បុរស​ចំណាស់​ម្នាក់​ស្រវឹងស្រា ចងក​សម្លាប់​ខ្លួន​បាន​សម្រេច !


ខេត្តកំពង់ធំ ៖ កាលពី​វេលា​ម៉ោង​ដឹង​៩​ព្រឹក ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​គ្រួ​ស ឃុំ​ដូង ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ មាន​ករណី​បុរស​វ័យ​ចំ​ណាស់​ម្នាក់ បាន​ចងក​សម្លាប់​ខ្លួន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​នោះ​។ សមត្ថកិច្ច​នគរបាល​ប្រាប់​ថា ជន​រង​គ្រោះ​ឈ្មោះ ថាវ ថា​ត ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ មុខរបរ​ធ្វើស្រែ មានកូន​៤​នាក់ ស្រី​៣​នាក់ និង​ប្រុស​ម្នាក់​។

បើ​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ មី កុ​ត ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ត្រូវជា​កូនបង្កើត​របស់​ជន​រង​គ្រោះ​បាន​ប្រាប់​ថា ឪពុក​របស់​នាង​ជា​មនុស្ស​ញៀន​ស្រា កន្លង​មក​ឲ្យ​តែ​គាត់​ផឹក​ស្រវឹងស្រា​ម្ដង​ៗ តែងតែរ​ត់ទៅ​ចងក​សម្លាប់​ខ្លួនឯង​ចំនួន​៣​ដង​មក​ហើយ តែ​ត្រូវ​បាន​រូប​នាង និង​ម្ដាយ​នាង​តាម​ទាន់​ហើយ​ឃាត់​គាត់​បាន​។ លុះ​នៅ​ថ្ងៃ​កើតហេតុ​វេលា​ម៉ោង ប្រហែលជា​៦​ព្រឹក ពេល​ដែល​ឪពុក​នាង​គាត់​ត្រឡប់​មក​ពី​លើក​ទ្រូ​វិញ គាត់​ក៏​បាន​សុំ​លុយ​នាង មួយ​ពាន់​រៀល នាង​ក៏​ឲ្យ​គាត់​ប្រាំ​រយ​រៀល ព្រោះ​ខ្លាច​គាត់​យក​ទៅ​ទិញ​ស្រា​ផឹក​ស្រវឹង​ទៀត​។

បាន​៥០០​រៀល គាត់​ក៏​ទៅ​ផឹក​ស្រាស​អស់ ហើយ​ត្រឡប់​មក​ផ្ទះ​វិញ នាង​បាន​ដួស​បាយ​ហូប​ជាមួយ​គាត់ នៅ​ពេល​ហូប​បាយ​រួច គាត់​ក៏​ឡើង​ទៅ​ដេក​នៅ​លើ​គ្រែ ចំណែក​នាង​ក៏​ទៅ​រក​ច្រូតស្មៅ​ឲ្យ​គោ​ស៊ី​។ ដល់​ម៉ោង​ប្រហែល ៩​ព្រឹក នាង​ខ្ញុំ​ត្រឡប់​មក​វិញ​ឃើញ​ទ្វារផ្ទះ​បិទ​ជិត​ពី​ក្នុង នាង​ខ្ញុំ​បាន​លួច​មើល​ពីក្រោម​ផ្ទះ​មិនឃើញ​មាន​អ្វី​ទេ ក៏​ស្រែកហៅ​ពុក​ៗ តែ​មិន​ឮ​ឆ្លើយ នាង​បាន​ឡើង​ទៅ​លើ​ផ្ទះ​ធាក់​ទម្លាយ​ទ្វារ ស្រាប់តែ​ឃើញ​ឪពុក​នាង​ចងក និង​ក្រមា​ទៅ​នឹង​ឃ្នៀប​ផ្ទះ​ខាងលើ​។

នាង​ក៏​បាន​ស្រែកហៅ​ឲ្យ​អ្នក​ជិតខាង​ឲ្យ​ជួយ តែ​មិនដឹង​ថា​ពុក​នាង​បាន​ចងក​សម្លាប់​ខ្លួន​ស្លាប់​ពី​ពេល​ណា​មក​នោះ​ទេ​។ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​កម្លាំង​ជំនាញ និង​ប៉ុស្ដិ៍​នគរបាល​ដូង និង​អាជ្ញាធរ​ភូមិ​បាន​ចុះ​ដល់​កន្លែង​កើតហេតុ និង​ពិនិត្យ​សាកសព​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​បាន​ធ្វើ​អត្តឃាត​ចងក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន មូលហេតុ​ស្រវឹងស្រា ក៏​ប្រគល់​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Facebook Google Twitter Email

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ