ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត​…​ពួក​គាត់​យក​ប្រាក់​ដុល្លារ​សែនខ្មោច​ជិត​៦​ពាន់​ទៅ​ចាយ

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ប្តី​-​ប្រពន្ធ១គូ ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ស្ទាក់​​ចាប់​បាន​តាម​ផ្លូវ ​​ក្រោយ​​ធ្វើ​សកម្ម​ភាព​​​យក​ក្រដាសប្រាក់​ដុល្លារ​ក្លែងក្លាយ​(​លុយ​សែនខ្មោច​)​ ទៅ​ចាយ​យ៉ាងគគ្លើន​​នៅ​​​កន្លែង​ចាក់​សាំងមួយ​កន្លែង កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ តុលា…

ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ប្តី​-​ប្រពន្ធ១គូ ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ស្ទាក់​​ចាប់​បាន​តាម​ផ្លូវ ​​ក្រោយ​​ធ្វើ​សកម្ម​ភាព​​​យក​ក្រដាសប្រាក់​ដុល្លារ​ក្លែងក្លាយ​(​លុយ​សែនខ្មោច​)​ ទៅ​ចាយ​យ៉ាងគគ្លើន​​នៅ​​​កន្លែង​ចាក់​សាំងមួយ​កន្លែង កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ តុលា ​។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ទាំង​២​ ប្តី​ឈ្មោះ​យ៉​ន សំ អាយុ​៣៩​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​ផា​ន ឡែ​ន អាយុ​៣៣​ឆ្នាំ ជា​អ្នក​ធ្វើ​ចំការ រស់នៅ​ភូមិ​ខ្សាក ឃុំ​ពពេល ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។ ជនសង្ស័យ​ទាំង​២​នាក់ ​ត្រូវ​បាន​ឆែក​រកឃើញ​​នៅ​​ជាប់​ខ្លួន​ មាន​ប្រាក់​ដុល្លារ​អា​មេ​រិច​ក្លែងក្លាយដ៏​ច្រើនសន្ធឹក ​ចំនួន​5415$ (​ប្រាំ​ពាន់​បួន​រយ​ដប់​ប្រាំ​ដុល្លារ​) ។

ប្រភព​បន្ត​ថា នៅ​មុន​​ពេល​កើតហេតុ ពួក​គេ​​ជិះ​ម៉ូតូ​មួយ​គ្រឿង​ អត់​មាន​​ស្លាក​លេខ​​ទៅ​ឈប់​ចាក់​សាំង​​នៅ​មុខ​ផ្ទះអ្នក​ភូមិ ​ឈ្មោះ​ឈាន ចាន់​ថន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជាអ្នកលក់សាំង​នៅ​​ចំណុច​ភូមិ​កសាង ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ហើយ​បាន​ហុចក្រដាស​ដុល្លារ​ប្រភេទ​20$​មួយ​សន្លឹក​​ទៅ​អ្នក​លក់សាំង រួច​​​ជិះ​​គេច​ខ្លួន ។

ក្រោយមក ​​អ្នកលក់សាំង​​​ដឹងទាន់ ​ក៏​រាយការណ៍​ភ្លាម​ៗ​មក​កំលាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ចង្ក្រង់ និង​កម្លាំង​ប្រជា​ការពារ ក៏​បាន​ចាំ​ស្ទាក់​ជនសង្ស័យ​បាន​ទាំង​២​នាក់ នាំ​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​បុរី ដើម្បី​សាកសួរតែម្តង​ ។

អត្ថបទសរសេរ ដោយ