រថយន្ត​ធុន​ធំ​១​គ្រឿង បើក​លឿន​ជ្រុល​ទៅ​បុក​រះ​ឥត​ប្រណី


រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ទំនិញ​ធុន​យក្ស​មួយ​គ្រឿង​បាន​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​បាន​ជ្រ​ល​ទៅ​បុក និង​កៀរ​ម៉ូតូ​២​គ្រឿង​បណ្ដាល​ឲ្យ​ដួល​ច្រងាប់ច្រងិល​។ ប៉ុន្តែ​មិន​បាន​បណ្ដាល​ឲ្យ​អ្នកបើកបរ​រង​របួស​ធ្ងន់ធ្ងរ​ឡើយ បន្ទាប់​មក​រថយន្ត​បង្ក​បាន​ជ្រុល​បន្ត​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ផ្សេង​ទៀត​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​រួច ជ្រុល​បន្ត​ទៅ​កៀរ​តូប​អ្នក​លក់ដូរ​មួយទៀត ទើប​ទៅ​មុខ​លែង​រួច និង​គាប​អ្នកបើកបរ​ជាប់​ក្នុង​កាប៊ី​ន​ថែម​ទៀត​ផង​។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៨ តាម​ផ្លូវ​អូរ​ដឹ​ម​កប់​ស្រូវ ភូមិ​ខ្លែង​តា​អែ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

តាម​ប្រ​ភ​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រថយន្ត​បង្ក ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ តាកែវ 3A-2016 ដឹក​ទំនិញ បើកបរ​ដោយ​បុរស​មិន​ស្គាល់ឈ្មោះ​ម្នាក់​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង ល្បឿន​លឿន​។ លុះ​ពេល​ទៅ​ដល់​ត្រង់ ចំណុច​កើតហេតុ​ខាងលើ បាន​បុក​រះ និង​កៀរ​ម៉ូតូ​២​គ្រឿង ក្នុង​នោះ​មាន​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ មួយ​គ្រឿង និង​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​ស្មាស់​មួយ​គ្រឿង ដែល​កំពុង​បើកបរ​ស្រប​ទិស គ្នា​បណ្ដាល​ឲ្យ​ម៉ូតូ​ដួល ប៉ុន្តែ​មិន​បាន​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​រង​របួស​ធ្ងន់ធ្ងរ​ឡើយ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​មក​រថយន្ត​បង្ក​មិន​បាន​ឈប់ ឬ​បន្ថយល្បឿន​នោះ​ទេ បាន​ជ្រុល​បន្ត​ទៅ​កៀរ​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ មួយ​គ្រឿង​ទៀត ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AQ-5238​។ ក្នុង​ខណៈ​កំពុង​បើកបរ​ស្រប​ទិស បណ្តាល​ឲ្យ​ក្រពឹត​អស់​មួយ​ចំហៀង​ខាងស្ដាំ រួច​ហើយ​រថយន្ត​បង្ក​ដដែល​នោះ ក៏​នៅ​តែ​មិន​ទាន់​អស់​ល្បឿន ទៀ​ហើយ​បាន​រេ​ចង្កូត​ទៅ​ខាងស្តាំ ធ្លាក់​ផ្លូវ​ជ្រុល​ទៅ​បុក​តូប​លក់ដូរ និង​ម៉ូតូ​ហុងដា​ឌ្រី​ម​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1AE-9120 សណ្ដោង​កន្ទុយ​រ៉ឺ​ម៉ក ដែល​ចត​នៅ​ជិត​នោះ​ទៀត​ទើប​ឈប់​ស្ងៀម​។

ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា ខណៈនោះ​បាន​ធ្វើ​ឲ្យ​រថយន្ត​ធុន​យក្ស​នេះ​ក្រពឹត​មុខ​រួញ​កាប៊ី​ន កៀប​ជាប់ជើង អ្នកបើកបរ​ចុះ​រត់គេច​ខ្លួន​មិនកើត​ឡើយ​។ ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​បង្ក​រូប​នោះ ត្រូវ​បាន នគរបាល និង​ប្រជាពលរដ្ឋ​ជួយ​គាស់​ទាញ​យក​ចេញ រួច​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​។ បន្ទាប់​មក​នគរបាល​បាន ចុះ​ទៅ​ពិនិត្យ និង​វាស់វែង​ព្រមទាំង​នាំ​យក​រថយន្ត​ទាំង​២​គ្រឿង និង​ម៉ូតូ​រង​គ្រោះ​ទាំងអស់​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ រាល់​ការ​ប៉ះពាល់ ខូចខាត​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​៕


Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ