ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ត្រូវ​ប៉ូលិស​ឃុំខ្លួន​៣​ខែ​ពេល​នេះ Fan Bingbing ទើប​តែបង្ហាញខ្លួន

5 ឆ្នាំ មុន

Shanghaiist របស់​ចិន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​តារា​សម្តែង​ដ៏​ល្បី​របស់​ចិន​នាង​ហ្វា​ន ភីង​ភីង ​(Fan Bingbing) បាន​បង្ហាញខ្លួន​ជា​សាធារណៈ​ដើរ​ចេញពី​អាកាសយានដ្ឋាន​ក្រុង​ប៉េ​កាំ​ង ទៅ​ឡើង​រថយន្ត ដោយ​ស្ថិត​ក្នុង​ឈុត​ខ្មៅ​ពាក់មួក​ពណ៌​ស​-​ខ្មៅ និង​មាន​មនុស្ស​បាំងឆត្រ​អមដំណើរ…

Shanghaiist របស់​ចិន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​តារា​សម្តែង​ដ៏​ល្បី​របស់​ចិន​នាង​ហ្វា​ន ភីង​ភីង ​(Fan Bingbing) បាន​បង្ហាញខ្លួន​ជា​សាធារណៈ​ដើរ​ចេញពី​អាកាសយានដ្ឋាន​ក្រុង​ប៉េ​កាំ​ង ទៅ​ឡើង​រថយន្ត ដោយ​ស្ថិត​ក្នុង​ឈុត​ខ្មៅ​ពាក់មួក​ពណ៌​ស​-​ខ្មៅ និង​មាន​មនុស្ស​បាំងឆត្រ​អមដំណើរ ។

នោះ​ជា​ការ​បង្ហាញខ្លួន​លើក​ដំបូង ក្រោយ​ពី​នាង​ហ្វា​ន ភីង​ភីង ត្រូវ​អាជ្ញាធរ​ចិន​ឃុំខ្លួន​រយៈពេល​៣​ខែ នៅ​រមណីយដ្ឋាន​មួយ​ក្នុង​ខេត្ត​ជាំ​ង​ស៊ូ ដើម្បី​ដំណើរការ​រឿង​ក្តី​គេចពន្ធ ។ នាង​ត្រូវ​បាន​ដំណើរការ​លើ​រឿង​ក្ដី​មិន​បង់ពន្ធ​ប្រហែល​១២៨​លាន​ដុល្លារ ។

មាន​របាយការណ៍​បញ្ជាក់​ថា​នាង​ហ្វា​ន ពីង​ពីង​បាន​ប្រកាស​លក់​ផ្ទះ​ដ៏​ស្រស់​ស្អាត​មួយ​នៅ​ក្រុង​ប៉េ​កាំ​ង ដើម្បី​បង់ពន្ធ និង​ថ្លៃ​ពិន័យ ឲ្យ​មាន​សេរីភាព​វិញ និង​មានឱកាស​ចូល​ប្រឡូក​នៅ​ក្នុង​មជ្ឈដ្ឋាន​សិល្បៈ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ