ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុល​ទៀត​ហើយអ្នក​ក្រចេះ​… ស្លា.ប់៣និងកំពុងសង្គ្រោះជាង​៤០

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ពលរដ្ឋ​ជា​ច្រើន​នាក់​បាន​ពុល​ធ្ងន់​ធ្ងរ រហូត​មាន​អ្នក​ស្លាប់​​​៣​នាក់ និង​កំពុង​សង្គ្រោះ​ប្រមាណ​ជាង​៤០​​នាក់ ក្រោយ​ពី​ពួក​គេ​នាំគ្នា​​​ហូប​សាច់សត្វ​ពស់ និង​​ផឹក​​ជាមួយ​ស្រា​.​សមក​ ខណៈ​​ពួកគេ​​​​ច្រូត​ស្រូវនៅស្រែមួយកន្លែង​ ។…

ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ពលរដ្ឋ​ជា​ច្រើន​នាក់​បាន​ពុល​ធ្ងន់​ធ្ងរ រហូត​មាន​អ្នក​ស្លាប់​​​៣​នាក់ និង​កំពុង​សង្គ្រោះ​ប្រមាណ​ជាង​៤០​​នាក់ ក្រោយ​ពី​ពួក​គេ​នាំគ្នា​​​ហូប​សាច់សត្វ​ពស់ និង​​ផឹក​​ជាមួយ​ស្រា​.​សមក​ ខណៈ​​ពួកគេ​​​​ច្រូត​ស្រូវនៅស្រែមួយកន្លែង​ ។ នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​របស់​អ្នក​ភូមិ​នៅ​ទីនោះ ។​​ហេតុការណ៍ពុល កើត​ឡើង​កាលពី​យប់​ថ្ងៃ​ទី​១៨ តុលា ស្ថិត​ក្នុងភូមិ​ដំ​រ៉ែ ឃុំ​បឹង​ចារ​ស្រុក​សំបូរ ។

សេចក្តីរាយការណ៍​បន្ត​ថា អ្នក​​​ស្លាប់ទាំង​៣នាក់ ​ត្រូវ​បាន​ស្គាល់១-​ឈ្មោះ​ទែន ណេ​ត ភេទ​ប្រុស អាយុ​៣៨
​ឆ្នាំ (ស្លាប់​ពេល​មក​ដល់​មណ្ឌល​សុខភាព​ស្រុក​សំបូរ) ។ ២-​ឈ្មោះ​នួន ណូ​យ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ និង​៣-​ឈ្មោះ​​គង់ ឡាន់ ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ទាំង​២​នាក់​ (បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះ )។ ដោយឡែក អ្នក​កំពុង​​សំរាក​ព្យាបាល​នៅ​មន្ទីរ​បង្អែក​ខេត្តក្រចេះ គឺ​មាន​​ចំនួន​៤៤​នាក់ (​ស្រី​១៧​នាក់​) ។ ជន​រង​រង​គ្រោះ​ទាំងអស់គឺ​កើត​​អាការពុល​រហូត​​ក្អួតចង្អោ វិលមុខ និង​ស្រវាំងភ្នែក ។

ប្រភព​បន្ត​ទៀតថា ​ករណីនេះ សមត្ថកិច្ច​កំពុង​សន្និដ្ឋាន​បឋម​​ថា អាច​បណ្តាល​មក​ពី​ពុល​ស្រា​.​ស តែ​យ៉ាងណា កម្លាំង​​កំពុងធ្វើការ​​ស្រាវជ្រាវ​បន្តទៀត ថា​បណ្តាល​មក​ពី​​អ្វីប្រាកដ​ ។

ទាក់ទិន​ករណី​ពុល​នេះ​ដែរ ​ដោយមាន​ការ​​ណែនាំ​ពី​លោក​អភិបាលខេត្ត​, លោក​ឧត្តមសេនីយ៍​ស្នងការ​រង
ទទួល​ជំនាញ និង​លោកកែវ សុ​ជាតិ​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត កម្លាំង​ជំនាញ​​បាន​ចុះ​ដកហូត
ស្រា​.​ស​ដែល​នៅ​សល់​ពី​អ្នកលក់​ចំនួន​​២​នាក់ហើយ​​នាំ​ខ្លួន​អ្នក​ផលិត​ស្រា​.​ស ​ឈ្មោះ​កុ​ច សុ​ហេង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​កោះ​ដំបង ឃុំ​បឹង​ចារ មក​កាន់​អធិការដ្ឋាន ដើម្បី​សាកសួរ​ និងពិនិត្យ​ផង​ដែរ ។

ព័ត៌មាន​ល​ម្អឹ​ត​នឹង​មាន​ផ្សាយ​ជូន​បន្ត​លើ​ទំព័រ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ