ការលក់ស្មាតហ្វូននៅចិនធ្លាក់ចុះដល់ទៅជាង៣លានគ្រឿងឯណោះ
យោងតាមទិន្នន័យរបស់ China Academy of Information and Communications Technlogy (CAICT) បានឲ្យដឹងថា…
យោងតាមទិន្នន័យរបស់ China Academy of Information and Communications Technlogy (CAICT) បានឲ្យដឹងថា…
យោងតាមទិន្នន័យរបស់ China Academy of Information and Communications Technlogy (CAICT) បានឲ្យដឹងថា ការលក់ស្មាតហ្វូនចិនបានធ្លាក់ចុះ១១,៥% មកស្មើ ៣៦,៧៥លានគ្រឿងកាលពីខែកញ្ញា។ ការធ្លាក់ចុះនៃកើតមានឡើង បន្ទាប់ពីវិស័យស្មាតហ្វូនចិនមានការអន់ថយអស់១៧% កាលពី៩ខែដំបូងនាឆ្នាំនេះ ។
ក្រុមហ៊ុនស្មាតហ្វូនក្នុងស្រុកគ្រប់គ្រងទីផ្សារបានច្រើនជាងគេ ដែលលក់បាន៣៤,៤៥លានគ្រឿងកាលពីខែកញ្ញា ឬ ៨៨,៣%នៃការលក់សរុប ។ ទូរស័ព្ទដែលប្រើប្រព័ន្ធ Android នៅតែនាំមុខគេក្នុងប្រទេសចិន ដែលស្មើ៨៩%នៃស្មាតហ្វូនដែលលក់សរុប ។
ទីផ្សារស្មាតហ្វូនរបស់ប្រទេសចិនកាន់តែមានភាពប្រកួតប្រជែង ខណៈដែលកាន់តែតូចចង្អៀតឡើង ។ របាយការណ៍របស់ CAICT បានបង្ហាញឲ្យដឹងថាការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុនធំៗទាំង ១០សរុបស្មើ ៩២%នៃស្មាតហ្វូនដែលបានលក់ចេញសរុបទៅហើយ។
យោងតាមអ្នកវិភាគលោក Anthony Scarsella របស់ក្រុមហ៊ុន International Data Corporation (IDC) បានឲ្យដឹងថា កត្តាធំៗដែលបង្កឲ្យមានការអន់ថយរួមមាន ទីផ្សារដែលកាន់តែតូចចង្អៀត និងកំណើនតម្លៃលក់មធ្យមរបស់ស្មាតហ្វូន ប៉ុន្តែលោកគិតថា អតិថិជននៅតែអាចចំណាយថវិកាច្រើនលើទូរស័ព្ទដែលមានគុណភាពខ្ពស់បើទោះជាតម្លៃកើនឡើងពិតមែនក្តី ។
បើទោះជាទីផ្សារក្នុងស្រុកមានភាពអន់ថយពិតមែនក្តី ក្រុមហ៊ុនផលិតស្មាតហ្វូនក្នុងស្រុកនៅតែអាចបង្កើនវត្តមាននៅបរទេសបាន ។ ទីផ្សារអាស៊ីអាគ្នេយ៍ដូចជា ប្រទេសឥណ្ឌាមានអាទិភាពខ្ពស់ជាងគេសម្រាប់ក្រុមហ៊ុនចិន ។ ជាមួយគ្នានេះផងដែរ ពួកគេក៏ឃើញមានការលូតលាស់ខ្ពស់នៅប្រទេសរុស្ស៊ី មជ្ឈិមបូព៌ា និងអាមេរិកឡាទីនផងដែរ ៕
ចែករំលែកព័តមាននេះ