ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​នេះ​ប្រាក់​ចំណូល​របស់ Apple អាច​ធ្លាក់​ចុះ​…​ព្រោះ​ប្រទេស​ចិន

5 ឆ្នាំ មុន

ប្រាក់​ចំណូល​របស់​ Apple អាច​នឹង​ទាប​ជាង​ការ​គិត​ទុក​របស់​អ្នក​វិនិយោគ ព្រោះតែ​ការ​ធ្លាក់​ចុះ​នៃ​តម្រូវការ ​iPhone ​ក្នុង​ទីផ្សារ​ប្រទេស​ចិន ។ លោក Rod Hall…

ប្រាក់​ចំណូល​របស់​ Apple អាច​នឹង​ទាប​ជាង​ការ​គិត​ទុក​របស់​អ្នក​វិនិយោគ ព្រោះតែ​ការ​ធ្លាក់​ចុះ​នៃ​តម្រូវការ ​iPhone ​ក្នុង​ទីផ្សារ​ប្រទេស​ចិន ។

លោក Rod Hall អ្នកវិភាគ​នៅ​ធនាគារ Goldman បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​មក​ថា ៖« មានមុខ​សញ្ញា​ជា​ច្រើន​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​យ៉ាង​លឿន​នៃ​តម្រូវការ​ក្នុង​ប្រទេស​ចិន ដែល​ពួក​យើង​គើ​ត​ថា អាច​នឹង​ប៉ះពាល់​ដល់​តម្រូវការ​របស់ Apple នៅ​រដូវរំហើយ​នេះ »​។

បើ​ទោះជា​លោក​Hall ទទួលស្គាល់​ថា ទីផ្សារ​ស្មា​ត​ហ្វូ​ន​ក្នុង​ប្រទេស​ចិន​មានការ​ល្អ​ប្រសើរ​ឡើង​វិញ​នៅ​ត្រីមាស​ទី​២​ពិតមែន​ក្តី តែ​ការ​ព្យាករ​របស់​លោក​សម្រាប់​ការ​លក់​នៅ​ត្រីមាស​ទី​៣​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​អស់​១៥% បើ​ធៀប​នឹង​ឆ្នាំ​មុន ។

អ្នកវិភាគ​មួយ​ចំនួន​គិត​ថា ទូរស័ព្ទ​ថ្មី​ៗ​របស់ Apple ដូច​ជា iPhone XS និង​XS Max អាច​ជំរុញ​ដល់​តម្រូវការ ប៉ុន្តែ​ការ​ធ្លាក់​ចុះ​នៃ​តម្រូវការ​អាច​នៅ​តែ​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ដដែល ។

លោក Hall បាន​ឲ្យ​ដឹង​ថា សក្តានុពល​ភាគច្រើន​របស់​Apple គឺ​តម្រូវការ​ទូរស័ព្ទ​ដែល​មាន​ស្គ្រី​ន​ធំ​ៗ​ក្នុង​ចំណោម​ជនជាតិ​ចិន ។ ប្រសិនបើ​តម្រូវការ​អតិថិជន​បន្ត​មាន​ភាព​ទន់ខ្សោយ និង​អាច​ប៉ះពាល់​ដល់ទី​ផ្សារ​កម្រិត​ខ្ពស់​ៗ​នោះ ប្រាក់​ចំណូល​ប្រចាំត្រីមាស​ទី​៤​នា​ឆ្នាំ​២០១៨ អាច​នឹង​ធ្លាក់​ចុះ ។

លោក​បាន​ព្យាករណ៍​ថា Apple​អាច​នឹង​លក់​iPhone​បាន​៨០​លាន​គ្រឿង​សម្រាប់​ត្រីមាស​ទី​៤ ដែល​រួម​មាន ១៣​លាន​គ្រឿងក្នុង​ទីផ្សារ​ប្រទេស​ចិន ឬ​១៦%​នៃ​ការ​លក់ iPhone សរុប ។ ចំនួន​នេះ​ទាប​ជាង​ការ​លក់​បាន​១៩%​ក្នុង​ប្រទេស​ចិន​នៅ​ត្រីមាស​ទី​៤​នា​ឆ្នាំ​២០១៧ និង ១៨%​នៅ​ឆ្នាំ​២០១៦ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ