នៅក្នុងពិភពបាល់ទាត់ទាំងមូលមានកីឡាករខ្លះជំនាញជើងស្តាំ ខ្លះជំនាញជើងឆ្វេង និងខ្លះទៀតជំនាញជើងទាំង២ ។ ដូច្នេះគ្រូបង្វឹកគ្រប់រូបត្រូវស្វែងយល់ពីជំនាញនៃការប្រើប្រាស់ជើងរបស់កីឡាករនីមួយៗឱ្យបានច្បាស់លាស់ដើម្បីរៀបចំក្រុមទាំងមូលចូលប្រកួតឱ្យទទួលបានជោគជ័យ និងធ្វើឲ្យទិដ្ឋភាពនៃការប្រកួតកាន់តែល្អមើល ពុះកញ្ជ្រោលថែមទៀត។
ខាងក្រោមនេះកោះសន្តិភាពសូមបង្ហាញកំពូលកីឡាករ១០រូបនៅអឺរ៉ុបដែលមានជំនាញក្នុងការប្រើជើងឆ្វេង៖
១0-Jan Vertonghen ៖
ខ្សែការពារស្ថិតក្នុងក្រុមជម្រើសជាតិបែលហ្ស៊ិក វ័យ៣១ឆ្នាំ បច្ចុប្បន្នកំពុងប្រកបអាជីពនៅក្លិបមាន់ក្នាយមាស Tottenham Hotspur ក្នុងក្របខ័ណ្ឌអង់គ្លេសប្រឺមីញេលីគ។
០៩-Nemanja Matic ៖
ខ្សែការពារស្ថិតក្នុងក្រុមជម្រើសជាតិស៊ែប៊ី វ័យ៣០ឆ្នាំ បច្ចុប្បន្នកំពុងប្រកបអាជីពនៅក្លិបបិសាចក្រហម Manchester United ក្នុងក្របខ័ណ្ឌអង់គ្លេសប្រឺមីញេលីគ។
០៨-Samuel Umtiti ៖
ខ្សែការពារស្ថិតក្នុងក្រុមជម្រើសជាតិបារាំង វ័យ២៤ឆ្នាំ បច្ចុប្បន្នកំពុងប្រកបអាជីពនៅក្លិបអ្នកមានបុណ្យ Barcelona ក្នុងក្របខ័ណ្ឌឡាលីហ្កា អេស្ប៉ាញ។
០៧-David Alaba ៖
ខ្សែបម្រើការពារស្ថិតក្នុងក្រុមជម្រើសជាតិអូស្ត្រាលី វ័យ២៦ឆ្នាំ បច្ចុប្បន្នកំពុងប្រកបអាជីពនៅក្លិបយក្សអាល្លឺម៉ង់ Bayern Munich ក្នុងក្របខ័ណ្ឌប៊ុនដេស្ល៊ីហ្កា អាល្លឺម៉ង់។
០៦-Angel di Maria ៖
ខ្សែបម្រើប្រយុទ្ធស្ថិតក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន វ័យ៣០ឆ្នាំបច្ចុប្បន្នកំពុងប្រកបអាជីពនៅក្លិបអ្នកមានបារាំង Paris SG ក្នុងក្របខ័ណ្ឌលីគ១របស់បារាំង៕
០៥-Marcelo ៖
ខ្សែការពារស្ថិតក្នុងក្រុមជម្រើសជាតិប្រេស៊ីល វ័យ៣០ឆ្នាំ បច្ចុប្បន្នកំពុងប្រកបអាជីពនៅក្លិបអធិរាជស Real Madrid ក្នុងក្របខ័ណ្ឌឡាលីហ្កា អេស្ប៉ាញ។
០៤-James Rodriguez ៖
ខ្សែបម្រើប្រយុទ្ធស្ថិតក្នុងក្រុមជម្រើសជាតិកូឡុំប៊ី វ័យ២៧ឆ្នាំ បច្ចុប្បន្នកំពុងប្រកបអាជីពនៅក្លិបយក្សអាល្លឺម៉ង់ Bayern Munich ក្នុងក្របខ័ណ្ឌប៊ុនដេស្ល៊ីហ្កា អាល្លឺម៉ង់។
០៣-Gareth Bale ៖
ខ្សែប្រយុទ្ធស្ថិតក្នុងក្រុមជម្រើសជាតិវែល វ័យ២៩ឆ្នាំ បច្ចុប្បន្នកំពុងប្រកបអាជីពនៅក្លិបអធិរាជស Real Madrid ក្នុងក្របខ័ណ្ឌឡាលីហ្កា អេស្ប៉ាញ។
០២-Mohamed Salah ៖
ខ្សែប្រយុទ្ធស្ថិតក្នុងក្រុមជម្រើសជាតិអេហ្ស៊ីប វ័យ២៦ឆ្នាំ បច្ចុប្បន្នកំពុងប្រកបអាជីពនៅក្លិបហង្សក្រហម Liverpool ក្នុងក្របខ័ណ្ឌអង់គ្លេសប្រឺមីញេលីគ ។
០១-Lionel Messi ៖
ខ្សែប្រយុទ្ធស្ថិតក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន វ័យ៣១ឆ្នាំ បច្ចុប្បន្នកំពុងប្រកបអាជីពនៅក្លិប Barcelona ក្នុងក្របខ័ណ្ឌឡាលីហ្កា អេស្ប៉ាញ ៕
ចែករំលែកព័តមាននេះ