ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Apple​ បរិច្ចាគ​ Apple Watch 1​ពាន់​គ្រឿង​ដល់​ការ​ស្រាវជ្រាវ​មួយ

5 ឆ្នាំ មុន

ក្រុមហ៊ុន ​Apple បាន​ប្រកាស​បរិច្ចាគ​នាឡិកា Apple Watch ចំនួន​១​ពាន់​គ្រឿង​ដើម្បី​ជួយ​ដល់​អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​ក្នុង​ការ​ឈ្វេងយល់​បន្ថែម​ពី​វិបត្តិ​បរិភោគ​អាហារ​ដូច​ជា ការ​បរិភោគ​អាហារ​ច្រើន​លើសលប់​ជាដើម ។ សារព័ត៌​មានបាន​រាយការណ៍​មក​ថា សាកលវិទ្យាល័យ…

ក្រុមហ៊ុន ​Apple បាន​ប្រកាស​បរិច្ចាគ​នាឡិកា Apple Watch ចំនួន​១​ពាន់​គ្រឿង​ដើម្បី​ជួយ​ដល់​អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​ក្នុង​ការ​ឈ្វេងយល់​បន្ថែម​ពី​វិបត្តិ​បរិភោគ​អាហារ​ដូច​ជា ការ​បរិភោគ​អាហារ​ច្រើន​លើសលប់​ជាដើម ។

សារព័ត៌​មានបាន​រាយការណ៍​មក​ថា សាកលវិទ្យាល័យ University of North Carolina កំពុង​តែ​ធ្វើការ​សិក្សា​ពី​វិបត្តិ​នេះ​ដែល​ការ​សិក្សា​នេះ​មានឈ្មោះ​ថា BEGIN ឬ Binge Eating Genetics Initiative ដើម្បី​ឈ្វេងយល់​បន្ថែម​ពី​ការ​បរិភោគ​អាហារ​លើសលប់ ។ អ្នក​ដែល​ជួប​វិបត្តិ​នេះ​តែងតែ​ទទួលទាន​អាហារ​ច្រើន​ដោយ​មិន​អាច​គ្រប់គ្រង​បាន​ក្នុង​រយៈពេល​ខ្លី​ណាមួយ ។

សាកលវិទ្យាល័យ​នេះ​មាន​គោលដៅ​រក​អ្នក​ស្ម័គ្រចិត្ត​ចំនួន​១​ពាន់​នាក់​ដែល​មាន​វិបត្តិ​បរិភោគ ហើយ​អ្នក​ស្រាវជ្រាវ​នឹង​ប្រមូល​ទិន្នន័យ​ពី​ការ​គិត និង​អារម្មណ៍​តាម​រយៈ​កម្មវិធី​មួយ​ដែល​មានឈ្មោះ​ថា Recovery Record​។ ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​ក៏​គិត​ថា ទិន្នន័យ​ចង្វាក់បេះដូង​ក៏​មាន​សារសំខាន់​ដែរ ។

អ្នក​ស្រាវជ្រាវ​នឹង​តាមដាន​ចង្វាក់បេះដូង​ដោយ​ប្រើ Sensor របស់​នាឡិកា​ក្នុង​រយៈពេល​១​ខែ​ដើម្បី​ដឹង​ថា​មានការ​ប្រែប្រួល​ឬទេ មុន​ពេល​ការ​ទទួលទាន​អាហារ​លើសលប់ ។

មាន​មនុស្ស​ប្រមាណ ៣០​លាន​នាក់​យ៉ាងតិច​នៅ​សហរដ្ឋអាមេរិក​ដែល​មាន​វិបត្តិ​បរិភោគ​អាហារ ហើយ​គោលដៅ​មួយ​នៃ​ការ​សិក្សា​នេះ​គឺ​ចង់​ឈ្វេងយល់​ថា តើ​ការ​ដឹង​មុន​ដូច​ជា​ការ​ឲ្យ​នាឡិកា​ផ្តល់​ការ​ព្រមាន​ដល់​អ្នក​ប្រើប្រាស់ អាច​ជួយ​បញ្ឈប់​ការ​ទទួលទាន​លើសលប់​ឬទេ ។

Apple បាន​ព្យាយាម​លើកតម្កើង​នាឡិកា​របស់​ពួក​គេ​ជា​ឧបករណ៍​សុខភាព និង​កីឡា ដែល​អាច​តាមដាន​ការ​ធ្វើ​លំ​ហាត់ប្រាណ និង​តាមដាន​ចង្វាក់បេះដូង​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ