ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាឧទ្ធរណ៍​តម្កល់​មិន​ចាត់ការ​សំណុំរឿង William Guang ប្តឹង​កញ្ញា ធី សុវណ្ណ​ថា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាឧទ្ធរណ៍​បាន​សម្រេច​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៨ ដោយ​តម្កល់​សំណុំរឿង​ដែល​លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ពង្ស ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​ប្តឹង​កញ្ញា ធី…

រាជធានី​ភ្នំពេញ ៖ សាលាឧទ្ធរណ៍​បាន​សម្រេច​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៨ ដោយ​តម្កល់​សំណុំរឿង​ដែល​លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ពង្ស ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​ប្តឹង​កញ្ញា ធី សុវណ្ណ​ថា ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​បទ​ញុះ​ញ៉​ង់​ឲ្យ​មានការ​រើសអើង និង​បទ​ប្តឹង​បរិហារ​បង្កាច់​កេរ្តិ៍​តាម​មាត្រា​៣០៥ មាត្រា​៤៩៦ និង​មាត្រា​៣១១ នៃ​ច្បាប់ព្រហ្មទណ្ឌ​កម្ពុជា ។ នេះ​បើ​តាម​សេចក្តីសម្រេច​តម្កល់​ដីកា​តម្កល់​រឿង​ទុក​ឥត​ចាត់ការ​របស់​លោក​អគ្គ​ព្រះរាជអាជ្ញា​អ៊ុ​ក សា​វុ​ធ ចុះ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៨ ។

តាម​សាលាឧទ្ធរណ៍​បាន​បញ្ជាក់​ថា តាម​កំណត់ហេតុ​ចម្លើយ​របស់​ដើមបណ្តឹង​លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ពង្ស នៅ​អយ្យការ​អប​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា ខ្លួន​សូម​រក្សា​ពាក្យបណ្តឹង​ចុះ​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០១៨ ប្តឹង​ឈ្មោះ ធី សុវណ្ណ​ថា ភេទ​ស្រី អាយុ​២៣​ឆ្នាំ ពី​បទ​បរិហារកេរ្តិ៍ ញុះ​ញ៉​ង់ ឲ្យ​មានការ​រើសអើង​ទុក​នៅ​ដដែល​ពុំ​កែប្រែ​ទេ ។

កាលពី​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៨ វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ឈ្មោះ ធី សុវណ្ណ​ថា គាត់​បាន​ប្រើ​គេហទំព័រ​បណ្តាញ​សង្គម​របស់​គាត់​ឈ្មោះ «Sovantha Thy» ដោយ​គាត់​បាន​យកឈ្មោះ​គណនី​ហ្វេ​ស​ប៊ុ​ករ​បស​ខ្លួន​ឈ្មោះ គី វ​ណ្ណា (William Guang) សរសេរ​ថា សារ​ព្រមាន​ឈ្មោះ គី វ​ណ្ណា (William Guang) បញ្ឈប់​ជា​បន្ទាន់​សារ​ឌឺដង និង​ឈ្មោះ ធី សុវណ្ណ​ថា បរិហារកេរ្តិ៍ ៕

កែសម្រួលដោយ