ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញា​ក់សាច់ ! ស្បែកជើង​១​គូ​នេះ​តម្លៃ​ដល់​ទៅ17​លាន​ដុល្លារ

5 ឆ្នាំ មុន

Reuters កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​ស្បែកជើង​មួយគូ​ដាំ​ពេជ្រ បាន​ដាក់​លក់​នៅ​ក្រុង​ឌូ​បៃ​មាន​តម្លៃ​១៧​លាន​ដុល្លារ អាច​ជា​តម្លៃ​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក ។ ស្បែកជើង​នេះ​បាន​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​ទូកញ្ចក់​មាន​រាង​ដូច​គ្រាប់ពេជ្រ​នៅ​បរិវេណ​ជាន់​លើ​ក្នុង​សណ្ឋាគារ​«Burj Al Arab» និង​ផលិត​ពី​ស្បែក​ពណ៌​មាស​មាន​ដាំ​ពេជ្រ​ជាង​១០០​ការាត់…

Reuters កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​ស្បែកជើង​មួយគូ​ដាំ​ពេជ្រ បាន​ដាក់​លក់​នៅ​ក្រុង​ឌូ​បៃ​មាន​តម្លៃ​១៧​លាន​ដុល្លារ អាច​ជា​តម្លៃ​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក ។

ស្បែកជើង​នេះ​បាន​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​ទូកញ្ចក់​មាន​រាង​ដូច​គ្រាប់ពេជ្រ​នៅ​បរិវេណ​ជាន់​លើ​ក្នុង​សណ្ឋាគារ​«Burj Al Arab» និង​ផលិត​ពី​ស្បែក​ពណ៌​មាស​មាន​ដាំ​ពេជ្រ​ជាង​១០០​ការាត់ នៅ​ពីលើ​ផ្លា​ទី​ន ។

តាម​សំដី​របស់​លោក​Hemant Karamchandani ប្រធាន​ហាង​ពេជ្រ​«Passion Jewellers» ផលិត​ស្បែកជើង​ពេជ្រ​បាន​បញ្ជាក់​ថា «​យើង​ឃើញ​មនុស្ស​មាន​លទ្ធភាព​ទិញ​មួយ​ចំនួន​នៅ​ទី​នេះ ព្រោះ​ឌូ​បៃ​ជា​ក្រុង​នៃ​សេដ្ឋកិច្ច និង​មាន​មហាសេដ្ឋី​ច្រើន​នាក់ ទៅ​ថ្ងៃ​អនាគត​យើង​នឹង​ចេញ​ម៉ូ​ដ និង​ផលិត​ស្បែកជើង​តាម​ការ​បញ្ជា​របស់​អតិថិជន មិន​ត្រឹមតែ​ពេជ្រ​ប៉ុណ្ណោះ​ទេ អាច​ត្បូង​តាម​ចំណង់ចិត្ត​» ។

គោល​គំនិត​ស្បែកជើង​ដាំ​ពេជ្រ​នេះ​កើត​ចេញពី​ការ​ច្នៃប្រឌិត​របស់​នាង​ម៉ា​រី​យ៉ា ម៉ា​ចា​នី​(Maria Majari) ស្ត្រី​សញ្ជាតិ​អង់គ្លេស​ដើម​កំណើត​រ៉ូ​ម៉ា​នី អាយុ​២៦​ឆ្នាំ​ប្រពន្ធ​របស់​លោក​Karamchandani ។

នាង​បាន​សិក្សា​ផ្នែក​ការ​ចេញ​ម៉ូ​ដ​ទាំង​នៅ​ឌូ​បៃ និង​ក្រុង​ឡុ​ង​ដ៍ បាន​សង្កេត​ឃើញ​ពី​គម្លាត​នៅ​ក្នុង​ទីផ្សារ​ដែល​មាន​តែ​សម្លៀក​បំពាក់ និង​កាបូប​មាន​តម្លៃ​ខ្ពស់ ប៉ុន្តែ​គ្មាន​ស្បែកជើង​តម្លៃ​ថ្លៃ​ទើប​ច្នៃ​ឲ្យ​មាន​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ