មនុស្ស​៣​នាក់​បាន​ស្លាប់​ដោយ​រន្ទះបាញ់ ខណៈ​ទៅ​ឃ្វាលគោ


ខេត្តបន្ទាយមានជ័យ ៖ នៅ​វេលា​ម៉ោង​២ និង​៣៥​នាទី​រសៀល ថ្ងៃ​ទី​១៨ តុលា ២០១៨ មាន​ករណី​គ្រោះ​ធម្មជាតិ រន្ទះបាញ់​នៅ​ចំណុច​វាល​ឈូក​ធំ ខាងត្បូង​ភូមិ​ស្រះ​ជីក ចម្ងាយ​២.០០០​ម៉ែត្រ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​៣​នាក់ ខណៈ​ជន​រង​គ្រោះ​ទាំង​៣​ទៅ​ឃ្វាលគោ​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ដោយ​រន្ទះបាញ់​នោះ​មាន​៖ ១-​ឈ្មោះ ម៉ក់ យឿ​យ ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ នៅ​ភូមិ​មាត់​ស្រះ ២-​ឈ្មោះ មឿ​ន សាម​រត ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ នៅ​ភូមិ​ស្រះ​ជីក ៣-​ឈ្មោះ​ព្រិល ឈឹង ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ នៅ​ភូមិ​ស្រះ​ជីក ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក​។ សាកសព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​៕

សន្ដិសុខ​សង្គម

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ