ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​លក់​ផ្លែស្វាយ​ថ្ងូរ​ដូច​ព្រាប រឿង​ចំណាយ​ប្រាក់​តាម​ដងផ្លូវ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ក្រុម​ឈ្មួញ​ជួញ​ផ្លែស្វាយ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម បាន​ត្អូញត្អែរ​ប្រាប់​អ្នក​សារព័ត៌មាន​ថា ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​មុខរបរ​ជួញ​ផ្លែស្វាយ​ទៅ​ប្រទេស​វៀត​ណាម​មិនសូវ​ចំណេញ​ទេ ដោយ​ចំណាយ​ច្រើន​ទៅ​លើ​កម្មករ​លើកដាក់​ច្រើន​សារ ជា​ពិសេស​​ចំណាយ​ទៅ​លើ​សមត្ថកិច្ច​តាម​ដងផ្លូវ និង​សមត្ថកិច្ច​នៅ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​យក​តាម​ក្បាល​ឡាន ប្រសិនបើ​ឡាន​យី​ឌុ​ប​ត្រូវ​បង់​៣០​ម៉ឺន​ក្នុង​១​គ្រឿង ឡាន​២៥​តោន​យក​២៥​ម៉ឺន​រៀល…

ខេត្តស្វាយរៀង ៖ ក្រុម​ឈ្មួញ​ជួញ​ផ្លែស្វាយ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម បាន​ត្អូញត្អែរ​ប្រាប់​អ្នក​សារព័ត៌មាន​ថា ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​មុខរបរ​ជួញ​ផ្លែស្វាយ​ទៅ​ប្រទេស​វៀត​ណាម​មិនសូវ​ចំណេញ​ទេ ដោយ​ចំណាយ​ច្រើន​ទៅ​លើ​កម្មករ​លើកដាក់​ច្រើន​សារ ជា​ពិសេស​​ចំណាយ​ទៅ​លើ​សមត្ថកិច្ច​តាម​ដងផ្លូវ និង​សមត្ថកិច្ច​នៅ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​យក​តាម​ក្បាល​ឡាន ប្រសិនបើ​ឡាន​យី​ឌុ​ប​ត្រូវ​បង់​៣០​ម៉ឺន​ក្នុង​១​គ្រឿង ឡាន​២៥​តោន​យក​២៥​ម៉ឺន​រៀល បើ​ត្រឹម​១៥​តោន​១៥​ម៉ឺន​រៀល​ក្នុង​១​គ្រឿង បើ​ដឹក​តាម​ឡាន​ទួ​រី​សយ​ក​៥​ម៉ឺន​រៀល​ក្នុង​មួយ​គ្រឿង​។

ហើយ​ក្រុម​ឈ្មួញ​បាន​និយាយ​ទៀត​ថា ពួក​គាត់​មាន​ច​ម្ង​ល់​ខ្លាំង​ណាស់ ពួក​គាត់​បង់​ប្រាក់​​នៅ​ច្រកព្រំដែន​ដូង​ឃុំ​ដូង ស្រុក​រមាស​ហែក​នេះ មាន​៥​ស្ថាប័ន​សរុប​ទឹកប្រាក់​៣០​ម៉ឺន​រៀល ក៏​ប៉ុន្តែ​មិន​ដែល​ឃើញ​សមត្ថកិច្ច​ណាមួយ​ឲ្យ​វិ​ក័យ​ប័ត្រ​បង់ប្រាក់​ឡើយ គឺ​ក្រុម​សមត្ថកិច្ច​ទាំងនោះ​គេ​មក​ឡើង​មើល​លើ​រថយន្ត​រួច​ទារ​តម្លៃ​តែ​ម្តង តាម​គេ​ប៉ាន់​ស្មានថា ប្រហែល​ប៉ុន្មាន​តោន​គេ​យក​ប្រាក់​តែ​ម្តង មិន​ដែល​សរសេ​រវិ​ក័យ​ប័ត្រ​ឡើយ​។

បើ​តាម​បុរស់​ម្នាក់​ឈ្មោះ សួន ម៉ា​រ៉ា អាយុ​២៧​ឆ្នាំ ជា​អ្នក​ជួញ​ផ្លែស្វាយ​បាន​ឲ្យ​ដឹង​ថា ស្វាយ​​ពួក​គាត់​ទៅ​ម៉ៅ​តាម​ចំការ​នៅ​ខេត្តកំពង់ស្ពឺ មក​លក់​ឲ្យ​ឈ្មួញ​វៀតណាម​នៅ​ច្រក​ទ្វារ​តំបន់​ព្រំដែន ដូង​នេះ គឺ​មាន​បី​ប្រភេទ ស្វាយ​លេខ​១ លក់​បាន​១​គីឡូ​១,១០០​រៀល​ទៅ​១,២០០​រៀល ស្វាយ​លេខ​២ ក្នុង​១​គីឡូ​៩០០​ទៅ​១,០០០​រៀល និង​លេខ​៣​ក្នុង​១​គីឡូ​៧០០​រៀល​។

ហើយ​ស្វាយ​លេខ​១ ជួនកាល​វៀតណាម​ទម្លាក់​តម្លៃ​ដល់​៩០០​រៀល​១​គីឡូ​ក៏​មាន​ធ្វើ​ឲ្យ​ខាត​ដោយសារ​ការ​ចំណាយ​លើ​សមត្ថកិច្ច​តាម​ដងផ្លូវ​ច្រើន​កន្លែង ហើយ​មក​ដល់​ព្រំដែន​វត្ត​ដូង ភូមិ​ដូង ឃុំ​ដូង ស្រុក​រមាស​ហែក​នេះ ចំណាយ​កាន់តែ​ច្រើន​ទៀត គឺ​ចំណាយ​លើ​កម្មករ​លើក​ចុះ​ពី​ឡាន​ដាក់​រ៉ឺ​ម៉ក់ និង​លើក​ពី​រ៉ឺ​ម៉ក​ដាក់​លើ​ឡាន​វៀតណាម​ក្នុង​១​តោន​៨,០០០​រៀល ឈ្នួល​រ៉ឺ​ម៉ក់​១​គ្រឿង​១៦,០០០​រៀល (១​គ្រឿង​ដឹក​បាន​២​តោន​) ចំណាយ​ឲ្យ​ទា​ហ៊ាន​វៀតណាម​ក្នុង​មួយ​រ៉ឺ​ម៉ក់​២​ម៉ឺន​រៀល និង​ចំណាយ​ឲ្យ​សមត្ថកិច្ច​៥​ស្ថាប័ន​នៅ​ប្រចាំការ​ច្រក​ទ្វា​ព្រំដែន​ដូង​តាម​ក្បាល​ឡាន​ចាប់ពី​១៥​ម៉ឺន ២៥​ម៉ឺន​ទៅ​៣០​ម៉ឺន​រៀល​។

ហើយ​កាលពី​៣​ខែ​មុន វៀតណាម​ឲ្យ​ឡាន​ស្វាយ​ដឹក​ចូល​ដល់​វៀតណាម គឺ​ចំណាយ​អស់​តិច ពេល​សាង​ដាក់​រ៉ឺ​ម៉ក​ចំណាយ​ច្រើន ហើយ​ការ​ចំណាយ​គ្មាន​វិ​ក័យ​ប័ត្រ គឺ​ប្រាក់​ដែល​បង់​បាន​ទៅ​លើ​ហោប៉ៅ​បុគ្គល ទើប​ពួក​គាត់​សំណូមពរ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​មេត្តា​ជួយ​មើល​ផង​ទាន​។

ទាក់ទិន​ករណី​ខាងលើ​នេះ មិន​អាច​សុំ​ការ​បំភ្លឺ​ពី​សមត្ថកិច្ច​ប៉ុស្តិ៍​ច្រក​ទ្វារ​តំបន់​ព្រំដែន​ដូង បាន​ទេ ដោយ​អ្នកយាម​ប្រាប់​ថា មេ​មិន​នៅ​ទៅ​ប្រជុំ​នៅ​ខេត្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ