ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​ដៃដំរី​កួច​យក​ដំបូលផ្ទះ​ពលរដ្ឋ​១៤៥​ខ្នង នៅ​ស្រុក​ដំណាក់​ចង្អើរ

5 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ចំនួន​១៤៥​ខ្នង នៅ​ឃុំ​ពងទឹក និង​ឃុំ​អ​ង្គោ​ល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ត្រូវ​បាន​អ្នក​ភូមិ​ថា ជា​ខ្យល់​ដៃដំរី​បាន​កួច​យក​ដំបូលផ្ទះ​អស់​១៤៥​ខ្នង និង​រលំ​បង្គោល​ភ្លើង…

ខេត្ត​កែប ៖ លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ចំនួន​១៤៥​ខ្នង នៅ​ឃុំ​ពងទឹក និង​ឃុំ​អ​ង្គោ​ល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ត្រូវ​បាន​អ្នក​ភូមិ​ថា ជា​ខ្យល់​ដៃដំរី​បាន​កួច​យក​ដំបូលផ្ទះ​អស់​១៤៥​ខ្នង និង​រលំ​បង្គោល​ភ្លើង ចំនួន​២​ដើម​ផង​ដែរ​។ ក្នុង​នោ​មាន​ពលរដ្ឋ​២​នាក់​រង​របួស ត្រូវ​បាន​ក្រុម​សាច់ញាតិ បញ្ជូន​ទៅ​កាន់ មន្ទីរពេទ្យ​ខេត្ត​កែប​។ ហេតុ​ការ​ដ៏​អាក្រក់​បំផុត​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១ និង​នាទី​រសៀល ថ្ងៃ​ទី​១៨ តុលា ២០១៨​នេះ​។

លោក លឹ​មតា ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ អ្នក​លក់ដូរ​នៅ​ផ្សារ​ពងទឹក បាន​និយាយ​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹង​ថា មនុស្ស​ជា​ច្រើន​នាក់​បានឃើញ​ខ្យល់​គេ​ហៅ​ថា​ខ្យល់​ដៃដំរី​ខ្មៅ បក់​កួច​មក​ចំ​ផ្ទះ​អ្នកមាន​របរ​លក់ដូរ​។ លោក លឹ​ម តា និយាយ​ថា ពេល​ឃើញ​ហេតុការណ៍​បែ​នេះ​មនុស្ស ជា​ច្រើន​បាន​នាំ​គនា​រត់​ពួន​ភ័យ​ខ្លាច​អំណាច​ខ្យល់ តែ​ទោះជា​បែប​ណា​ប្រពន្ធ និង​កូនស្រី​ម្នាក់​រង​របួស ពេល​កំពុង​លក់ដូរ និង​អីវ៉ាន​មួយ​ចំនួន និង​តូប​លក់​ត្រូវ​បាន​ខ្យល់​កាច់​បាក់​បំផ្លាញ​អស់​។

លោក តូ​វ សុវណ្ណ អធិការ​នគរបាល​ស្រុក​ដំណាក់​ចង្អើរ បាន​ប្រាប់​ឲ្យ​ដឹង​ពី​ការ​ខូចខាត ដោយសារ​តែ​ខ្យល់ បាន​បំផ្លាញ​១៤៥​ខ្នង​ផ្ទះ និង​ពលរដ្ឋ​២​នាក់​បាន​រង​របួស​។ លោក តូ​វ សុវណ្ណ អធិការ​ស្រុក​ដំណាក់​ចង្អើរ និយាយ​ថា សម្ភារ​ពលរដ្ឋ​ដែល​រង​គ្រោះ​ក្នុង​គ្រោះ​មហន្តរាយ​នេះ​មិន​ធ្លាប់​មាន​ពី​មុន​ទេ​។ រីឯ​ក្រុម​អាជ្ញាធរ​ខាង​អគ្គិសនី​បាន​ត​បណ្ដាញ​អគ្គិសនី​ឡើង​វិញ​បន្ទាប់​ពី​បាន​ខ្យល់​បាន​កាត់​ផ្ដាច់ និង​កូនសិស្ស​សាលា​ចិន​ក៏​មានការ​ភ័យ​ខ្លាច​ផង​ដែរ ពួក​គេ​បាន​នាំ​គ្នា​រត់​ចេញពី​សាលារៀន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ