​សៀមរាប ដើម្បី​រៀបចំ​កសាង​សំណុំរឿង បញ្ជូន​ទៅ​តុលាការខេត្ត ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​បន្ត ។ លោក​បាន​បញ្ជាក់​ថា ជនសង្ស័យ​ចំនួន ៩​នាក់ ស្រី ០១​នាក់ ក្នុង​នោះ​មាន​៖​ទី​១/​ឈ្មោះ ពៅ វណ្ណៈ ហៅ បារាំង ហៅ​កុ​ត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គុំ ក្រុង​/​ខេត្តសៀមរាប​។ ទី​២/​ឈ្មោះ ហ៊ីង សុខ​ផា​ន់​ណា ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ប្រិ​យ៍ សង្កាត់​ទឹក​វិល ក្រុង​/​ខេត្ត សៀមរាប​។ ទី​៣/​ឈ្មោះ បេ គឹ​ម​សុង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​/​ខេត្ត សៀមរាប​។ ទី​៤/​ឈ្មោះ វណ្ណ ដា​រ៉ា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​/​ខេត្តសៀមរាប​។

ទី​៥/ ឈ្មោះ​ម៉ា​ន់ គឹ​ម​រី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​/​ខេត្តសៀមរាប​។ ទី​៦/ ឈ្មោះ ខា ប៉ក់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​តា​គង់ សង្កាត់​សំបួរ ក្រុង​/​សៀមរាប​។ ទី​៧/​ឈ្មោះ ម៉ាត់ សាលី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ស្នាក់​នៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​/​សៀមរាប​។ ទី​៨/​ឈ្មោះ ស្រី ណា​រី ភេទ​ស្រី អាយុ ២១​ឆ្នាំ ស្នាក់​នៅ​ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​/​សៀមរាប​។ និង​ទី​៩/​ឈ្មោះ ព្រហ្ម គី​រីត​នៈ សម្បត្តិ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ភេទ​ប្រុស រស់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​/​សៀមរាប​។ បន្ទាប់​ពី​ឃាត់ខ្លួន​បាន​ជនសង្ស័យ ប្រុស ស្រី ទាំង​៩​នាក់​រួច​មក កម្លាំង​ជំនាញ បាន​យក​មក​ពិនិត្យ និង​ធ្វើតេស្ត ក្នុង​នោះ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​ចំនួន​៨ នាក់​ស្រី ០​នាក់​។

វត្ថុ​តាង​ដកហូត​រួម​មាន រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ស្ករ ពាក់​ស្លាក​លេខ ខ​.​ម ២.៣២២៧ ចំនួន​០១​គ្រឿង​, ម៉ូតូ​ចំនួន​០៣​គ្រឿង​, កាំភ្លើង​អាកា​៤៧ មួយ​ដើម បង់​ដាក់​គ្រាប់​ចំនួន​០១ ,​គ្រាប់កាំភ្លើង​ចំនួន​១១​គ្រាប់​- ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៥​កញ្ចប់​ធំ និង​២៣​កញ្ចប់​តូច​,​ដាវ​/​កាំបិត​/​បំពង់​ទីប ធ្វើ​ពី​ដែក​ជា​ច្រើន​ដើម​,​ទូរស័ព្ទ​ចំនួន ១១​គ្រឿង​។ ដោយឡែក​ក្នុង​ចំណោម​ជនសង្ស័យ ប្រុស ស្រី ខាងលើ​មាន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ពៅ វណ្ណៈ ហៅ​បារាំង ហៅ​កុ​ត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គំ ក្រុង​/​ខេត្តសៀមរាប កាលពី​ចន្លោះ​វេលា​ម៉ោង​១០ ទៅ ម៉ោង​១១​យប់​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៨ បាន​ធ្វើ​សកម្មភាព យក​កាំភ្លើង​ខាងលើ​បាញ់​ឡើង​លើ​ចំនួន ២​គ្រាប់​នៅ​ចំណុច​ខាង​មុខ ផ្ទះ​របស់​ឈ្មោះ​ត្រា (​មិន​ស្គាល់​ត្រកូល​) ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ភ្ញា​ជ័យ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប និង​ការ​ស្រាវជ្រាវ​បន្ត​ឃើញ​ជន​នេះ​កន្លង​មក​មាន ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​សាលាដំបូង​ខេត្តសៀមរាប​ចំនួន​០៣​ដីកា​ផង​ដែរ ពាក់​ព​ន្ធ័​នឹង ករណី​គ្រឿងញៀន​។

ករណី​នេះ​យើង​កំពុង​ស៊ើបអង្កេត​បន្ត​ហើយ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សា​សា​ដំបូង ចាត់​តាម​នីតិវិធី​ច្បាប់​។ ហើយ​នៅ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៨ កម្លាំង​យើង​បាន​ចុះ​អនុវត្ត​ដីកា​បញ្ជា​ឲ្យ ចូលខ្លួន លេខ​:៣៦៨ ចុះ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៨ ចេញ​ដោយ​លោក សំរិត សុ​ខុន ព្រះរាជ​អ​ជ្ញា​រង អម​សាលាដំបូង​ខេត្តសៀមរាប បង្គាប់​ឲ្យ​នាំ​ខ្លួន​ជនសង្ស័យ​ឈ្មោះ ហ៊ិ​ន វ​ណ្ណា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​វិហា​ចិន សង្កាត់​ស្វាយ​ដង្គំ ក្រុង​/​ខេត្តសៀមរាប ចោទប្រកាន់​ពី​បទ ឆបោក និង ក្លែង​ឯកសារ​សាធារណៈ​។ បច្ចុប្បន្ន ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៩​នាក់ និង​វត្ថុ​តាង​មួយ​ចំនួន​ធំ ត្រូវ​បាន​កម្លាំង​ជំនាញ​កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត​នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៨ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕


https://youtu.be/bXkrQetMsn4

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ