ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​សម្រេច​បង្វិល​បំណុល​ដែល​កម្ពុជា​ជំពាក់​មក​ធ្វើការ​វិនិយោគ​វិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចំពោះ​បំណុល​ដែល​កម្ពុជា​បាន​ជំពាក់​រុ​ស្ស៊ី តាំងពី​ស្ថិត​ក្នុង​អតីត​សហ​វៀត​នោះ ត្រូវ​បាន​បង្វិល​ទៅ​ជា​កា​រវិន​យោគ​នៅ​កម្ពុជា​វិញ ។ នេះ​បើ​តាម​ការ​អះអាង​របស់​នាយក រដ្ឋមន្ត្រី​រុ​ស្ស៊ី ។ យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ ចំពោះ​បំណុល​ដែល​កម្ពុជា​បាន​ជំពាក់​រុ​ស្ស៊ី តាំងពី​ស្ថិត​ក្នុង​អតីត​សហ​វៀត​នោះ ត្រូវ​បាន​បង្វិល​ទៅ​ជា​កា​រវិន​យោគ​នៅ​កម្ពុជា​វិញ ។ នេះ​បើ​តាម​ការ​អះអាង​របស់​នាយក រដ្ឋមន្ត្រី​រុ​ស្ស៊ី ។

យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​តេ​ជោ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ តុលា​នេះ​ថា ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល​ប្រទេស បែ​ល​ហ្សិ​ក លោក​ដិ​មិ​ទ្រី មី​ត​ដ្វេ​ដែ​វ (Dmitry Medvedev) នាយក​រដ្ឋមន្ត្រី​រុ​ស្ស៊ី​សម្រេច​បង្វិល​បំ ណុ​ល ដែល​កម្ពុជា​ជំពាក់​តាំងពី​ស្ថិត​នៅ​អតីត​សហភាព​សូ​វៀត ទៅ​ជា​ការ​វិនិយោគ​នៅ​កម្ពុជា​វិញ ។

ការ​សម្រេច​នេះ បន្ទាប់​ពី​សម្តេច​តេ​ជោ​ហ៊ុន សែន បាន​ស្នើ​ដល់​លោកនាយក​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​បំណុល​ដែល​កម្ពុជា​ជំពាក់​រុ​ស្ស៊ី​កាល​កន្លង​មក ។ សម្តេច​តេ​ជោ​បាន​លើក​ឡើង​ពី​បំណុល ដែល​កម្ពុជា​ជំពាក់​អតីត​សហភាព​សូ​វៀត​ពោល គឺ​កម្ពុជា​ចង់​បង្វែរ​បំណុល​នោះ​ទៅ​ជា​ការ​វិនិយោគ​នៅ​កម្ពុជា ។ សម្តេច​ក៏​បាន​អរគុណ​ចំពោះ​រុ​ស្ស៊ី​ដែល​បាន​សន្យា​ជួយ​ដល់​ការ​ធ្វើ​ឲ្យ​ទំនើប​នី​យ​កម្ម​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ។ សម្តេច​បាន​ចាត់​ទុក​ថា មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត គឺ​ពិតជា​មាន​តម្លៃ​បំផុត​សម្រាប់​កម្ពុជា រួម​ទាំង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​តិច​ណូ​ផង​ដែរ ។ ក្នុង​ជំនួប​នោះ​ដែរ លោកនាយក​រដ្ឋមន្ត្រី​រុ​ស្ស៊ី​បាន​លើក​ឡើង​ថា រុ​ស្សី​នឹង​បន្ត​សហការ​ជាមួយ​កម្ពុជា​ទៅ​លើ​វិស័យ​ជា​ច្រើន​រួម​ទាំង​វិស័យ​សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ដើម្បី​ឲ្យ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ​កាន់តែ​រឹង​មាំ​ទ្វេ​ឡើង​ថែម​ទៀត ។

លោក​បន្ត​ថា ចាប់ពី​ឆ្នាំ​២០១៩​ទៅ​រុ​ស្ស៊ី​នឹង​ផ្តល់​ជំនួយ​មួយ​ចំនួន​ដល់​ប្រទេស​កម្ពុជា ហើយ​តាម​រយៈ​ការ​បញ្ជូន​ប្រធាន​ថ្មី​រុ​ស្សី​នៃ​គណៈកម្មការ អន្តររដ្ឋាភិបាល​របស់​ប្រទេស​ទាំង​ពីរ​ដែល​គ្រោង​នឹង​បើក​កិច្ចប្រជុំ​នៅ​ក្នុង​ខែមករា ឆ្នាំ​២០១៩ ។ ពាក់ព័ន្ធ​ទៅ​នឹង​បំណុល​ដែល​កម្ពុជា​ជំពាក់​នោះ​លោកនាយក​រដ្ឋមន្ត្រី​រុ​ស្ស៊ី​បាន​បញ្ជាក់​ថា «​រុ​ស្ស៊ី​នឹង​ប្រើប្រាស់​បំណុល​នោះ​សម្រាប់​ជា​ការ​វិនិយោគ​នៅ​កម្ពុជា​ដែល​នោះ គឺជា​អាទិភាព​ដ៏​ល្អ​សម្រាប់​កម្ពុជា​ដែល​រុ​ស្ស៊ី​ចង់​ជួយ​» ។ លោក​ក៏​បាន​ជំរាប​ជូន​សម្តេច​ពី​ការ​ផ្តល់​ជំនួយ​បច្ចេកទេស​មួយ​ចំនួន​ក្រៅពី​ការ​ជួយ​ដល់​ការ​ជួសជុល​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​រុ​ស្ស៊ី​ក៏​មាន​បំណង​ជួយ​ដល់​ការ​ជួសជុល​ប្រាសាទបុរាណ​មួយ​ចំនួន​របស់​កម្ពុជា​ផង​ដែរ ដោយសារ​តែ​មាន​អ្នក​ទេសចរណ៍​រុ​ស្ស៊ី​ជា​ច្រើន​បាន​ទៅ​ទស្សនា និង​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ប្រទេស​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ