ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និយាយលែងចេញ…​ថ្ងៃពិធីភ្ជាប់ពាក្យកូន​លោក​វេជ្ជបណ្ឌិត

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ភ្លៀង​ផ្គរ​ និង​រន្ទះ​ គួរ​ឲ្យ​ខ្លាច​នៅ​ចុងរដូវ​វស្សា កាលពី​ថ្ងៃ​ទី​១៧ ​តុលា ចាប់ពី​ម៉ោង​១១ ​និង​១០​នាទី​ព្រឹក ​រហូត​ដល់​ម៉ោង​១…

ខេត្តស្វាយរៀង ៖ ភ្លៀង​ផ្គរ​ និង​រន្ទះ​ គួរ​ឲ្យ​ខ្លាច​នៅ​ចុងរដូវ​វស្សា កាលពី​ថ្ងៃ​ទី​១៧ ​តុលា ចាប់ពី​ម៉ោង​១១ ​និង​១០​នាទី​ព្រឹក ​រហូត​ដល់​ម៉ោង​១ ​និង​៣០​នាទី​រសៀល​​ទើប​រាំង បណ្តាលឱ្យ​​លិច​ផ្លូវ​ក្នុង​ក្រុង​និង​ផ្សារ​នៅ​ក្រុង​ស្វាយ​រៀង​ទាំងមូល ដោយសារ​តែ​មាន​សំរាម​កកស្ទះ​លូ ទឹក​ហូរ​​មិន​ទាន់ ។ មិនតែប៉ុណ្ណោះ គ្រប់​ផ្លូវ​ក្នុង​ក្រុង​ក៏​ត្រូវ​ទឹក​លិច​ដែរ ។

អ្វី​ដែល​គួរ​ឱ្យ​​កត់សម្គាល់​នោះ គឺ​រោង​ពិធី​ភ្ជាប់ពាក្យ​កូនស្រី​របស់​លោក​វេជ្ជបណ្ឌិត សូ បូរាណ នៅ​ភូមិ​មេ​ភ្លើង សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយរៀង ក៏​ត្រូវ​ទឹកភ្លៀង​ជន់​លិច​ត្រឹម​ជង្គង់ ខណៈភ្ញៀវ​ជិត​ឆ្ងាយ​មក​ចូលរួម​ពិសា​ភោជនាហារ​ជា​បន្តបន្ទាប់ ។

ភ្ញៀវ​ខ្លះ​កំពុង​ទទួលទាន​ ក៏​ត្រូវ​ទឹកភ្លៀង​វាយលុក តែ​ទោះបីជា​យ៉ាងណា ភ្ញៀវ​នៅ​តែ​បន្តការ​ទទួលទាន​
អា​ហារ​ក្រោម​តំណក់ទឹកភ្លៀងដោយ​និយាយ​ថា ​ត្រជាក់ត្រជំ ។ ចំណែក​ក្រុមតន្ត្រី​បាន​ផ្អាក​ការ​ប្រគំ តែ​បាន​សំឡេង​​ទឹកភ្លៀង ខ្យល់​និង​ផ្គរ​រន្ទះ​ មក​ប្រគំ​ជំនួស​យ៉ាង​រណ្តំ​ម្យ៉ាងដែរ ៕

អត្ថបទសរសេរ ដោយ