ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយកដ្ឋាន​ពន្ធដារ​ផ្សព្វផ្សាយ​ស្តី​ពី​វប្បធម៌​បង់ពន្ធ និង​បទបញ្ញត្តិ​ពន្ធដារ

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ នាយកដ្ឋាន​ពន្ធដារ​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តី​ពី​វប្បធម៌​បង់ពន្ធ និង​បទបញ្ញត្តិ​ពន្ធដា រ​រៀបចំ​ឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ និង​ប​ញ្ច្រា​ប​នូវ​បទ​ប្បញ្ញត្តិ​ស្តី​ពី​សារពើពន្ធ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​នានា​ជា​ពិសេស​ពាក់​ពន្ធ​សិទ្ធិ និង​កាតព្វកិច្ច​របស់​អ្នក​ជាប់ពន្ធ​អាករ​ជូន​លោក លោកស្រី ជា​អភិបាល…

ខេត្តស្វាយរៀង ៖ នាយកដ្ឋាន​ពន្ធដារ​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តី​ពី​វប្បធម៌​បង់ពន្ធ និង​បទបញ្ញត្តិ​ពន្ធដា រ​រៀបចំ​ឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ និង​ប​ញ្ច្រា​ប​នូវ​បទ​ប្បញ្ញត្តិ​ស្តី​ពី​សារពើពន្ធ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​នានា​ជា​ពិសេស​ពាក់​ពន្ធ​សិទ្ធិ និង​កាតព្វកិច្ច​របស់​អ្នក​ជាប់ពន្ធ​អាករ​ជូន​លោក លោកស្រី ជា​អភិបាល ឬ​អ្នកតំណាង​ស្របច្បាប់​របស់​ក្រុមហ៊ុន​សំដៅ​ធានា​ការ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​តួនាទី ភារកិច្ច​របស់​ខ្លួន​ស្រប​តាម​នីតិវិធី​កំណត់ និង​ប្រកបដោយ​តម្លាភាព​បង្កើន​ភាព​ជឿជាក់​ទំនុកចិត្ត​ពី​សំណាក់​លោក​លោកស្រី​មក​លើ​អាជ្ញាធរ​សាធារណៈ ។ សិក្ខាសាលា​នេះ​ប្រព្រឹត្តិ​ទៅ​នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៨ នៅ​សាល​ប្រជុំ​សណ្ឋាគារ​ទន្លេ​វ៉ៃ​គោ​ស្ថិត​នៅ​ភូមិ​មេភ្លើង សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ។

លោក ប្រាក់ សុវណ្ណ អភិបាលរង​ខេត្តស្វាយរៀង​បាន​ថ្លែង​ថា « វិស័យ​ឯកជន គឺជា​ដៃគូ​អភិវឌ្ឍ​ប្រទេស​ដ៏​សំខាន់ សម្រាប់​រាជរដ្ឋាភិបាល​ពិត​ណាស់​ថវិកា​ដែល​ប្រមូល​បាន​នេះ គឺ​ចូលរួម​យ៉ាង​សំខាន់​សម្រាប់​អភិវឌ្ឍ​ប្រទេស​ជាតិ​យើង​ទាំងមូល​ក្នុង​នោះ​រាជរដ្ឋាភិបាល​បាន​ប្រើប្រាស់​ថវិការ​ទាំងអស់​សម្រាប់​៖ ១-​បើកប្រាក់​បៀវត្ស​ជូន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​, ២-​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័​ន្ត (​សាលារៀន មន្ទីរពេទ្យ ស្ពាន​ថ្នល់​), ៣-​កសាង​ប្រព័ន្ធ​ធារាសាស្ត្រ និង​៤-​ចំណាយ​លើ​វិស័យ​សន្តិសុខ​និង​ការពារ​ជាតិ​ជាដើម ។​ល​។ » ។

ក្នុង​ន័យ​ពង្រឹង​ការ​ផ្តល់​សេវា​សាធារណៈ​ឲ្យ​បាន​ល្អ​ប្រសើរ​ដោយ​សព្វថ្ងៃ​ក្នុង​ខេត្តស្វាយរៀង​នេះមានការ​សាងសង់​សាលារៀន​មន្ទីរពេទ្យ មណ្ឌល​សុខភាព ស្ពាន ថ្នល់ ប្រព័ន្ធ​ទឹក ទាំងនេះ​បាន​ពី​ការ​ចូលរួម​បង់ពន្ធ ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់​រូប និង​ត្រូវ​គោរព​គោរព​អនុវត្ត​ច្បាប់​នានា​ក្នុង​ប្រទេស ជា​ពិសេស​ច្បាប់​ស្តី​ពី​សារពើពន្ធ ។

បើ​តាម​លោក​អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​អ្នក​ជាប់ពន្ធ​តូច និង​មធ្យម​បានឱ្យ​ដឹង​ថា ការ​បង់ពន្ធ​​គឺ​មាន​សារសំខាន់​ណាស់​ដែល​មាន​ពាក្យស្លោក​«​មានការ​បង់ពន្ធ​មានការ​អភិវឌ្ឍន៍​»​ដូច្នេះ យើង​ត្រូវ​ចូលរួម​បង់ពន្ធ​ទាំងអស់​គ្នា បង់ពន្ធ​ជូន​រដ្ឋ​គឺជា​កាតព្វកិច្ច​របស់​យើង​ទាំងអស់​គ្នា ពលរដ្ឋ​ល្អ​ត្រូវ​ស្មោះត្រង់​ក្នុង​ការ​បង់ពន្ធ​ដើម្បី​ប្រទេស​ជាតិ​កាន់តែ​រីក​ចំរើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ