ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​កាកបាទក្រហម​​កម្ពុជា ​​ជួយ​ឧបត្ថម្ភបុណ្យសព​ក្មេងស្រីដែល​​សម្លា.ប់​​ញាត់ក្នុង​កេស

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន ​រ៉ា​នី ហ៊ុន ​សែន ប្រធាន​កាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បាន​ជួយ​ឧ​ប​ត្ថ​មប្រាក់​​ចំនួន​២០​លាន​រៀល និង​គ្រឿង​ឧបភោគ…

ខេត្តកំពង់ឆ្នាំង ៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន ​រ៉ា​នី ហ៊ុន ​សែន ប្រធាន​កាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បាន​ជួយ​ឧ​ប​ត្ថ​មប្រាក់​​ចំនួន​២០​លាន​រៀល និង​គ្រឿង​ឧបភោគ បរិភោគ​មួយ​ចំនួនទៀត នៅក្នុងបុណ្យស​ព​​កុមារី​ពីរ​នាក់​បងប្អូន​ ដែល​រង​គ្រោះ​ដោយ​ការ​វាយ​សម្លាប់​ញាត់​ក្នុង​កេស  ដែល​អំពើ​ឃាតកម្ម​ដ៏​ព្រៃផ្សៃ​យង់​ឃ្នង​បំផុត ហើយក៏​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស មានការអាណិត​អាសូរ​យ៉ាង​​ខ្លាំងផងដែរ​ ស្ថិត​ក្នុង​​វត្ត «​ធម្មទាន​វ​ន្ត័» ​​ក្នុងភូមិ​ថ្មី ឃុំ​ផ្សារ ស្រុក​បរិបូរណ៍ ។ ​​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ​ និង​ថវិកា​មួយ​ចំនួន​មក​ឧ​ប​ត្ថ​ម​ដល់​ពិធីបុណ្យសព ​ក្នុង​នោះ មាន​អង្ករ២០០គីឡូក្រាម មី៧កេស ត្រី.ខ៧យួរ ទឹកបរិសុទ្ធ៧កេស និង ថវិកា​ចំនួន​២០​លាន​រៀល ។

គួររំលឹ​​​ថា​ កុមារី​រង​គ្រោះ​២​នាក់​បងប្អូន ត្រូវ​បាន​ឪពុក​ម្តាយ​ទៅ​ធ្វើការ​នៅ​ស្រុក​ឆ្ងាយ ដោយ​ក្នុង​នោះ ឪពុក​ឈ្មោះប្រាក់ ជា ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ម្តាយ​ឈ្មោះ អុល ធីតា ទៅ​ធ្វើការ​នៅ​ភ្នំពេញ ដោយ​ចោល​កូន​ទាំង​ពីរ​នាក់ អោយ​នៅ​ចាំផ្ទះដោយ​គ្រាន់តែ​ផ្តាំផ្ញើឪពុកមា ម្តាយមីង​អោយ​ជួយ​មើល​ប៉ុណ្ណោះ ។

នៅ​យប់​កើតហេតុថ្ងៃ​ទី​១៧ ខែតុលា កុមារី​ជា​បង​ឈ្មោះ អ៊ុ​ន ល​ក្ខិ​ណា អាយុ១៤ ឆ្នាំ​ និង​ម្នាក់​ទៀត​ជា​ប្អូន​ឈ្មោះជន់ មេត្តា អាយុ៧​ឆ្នាំ ទាំង២នាក់​ ត្រូវ​បាន​ឃាតករ​មិន​ស្គាល់​មុខ​ឡើង​សំលាប់​ដល់​លើ​ផ្ ទះ​ហើយ​បាន​ញាត់​ចូល​ក្នុង​ហិប​ដែក កាលពី​យប់​ថ្ងៃ​ទី​១៧ ខែតុលា ។ លុះ​ព្រឹក​ឡើង​វេលា​ម៉ោងជាង១១ថ្ងៃត្រង់ ​ថ្ងៃ​ទី១៨​ តុលា បន្ទាប់​ពី​ឈ្មោះ ភី វុ​ទ្ឋី ត្រូវឪពុកមា​របស់​ក្មេង​រង​គ្រោះ​ទាំង២​នាក់​បាន​បាត់​ខ្លួន​ក្មួយ​ស្រីយូរ​ពេក​​​ក៏​តាម​រក​ឃើញ​នៅ​ក្នុង​ហិប​​នៅ​លើ​ផ្ទះ​ក៏ឃើញ​​សពក្មួយស្រី​ ​ទើប​បង្កការភ្ញាក់ផ្អើល ។

​ក្រោយ​​សារព័ត៌មាន​នានាបានចុះ​ផ្សាយ​​ពី​​អំពើ​ឃាតកម្ម​ដ៏​សាហាវ​នេះ​ ក៏​មាន​សប្បុរសជន​ជា​ច្រើន​បាន​ជួយ​ជា​បន្តបន្ទាប់ ដែល​តាម​លោក​មេឃុំ​ផ្សារ​បាន​បញ្ជា​ក់ថា ថវិកា​ចូល​រូ​ម​បុណ្យសព​កុមារី​រង​គ្រោះ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៩​ តុលា មាន​ចំនួន​ជាង​៣៤​លាន​រៀល ។ ក្នុង​នោះ​២០​លាន​រៀល ជា​អំណោយ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន ​រ៉ា​នី ​ហ៊ុន​ សែន ​។​

​សមត្ថកិច្ចក៏បាន​បញ្ជា​ក់ដែរថា ​ឃាត​កម្មដ៏​​ព្រៃផ្សៃ​នេះ មាន​ប្តី​-ប្រ​ព​ន្ធ ត្រូវ​បាន​សមត្ថកិច្ច​ហៅ​មក​សាកសួរ​​លើ​ករណីនេះ ។

អត្ថបទសរសេរ ដោយ