ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ពិត​គូស្នេហ៍​កូនស្រី​លោក អា​ណុ​ល ជា​តារា​សម្តែង​ដ៏​ល្បី​រឿង «Guardians of the Galaxy» សោះ

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​ផ្សាយ​ថា លោក ​គ្រី​ស ប្រ៊ែ​ត ​(Chris Pratt) តារា​សម្តែង​ជនជាតិ​អា​មេ​រិ​ក​ធ្លាប់​សម្តែង​ក្នុង​រឿង​ «Jurassic World 2»…

សារព័ត៌មាន​បរទេស​ផ្សាយ​ថា លោក ​គ្រី​ស ប្រ៊ែ​ត ​(Chris Pratt) តារា​សម្តែង​ជនជាតិ​អា​មេ​រិ​ក​ធ្លាប់​សម្តែង​ក្នុង​រឿង​ «Jurassic World 2» បាន​ស្រឡាញ​គ្នា​ជាមួយ​នាង​ឃែត​ធើ​រី​ន ស្វា​ហ្សេ​ណេ​ជ័រ កូនស្រី​របស់​លោក​អា​ណុ​ល ។

លោក ​​គ្រី​ស ប្រ៊ែ​ត តារា​សម្តែង​អាយុ​៣៩​ឆ្នាំ​ បាន​ទាក់ទង​កូនស្រី​របស់​លោក​ អា​ណុ​ល តារា​សម្តែង​ជើង​ចាស់ គឺ​នាង ​ឃែត​ធើ​រី​ន ស្វា​ហ្សេ​ណេ​ជ័រ អាយុ​២៨​ឆ្នាំ ។ ពួក​គេ​ទាំង​២​បាន​ស្គាល់គ្នា​តាម​រយៈ​លោកស្រី ​Maria Shriver ម្ដាយ​របស់​ឃែត​ធើ​រី​ន​ដែល​ណែនាំ​ឲ្យ​លោក​គ្រី​ស បាន​ស្គាល់​កូនស្រី​របស់​ខ្លួន ក្រោយមក​លោក​គ្រី​ស​ក៏​ក្លាយជា​មនុស្ស​សំខាន់​ម្នាក់​សម្រាប់​នាង ។

លើស​ពី​នេះ​មហាជន រួម​ទាំង​អ្នក​សារព័ត៌មាន​លើក​ឡើង​ថា​លោក​គ្រី​ស និង​ឃែត​ធើ​រី​ន​បាន​ចងសម្ព័ន្ធភាព​ជាមួយ​គ្នា និង​មាន​លក្ខណៈ​ជិតដិត​កាន់តែ​ខ្លាំង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ