ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Man City ទទួល​ដំណឹង​អាក្រក់​ពាក់ព័ន្ធ​នឹង Danilo

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា ក្លិប​មេឃ​ខៀវ Manchester City នឹង​មិន​អាច​យក Danilo…

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា ក្លិប​មេឃ​ខៀវ Manchester City នឹង​មិន​អាច​យក Danilo ទៅ​ប្រកួត​នៅ​លើ​តារាង​បាន​ទៀត​ទេ​ក្នុង​ខណៈ​នេះ ដោយសារ​តែ​របួស​ពេល​ប្រកួត​ឲ្យ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ក្នុង​ការ​ប្រកួត​ជាមួយនឹង​អា​ហ្ស​ង់​ទី​ន ។

ដោយ​ទើបតែ​ធូរស្រាល​ពីរ​បួស ក្នុង​ការ​ប្រកួត World Cup កីឡាករ​ជនជាតិ​ប្រេ​ស៊ី​ល​រូប​នេះ បាន​មក​ឈឺ​សាច់​ម្តងទៀត​កាលពី​ថ្ងៃ​អង្គារ​ពេល​យប់ ។ Danilo បាន​ឡើង​ប្រកួត​ឲ្យ​ក្លិប​មេឃ​ខៀវ​ទើបតែ​នៅ​រដូវ​កាល​នេះ នៅ​ក្នុង​ការ​ប្រកួត Carabao Cup ហើយ​ពេល​នេះ​ត្រូវ​សម្រាក​ព្យាបាល​របួស ។

ទាំង​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល និង ខាង Man City ក៏​កំពុង​រង​ចាំ​ទទួលលទ្ធផល​ពី​សំណាក់​គ្រូពេទ្យ​ដែរ ។ តែ​ខាង​សារព័ត៌មាន​របស់​ប្រេ​ស៊ី​ល​អះអាង​ថា Danilo ទម្រាំ​តែ​អាច​ឡើង​ប្រកួត​វិញ​បាន ត្រូវ​ប្រើ​ពេល​យ៉ាង​ហោច​ណាស់​១​ខែ ។

ព័ត៌មាន Globo Esporte បាន​លើក​ឡើង​ថា លោក​វេជ្ជបណ្ឌិត Rodrigo Lasmar កំពុង​តែ​ធ្វើ​រោគវិនិច្ឆ័យ​ឲ្យ​បាន​ច្បាស់​ថា មក​ពីរ​មួល​កជើង ហើម​ឆ្អឹង ឬ ខូច​សរសៃពួរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ